[ ពីរថ្ងៃកន្លងផុតទៅ ]
ព្រិចបើកៗពិធីមង្គលការដំបូងនៅក្នុងឆាកជីវីតរបស់ CEO វ័យ 20 ឆ្នាំក៏ឈានចូលមកដល់ គេបានរៀបចំពិធីមង្គលការនេះធ្វើឡើងយ៉ាងគគ្រឹគគគ្រេង ដោយធ្វើឡើងនៅភូមិគ្រឹះរបស់គេដោយផ្ទាល់ គេមិនប្រាកដចិត្តឡើយថាគេនឹងអាចមានឈ្មោះថាជាស្វាមីបានប៉ុន្នានថ្ងៃ ប៉ុន្តែនេះវាពិធីមង្គលការលើកដំបូងរបស់គេ គេមិនអាចលេងសើចឡើយ ។
Jeon Jungkook ដែលកំពុងតែគ្រងសម្លៀកបំពាក់ពណ៌.សក្នុងឋានៈជាកូនកម្លោះ ជាផ្នែកមួយដ៏សំខាន់នៅក្នុងពិធីមង្គលការមួយនេះ គេលើកដៃមកសេរេ.កអាវឱ្យមើលទៅសាកសមជាមួយគេកាន់តែខ្លាំងបន្ថែមទៀត រួចទើបដាច់ចិត្តដើរចេញពីបន្ទប់ បំណងថានឹងដើរទៅរកលោកយាយនៅក្នុងបន្ទប់មួយទៀត តែគេក៏បង្អាក់ដំណើរបែរដើរទៅបន្ទប់កូនក្រមុំរបស់គេជំនួសវិញ ។
« តុក តុក* » មុននឹងគេរុញទ្វារចូលមកខាងក្នុង គេក៏លើកដៃមកគោះទ្វារផ្តល់ដំណឹងជាមុនឱ្យអ្នកនៅខាងក្នុង ឃើញថាកូនកម្លោះរបស់គេកំពុងតែមកហើយ អ្នកយល់ការណ៍ក៏ប្រញាប់ប្រញាលនាំគ្នាចេញទៅ ដើម្បីទុកពេលឱ្យពួកគេនៅជាមួយគ្នា ខ្លាចក្រែងថាមានការអ្វីសំខាន់ ។
« មានបញ្ហាអ្វីទេ?? » Jungkook បោះជំហានដើរចូលមកឈរពីក្រោយ Tae ដែលកំពុងតែអង្គុយនៅពីមុខកញ្ចក់តុសម្អាង ញញឹមចេញមកតិចៗពេលឃើញគេអង្គុយធ្វើមុខឱ្យស្អុយប៉ែរ តែខ្លួនបែរជាមើលឃើញថាគួរឱ្យស្រឡាញ់ទៅវិញ ។
« ទេ!! »
« ហេតុអ្វីមុខមិនស្រស់សោះអញ្ចឹង?? »
« លោកជួបខ្ញុំក្នុងពិធីមង្គលការ 6 ដងហើយ លោកគួរតែដឹងថាមុខខ្ញុំយ៉ាងមិច?? » នាយតូច ងើយមុខទៅសម្លឹងគេតាមកញ្ចក់ លើកចញ្ចើមម្ខាងសួរគេព្រោះគេនេះសមតែជាអ្នកដឹងច្បាស់ជាងគេថាខ្លួនមុខយ៉ាងមិច?? មុខមិនដែលរីកតាំងពីដើម និយាយឱ្យចំមុខនឹងមិនរាប់ញាតិតែម្តង ។
« វាមិនដូចគ្នាទេ... » គេញញឹមបន្តិច និយាយបានពាក់កណ្តាលក៏ស្ងាត់មាត់ បន្ទន់ជង្គង់ដាក់មុខមកក្បែរស្មា Tae តែគេមិនប៉ះឡើយ យ៉ាងណាៗក៏ពួកគេមិនទាន់រៀបការខ្លួនក៏មិនគួរប៉ះពាល់គេបានតាមចិត្តដែរ ត្រឹមតែប៉ុន្នឹងក៏ចាត់ទុកថាស្និតស្នាលនឹងគ្នាខ្លាំងពេកទៅហើយ ។
أنت تقرأ
ᗕ till i met you ᗒ (✔️)
عاطفيةតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎