EP70 : វាជាការប្រមាន

3.8K 417 4
                                    

« អង្គុយចុះមកបងបកស្រាយប្រាប់អូន » CEO រូបសង្ហា ទាញប្រពន្ធចេញពីប្រអប់ទ្រូង អោបស្មាគេនាំដើរទៅអង្គុយលើសាឡុងទល់មុខជាមួយម្ចាស់បងនិង Hwa-Young ។ ប្រុងប្រៀបនឹងប្រាប់គ្រប់រឿងឱ្យគេដឹង ព្រោះម្ចាស់បងក៏បង្ហាញខ្លួនមកហើយ គ្មានអ្វីត្រូវលាក់ទៀតទេ ។

« គេជាអ្នកណា?? ព្រះជួយ!!! » Tae ជ្រួញចញ្ចើមសម្លឹងមើល Junghyun ពីលើចុះក្រោម ដោយសារតែគេមើលទៅពិតជាដូចប្តីខ្លួនខ្លាំងណាស់ ។ ព្រះជួយ!!! ពេលគេដោះម៉ាសមកដូច 100% តែម្តងហើយ ។

« គាត់ជាបងប្រុសរបស់បង ហើយក៏ជាអ្នកដែលនៅក្នុងផ្សាទំនើបនោះជាមួយ Hwa-Young ដែរ មិនមែនជាបងទេ ជឿបងឬនៅ?? » Jungkook និយាយបកស្រាយប្រាប់ប្រពន្ធមួយៗ ហើយគេក៏ងក់ក្បាលតិចៗបែបបង្ហាញថាយល់ហើយ ឃើញទេថាប្រពន្ធស្រួលសឹងស្លាប់ហើយគ្រាន់តែគេប្រាប់ការពិត តែហេតុអ្វីក៏គេមិនចង់ប្រាប់បែបនេះ??

« ហេតុអ្វីបងមិនប្រាប់តាំងពីដំបូងដែលអូនសួរនោះ? »

« ទ្រង់ជាម្ចាស់បងរបស់បង ប៉ុន្តែទ្រង់គ្មានឈ្មោះនៅក្នុងបញ្ជីឈ្មោះវង្សត្រកូលឡើយ គឺវាដូចជាម្ចាស់ម៉ាក់កាត់ការទ្រង់ចោលអញ្ចឹង បងមិនចង់ឱ្យទ្រង់អាម៉ាស់មុខពេលគ្រប់គ្នាដឹងការពិតឡើយ »

« ហេតុអីក៏...អត់..អត់ទេ..អូនមិនឆ្ងល់ទេ ហើយអូនក៏មិនសួរអ្វីទៀតដែរ » នាយតូច ប្រញាប់លើកដៃមកខ្ទប់មាត់ដើម្បីកុំឱ្យពិនសួរជីកឫសជីកគល់ទៀត មើលទៅមុខបងថ្លៃរបស់គេដូចជាមិនសូវស្រស់ទេ គេកំពុងតែធ្វើឱ្យគាត់មានអារម្មណ៍មិនល្អហើយ ។

« អូនងងុយហើយ អូនចង់គេង អូនគេងហើយកុំរំខានអូន » Tae បិទភ្នែកផ្តេកខ្លួនទៅលើសាឡុងធ្វើពុតជាគេង យកលេសគេចរួចខ្លួនសិនទើបបាន ចាំជួបគ្នាលើកក្រោយចាំសុំទោសចុះ សុំលើកទៅពេលក្រោយសិនហើយ ។

« យើងទៅវិញសិនហើយ ទំនេរចាំយើងមករក » Junghyun ទាញម៉ាសយកមកពាក់វិញ ក្រោកឈរឡើងពេញកម្ពស់រួចក៏ចាប់.កដៃ Hwa-Young នាំគេដើរចេញទៅបាត់ រកតែ Jungkook លាមិនទាន់ ។ មើលទៅគាត់ប្រហែលជាប្រញាប់ទៅចាត់ការរឿងព័ត៌មាននេះហើយ ល្បីខ្លាំងសម្បើមណាស់ផ្អើលចង់ពេញក្រុងទៅហើយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now