« ឯងដាក់វាចូលវិញទៅវាយ៉ាងម៉េច?? កាន់លើក កាន់ក្រវីឆ្វេងស្តាំៗមិនឈប់សោះតែម្តង ឯងចង់លេងសៀកឱ្យអ្នកណាមើលយើងសួរឯងនាក៎?? ភ្ញៀវយើងគេមិនហ៊ានចូលទេដោយសារតែពស់ឯងនឹង មកលេងម្តងៗដាច់ម៉ូយឯងអស់រលីង » សម្លេងពិរោះស្រទន់ដែលកំពុងតែរអ៊ូរទាំដាក់មិត្តភក្តិរបស់ខ្លួនយ៉ាងហូរហៀរ រអ៊ូៗឡើងហត់ទៅហើយតែគេមិនស្តាប់ខ្លួនសោះ នៅអង្គុយលេងពស់នឹងធ្វើហី ។
« វាងាប់បាត់ហើយនឹងខ្លាចវាដែរ?? ចង់លេងយ៉ាងម៉េចក៏វាមិនចឹកដែលកុំភ័យ ឃើញទេវាទន់ល្វក់ដូចខ្សែអញ្ចឹង កាន់មើលសិនទៅកុំឱ្យថាយើងកុហក » នាយតូច ហុចពស់នឹងទៅមុខឱ្យគេកាន់ តែគេក៏ស្ទុះរត់ចុះពីលើកៅអីគេចចេញម្តងទៀតមិនលេងចូលទេទោះងាប់ក៏ដោយក៏ខ្លាចដែរ ។
« យើងមិនមែនអ្នកស្នេហាពស់ដូចឯងឯណា ម៉ាកឃើញពស់ដូចឃើញតុក្កតាដូចជាឯងនេះគ្មានអ្នកណាប្រៀបបានទេ គួរតែចាប់ឯងដាក់សួនសត្វឱ្យចាប់ពស់ទើបល្អ មិនបាច់ចិត្តល្អមកចែកយើងមើលទេ មិនត្រូវការ!! »
« វ៉ែក!! » Tae លាអណ្តាតឌឺដងគេបន្ថែម ដាក់សាកសពពស់ដ៏សែនកំសត់ទៅលើតុរួចក៏អង្អែលវាលេងបន្ត និយាយទៅគេនេះស្រឡាញ់ពស់ណាស់ តាំងតែពីតូចមកដល់ឥឡូវនៅតែមិនប្តូរ ឃើញស្រឡាញ់លេងបែបនឹងមែនតែបោកវាងាប់រហូត ។
« វ៉ែកស្អីឯង Jeon Taehyung?!! » Jimin ខាំមាត់លើកចញ្ចើមសម្លក់មុខគេបំណងចង់ឱ្យគេឈប់លាអណ្តាតឌឺទៀត ក្រឺតអើយសែនក្រឺតតែម្តងហើយ ។
« ពស់ៗ »
« អត់មិនបានទាត់ចេញក្រៅហាងវិញឥឡូវហើយ ដឹងថាខ្លាចហើយនៅខំបន្លាចទៀត ចុះបើមានហានិភ័យពស់នឹងរស់ឡើងវិញហើយក៏ចឹកយើង វាមិនងាប់ហើយទេ?? នាក៎ៗ អាសូរយើងផងមិនទាន់ស្គាល់រសជាតិសង្សាទេ អាងតែខ្លួនឯងមានប្តីហើយមិនគិតពីអ្នកដទៃទាល់តែសោះ »
« ឯងជាអ្នកសុំយើងមើលសោះ និយាយខ្លួនឯងផ្ទាល់មាត់នឹងតិចថាភ្លេចចុះ ឯងនៅគោះតុបង្ហាញឱ្យយើងដាក់ទៀត យើងចាំមិនភ្លេចទេ ខួរក្បាលយើងល្អណាស់គ្រប់ម៉ាត់គ្រប់ពាក្យគឺចាំមិនចន្លោះស្អីមួយពាក្យទេ »
« អើល្អហើយ!! មិត្តភក្តិកំពូលល្អចេះវិចកាដូមកផ្ញើរយើងដល់កន្លែងនោះ តែបើកាដូបែបនឹងមិនបាច់យកមកទៀតទេ មុននេះភ្ញៀវយើងរត់អស់រលីងដោយសារតែពស់ដ៏គួរឱ្យស្រឡាញ់របស់ឯងនឹង លើកក្រោយទុកយកទៅតាំងនៅផ្ទះឯងទៅទើបគ្មានចោរណាហ៊ានចូលទៀត »
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎