EP89 : ភ្ញាក់ផ្អើលដែលបានឃើញអូនណាស់ឬ??

5.2K 419 17
                                    

    ក្រោយពីបានសម្រុះសម្រួលចុះសម្រុងជាមួយគ្នាវិញអស់ហើយ ភាពល្អក់កករទាំងប៉ុន្នានក៏បានរសាត់ទៅបាត់តាមខ្យល់អាកាសគ្មានសេសសល់ ។ អ្នកគ្រប់គ្នាបានទុកពេលឱ្យម្តាយក្មេកនិងកូនប្រសារទាំងពីរនៅជាមួយគ្នាតែពីរនាក់ ដើម្បីអាចឱ្យពួកគេមានពេលវេលាជាមួយគ្នាខ្លះ ។ ហើយ Tae ក៏ជាអ្នកចេញមុខមកសុំគេឯងមើលថែម្តាយក្មេកដោយផ្ទាល់ទៀតផង ។

« សឺត!!* ប្រពន្ធបង » អ្នកដែលទើបនឹងចេញពីធ្វើការក៏ដើរហួសពីមាត់ទ្វារចូលមកថើបថ្ពាល់មានសាច់គួរឱ្យខាំក្រញិចរបស់នាយតូចដែលកំពុងគេងលង់លក់នៅលើសាឡុងមួយខ្សឺតយ៉ាងវែង ។ ខ្សឹបហៅសព្វនាមរបស់គេតិចៗដាស់ឱ្យគេក្រោកព្រោះមិនចង់ឱ្យគេគេងនៅលើសាឡុងយូរ ។

« បងមកដល់វិញតាំងពីពេលណា?? » Tae លើកដៃមកញីភ្នែកទៅវិញទៅមកទាំងនៅស្ងាបមិនទាន់បាត់ អ្នកណាមិនដឹងប្រាកដជាគិតថាគេនេះសែនរវល់ សែននឿយហត់គ្មានពេលបានគេង បានសម្រាកហើយ ប៉ុន្តែទាំងដែលការពិតគេគិតតែពីគេងសឹងតែគ្រប់ពេលវេលា ។

« បងទើបតែមកដល់មុននេះបន្តិចទេ ក្រោកទៅគេងនៅផ្ទះយើងវិញណា៎ » Jungkook និយាយបណ្តើរឈោងដៃទៅយកខ្នើយមកទ្រពីក្រោយចង្កេះប្រពន្ធបណ្តើរដើម្បីឱ្យគេអង្គុយឱ្យបានស្រួលសិន សឹមនាំទៅផ្ទះតាមក្រោយ ។

« ចុះម្ចាស់ម៉ាក់? » នាយតូចងើយមុខឡើងទៅប្រឈមជាមួយគេទាំងសម្រួចមាត់ធ្វើមុខឆ្ងល់ តែអ្នកជាប្តីក៏សើចក្រឺតក្នាញ់នឹងទឹកមុខគួរឱ្យស្រឡាញ់របស់គេទៅវិញ ។

« ម្ចាស់បងគាត់នៅមើលទ្រង់ជាមួយ Hwa ហើយ ពួកយើងអាចទៅវិញបាន អូនកំពុងពរពោះអ៊ីចឹងហើយអូនមិនបាច់នៅជួយមើលម្ចាស់ម៉ាក់ក៏បានដែរ បងមិនចង់ឱ្យអូនហត់ទេអូនសម្រាកនៅផ្ទះវិញល្អជាង ម្យ៉ាងថ្ងៃស្អែកម្ចាស់ម៉ាក់ក៏ចេញពីមន្ទីរពេទ្យហើយចាំទំនេរបងនាំអូនទៅលេងទ្រង់ »

« អឹម!! តាមតែបងចុះ »

« អូនគេងលើសាឡុងបែបនេះឈឺខ្លួនស្លាប់ហើយ លើកក្រោយបើងងុយប្រាប់បង បងឱ្យគេបើកបន្ទប់មួយទៀតឱ្យអូនសម្រាក បងមិនចង់ឱ្យអូនឈឺទេ »

« ឆឹស!! បើកបន្ទប់នាំតែវែងឆ្ងាយធ្វើអ្វីទៅ?? អូនគេងតែមួយភ្លែតសោះ មួយរយៈនេះអូនមានអារម្មណ៍ថាល្មើយណាស់មិនដឹងថាយ៉ាងម៉េចទេ អូនងងុយគេងរហូត ទើបគេងនៅទីនេះតែម្តងទៅ »

ᗕ till i met you ᗒ (✔️)Where stories live. Discover now