EP51 : ហេតុអីមិនសម្លាប់គេចោលតែម្តងទៅ??

4.2K 500 42
                                    

    បន្ទាប់ពីបាននិយាយយ៉ាងច្បាស់ការជាមួយនឹងព្រះអង្គហើយរួចរាល់ Jungkook ក៏ដើរទៅដំណាក់របស់គេវិញទាំងអារម្មណ៍រសាប់រសល់នៅមិនស្ងប់ គ្រាន់តែចូលមកដល់ក្នុងបន្ទប់គេក៏ប្រញាប់ទាញទូរស័ព្ទទាក់ទងទៅប្របន្ធដោយមិនខ្វល់ខ្វាយខ្លាចអ្វីចាប់បានទៀតទេ ពេលនេះអ្វីដែលសំខាន់បំផុតគឺប្រពន្ធរបស់គេ ។

« ហេតុអ្វីក៏មិនទទួល?? » ដោយសារតែទាក់ទងទៅច្រើនសារហើយនៅតែមិនទទួលបានការឆ្លើយតប គេក៏ប្តូរជាទាក់ទងទៅ Jimin ជំនួសវិញ ព្រោះពួកគេនៅជាមួយគ្នាគេអាចទាក់ទងទៅ Jimin បាន ។

« ទទួលទៅ ហ្ហើយ!!! » ដដែល!! អ្វីដែលគេទទួលបានគឺការគ្មានអ្វីឆ្លើយតប បើយ៉ាងនឹងៗឱ្យគេនៅស្ងៀមយ៉ាងមិច នៅជាមួយគ្នាតែពីរនាក់ហើយទាក់ទងទៅមិនបានទាំងពីរនាក់ គេស្ទះខ្យល់ស្លាប់ឥឡូវហើយ ។

« អាឡូ!! ម្ចាស់បងទៅដល់ Seoul ឬនៅ?? » មិនចាំយូរ CEO រូបសង្ហា ក៏ប្រញាប់ចុចទាក់ទងទៅរកម្ចាស់បងគេជំនួសវិញ ហើយគាត់ក៏លើកបានទាន់ចិត្តល្អណាស់ ច្បាស់ជាកំពុងតែចុចទូរស័ព្ទមិនខានទេ ។

( កំពុងចាំឡានមកទទួល កុំភ័យប្រពន្ធឯងមិនទៅណាទេ ស្លន់ស្លោរៗមើលតែអ្នកណាចាប់សុីអញ្ចឹងឯងនេះ )

« រកតាក់សុីជិះសិនទៅម្ចាស់បង ទៅផ្ទះរបស់ខ្ញុំឱ្យលឿនឡើង »

( អាម្ចាស់តូច?!! ឯងចង់ឱ្យបងឯងទៅជិះតាក់សុី?!!  )

« ខ្ញុំសុំអង្វរទៅចុះម្ចាស់បង ខ្ញុំទាក់ទងទៅប្រពន្ធខ្ញុំមិនចូលទេ »

( អ..អើៗ តាក់សុីក៏តាក់ស៉ី បានហើយយើងរកមើលតាក់សុីសិន )

« ទៅដល់កុំភ្លេចទាក់ទងមកខ្ញុំវិញផង » គេបញ្ជាក់ម្តងទៀតមុននឹងបងប្រុសបិទ ឮថាបងប្រុសគេមាត់អាក្រក់បែបនេះតែចិត្តមិនបានអាក្រក់ដូចមាត់ទេ លួងតែមួយម៉ាត់គាត់ព្រមហើយ ។ រកឯណាបានមាត់និយាយរហូតថាមិនស្រឡាញ់ប្អូនតែគេបែរជាធ្វើដំណើរពី Italy មកដល់ Seoul ដើម្បីមកជួយមើលប្រពន្ធប្អូនតាមការសុំរបស់គេ ព្រោះគេទុកចិត្តបងជាងម៉ាក់ គេក៏បានផ្ញើរម៉ាក់ឱ្យមើលដែរ តែគេមិនទុកចិត្តគាត់ឡើយទោះជាម៉ាក់បង្កើតក៏ដោយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now