EP41 : យល់ល្អល្មមកាត់ចិត្តទៅ

5.1K 488 6
                                    

    ក្រោយពីព្រះច័ន្ទបានបន្ទាបខ្លួនសម្រាកព្រះអាទិត្យក៏រះឡើងមកជំនួសតាមពេលវេលានៃធម្មជាតិ ពន្លឺដែលចាំងធ្លុះចូលមកតាមបង្អួចក៏ដាស់ឱ្យត្របកភ្នែកដែលបិទនោះឱ្យបើកឡើងមកវិញ ព្រោះតែគេអស់សម្រាកហើយ បើកភ្នែកមកថ្ងៃនេះគេមានការងារត្រូវធ្វើច្រើនណាស់ ។

    ការគិតដ៏គួរឱ្យធុញថប់ក៏បានជំនួសមកវិញនូវអារម្មណ៍ដ៏ល្អៗ ហើយស្នាមញញឹមគេក៏លេចឡើងមកកាត់ព្រលឹមយ៉ាងមានសេចក្តីសុខជាខ្លាំងពេលគេបានឃើញមនុស្សជាទីស្រឡាញ់ដែលមាននាមជាភិរយាកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងរង្វង់ដៃគេ មនុស្សមួយនេះមិនដឹងថាញ៉ំាអ្វីទេសូម្បីតែពេលគេងក៏គួរឱ្យស្រឡាញ់ដែរ ។

« សឺត!! អរុណសួស្តីប្រពន្ធបង » Jungkook អោនមុខទៅថើបថ្ពាល់ក្រពុំរបស់ប្រពន្ធមួយដង្ហើម បន្តឹងដៃអោបគេឱ្យណែនជាងមុនបន្តិច រួចក៏ថើបញិចយកតែម្តង ។

« ហ្ហឹម~~ » Tae ងាកមុខគេចចេញពីការថើប ឈ្មុសឈ្មុលចូលទៅរកប្រអប់ទ្រូងគេដើម្បីកុំឱ្យថើបបានទៀត ព្រោះគេថើបនេះថើបដាស់ថើបរំខានឱ្យភ្ញាក់តែម្តងនឹង ។

« ក្រោកមកទៅងូចទឹកណា៎ បងត្រូវនាំអូនទៅមើលឈុត យប់ទៅកម្មវិធីជាមួយបង »

« អូនអត់ទៅទេ » នាយតូច ក្រវីក្បាលតតាត់ ប្រេះខ្លួនលើកដៃទៅអោបគេវិញជាប់ សំងំគេងវិញដោយសារតែនៅគេងមិនទាន់ឆ្អែតនៅងងុយនៅឡើយទេ ។

« ឱ្យបងទៅតែម្នាក់ឯងដែរ?? មិនខ្លាចស្រីៗនៅទីនោះចាប់បងទៅទេហ្ហេស?? » Jungkook លូកដៃទៅច្បិចទាញថ្ពាល់មានសាច់លេងតិចៗ អង្អែលបណ្តើរអីបណ្តើរខណៈដែលគេនៅបិទភ្នែកគេងដដែល ។

« មែនហើយ!! អូនទៅងូចទឹកសិនអញ្ចឹង ជុប៎!! អរុណសួស្តីប្តីអូន » Tae ស្ទុះងើបមកសឹងតែបាក់.កអើតមុខទៅថើបថ្ពាល់របស់ប្តីតាមទម្លាប់ហើយក៏ប្រញាប់ស្រវេស្រវារត់ចុះពីលើគ្រែសម្តៅទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួន ។

     ចំណាយពេលអស់ប្រហែលមួយម៉ោងទម្រាំតែពួកគេទាំងពីររៀបចំខ្លួនហើយ ល្មមដល់ម៉ោងដែលផ្សាទំនើបបើកដូចគ្នា ។ Jungkook បាននាំប្រពន្ធដើររើសមើលឈុតសាមញ្ញៗមួយតែក៏ស្រស់ស្អាតជាមួយនឹងប្រពន្ធរបស់គេ គេមិនចង់ឱ្យប្រពន្ធធ្វើខ្លួនពេកទេ ដោយសារតែខ្លាចគេមកចែចង់ប្រពន្ធ ប៉ុន្តែមួយឈុតនេះក៏ម្ចាស់ហាងសម្លៀកបំពាក់សរសើរមិនដាច់ពីមាត់ដែរ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now