EP10 : ប្រពន្ធសម្លាញ់??

8.5K 681 10
                                    

« យឺតៗ » សម្លេងនិយាយតឿនម្តងហើយម្តងទៀតរបស់ នាយតូចរូបស្រស់ ដែលកំពុងតែដើរឡើងតាមជណ្តើរសម្តៅទៅបន្ទប់ដោយមានអ្នកបម្រើស្រីៗពីរនាក់ជួយគ្រាល ព្រោះថា ចៅហ្វាយតូច របស់ពួកនាងដើរមិនរួចទេ ។ មើលទៅ ចៅហ្វាយ ដូចជាមិនដែលរញ៉េរញ៉ៃអីជាមួយអ្នកណាទេ ពេលមានប្រពន្ធលេងដល់ថ្នាក់ដើរលែងកើតតែម្តងមិនធម្មតា ។

« ចា៎!! ចៅហ្វាយតូច »

« ហេតុអីមិនហៅខ្ញុំ?? » ខណៈដែលអ្នកបម្រើកំពុងតែជួយគ្រាលចៅហ្វាយតូចទៅអ្នកដែលមាននាមជាប្តីក៏ដើរមកល្មម ទើបគេចោទជាសំណួរសួរទៅទាំងជ្រួញចញ្ចើម ចុះមិនមែនជាគេទេឬដែលឡើងមកចោលនឹង?? នៅមានមុខមកសួរទៀត ។

« ហៅលោកមែនទេ? ស្រែកចង់ផ្ទុះផែនដីហើយ តែងាកក្រោយមើលក៏មិនងាកដែរ ឆឹស!! ចាំទុកខ្ញុំនឹងសងសឹកលោកវិញ..អ្អក..ឈឺៗ » នាយតូច លើកដៃទៅចង្អុលមុខគេទាំងខឹងផងអីផង កញ្ជ្រោលរើខ្លួនចេញពីពួកនាងដើរចង់ទៅរករឿង Jungkook តែដូចដែលដឹងថាគេនៅឈឺទាំងត្រង់ចង្កេះ ទាំងនៅចំណុចសំខាន់ ដើរមិនទាន់នឹងដឹងអីផងក៏ធ្វើទុក្ខគេទៀតហើយ ។

« អរគុណច្រើនហើយ ពួកនាងអាចទៅវិញបាន » Jungkook លើកដៃបក់ដេញពួកនាងឱ្យទៅខាងក្រោមវិញមូលដៃអាវឡើងលើបន្តិច លូកដៃចុះបម្រុងថានឹងបីគេ តែគេក៏តោងទ្វារថយសម្លក់មុខខ្លួនដូចស្អីអញ្ចឹង ។

« អេ៎!! នៅមិនទាន់ដល់ » Tae ប្រញេប្រញាប់ងាកតាមស្រែកហៅពួកនាងទាំងចងចញ្ចើម ព្រោះតែថាពួកនាងនៅមិនទាន់ជូនខ្លួនទៅដល់បន្ទប់ទេ នេះទើបតែដល់ពាក់កណ្តាលផ្លូវទៅបន្ទប់រត់ចោលខ្លួនទៅខាងក្រោមអស់រលីង ងំនៅហៅមិនងាកទៀតចរឹកឱ្យដូចចៅហ្វាយអញ្ចឹង ។

« អ៊ុះ!! ធ្វើអី?? ដាក់ខ្ញុំចុះវិញ កុំមកប៉ះខ្ញុំ ខ្ញុំដើរខ្លួនឯង »

« រើទៀតទៅតែធ្លាក់មិនជួយទេប្រាប់ឱ្យហើយ ទុកឱ្យនៅគេងទ្រង់នេះតែម្តង » CEO រូបសង្ហារ ធ្វើជាប្រលែងដៃចេញពីគេបន្តិច ហើយអ្នកនៅក្នុងរង្វង់ដៃមុននេះក៏ស្រវេស្រវាមកអោប.កខ្លួនយ៉ាងលឿនហើយថែមទាំងលែងហ៊ានរើបម្រះទៀតផង ។

« លោក!! » Tae បើកភ្នែកក្រឡោតសម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែក អត់មិនបានក៏ក្តាប់ដៃយ៉ាងណែនហើយក៏វាយគេមួយដៃឡើងដឹប តែឈឺមែនណា៎ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now