លោកយាយខិតខ្លួនចេញទៅម្ខាងប្រគល់កាយតូចដែលសន្លប់ស្តូកស្តឹងទៅស្វាមីរបស់គេវិញ មិនរារែកយូរ Jungkook ក៏ប្រញេប្រញាប់ដោះអាវក្រៅរបស់ខ្លួនយកទៅក្រោបខ្លួនរបស់ប្រពន្ធសិន ។ រួចទើបលើកបីគេរត់ទៅលើឡានដែលចាំខ្លួនរួចជាស្រាច់ ធ្វើដំណើរតម្រង់ទៅមន្ទីរពេទ្យណាដែលនៅក្បែរៗនេះសិន ព្រោះបើទៅរកពេទ្យធំគឺឆ្ងាយពេក ។
« អរគុណអ្នកទាំងពីរច្រើនហើយ » ក្រោយពីឡានមួយនោះបើកចេញទៅផុត Junghyun ក៏ចូលខ្លួនមកអរគុណពួកគាត់ជំនួសប្អូនប្រុស គេប្រហែលជាសប្បាយចិត្តដែលបានឃើញប្រពន្ធវិញ ហើយក៏ស្លុតព្រោះមកឃើញប្រពន្ធក្នុងសភាពបែបនេះ ទើបគេទៅទាំងមិនមាត់មិន.កអ្វីមួយម៉ាត់ទាំងដែលនេះមិនមែនជាទម្លាប់គេទេ ។
« មិនអីទេអ្នកកម្លោះ សូមឱ្យគេផុតគ្រោះថ្នាក់ចុះណា៎ »
« បាទ!! » ទោះជាគេពាក់ម៉ាស់បិទបាំងមុខមាត់ក៏ពិតមែន តែលោកតានិងលោកយាយក៏អាចមើលដឹងថាគេកំពុងតែញញឹមមកកាន់ខ្លួន ។ វិនាទីបន្ទាប់ Junghyun ក៏សូមលាពួកគាត់ចេញទៅ នឹងអាលបានទៅតាមប្អូនប្រុសមើលថាយ៉ាងមិចយ៉ាងម៉ាហើយ ។
អត់អាណិតប្អូនមិនបានបើគេមកជួបរឿងអស់ទាំងនេះ មិនដែលចេះស្រឡាញ់អ្នកណា ពេលមកស្រឡាញ់បានគ្នាជាប្តីជាប្រពន្ធហើយនៅវេទនាទៀត អើយ!!! មិនដឹងស្អីៗខ្លះទេឈឺក្បាលណាស់ ។
« បញ្ចូនមនុស្សឱ្យទៅមើលក្នុងព្រៃនោះទៅក្រែងបានព័ត៌មានអ្វីបន្ថែម »
« ទទួលបញ្ជា ម្ចាស់ធំ »
[ មន្ទីរពេទ្យ ]
ដំណើរដើរចុះដើរឡើងនៅមុខបន្ទប់សង្គ្រោះបន្ទាន់របស់ CEO រូបសង្ហា ឈរទន្ទឹងរង់ចាំទទួលព័ត៌មានពីគ្រូពេទ្យនៅខាងក្នុងទាំងចិត្តកង្វល់ខ្វល់ខ្វាយពីប្រពន្ធជាខ្លាំង ។ គេចង់តែរត់ចូលទៅមើលប្រពន្ធនៅនឹងភ្នែកក្រែងគេអាចស្កបស្កល់ចិត្តបានវិញខ្លះ តែគេខ្លាចថាគេអាចនឹងរំខានការងារគ្រូពេទ្យ ទើបមានតែនៅឈរចាំជួយស្អីក៏មិនបានបែបនេះ ។
« កុំបារម្ភពេកអី គេដល់ដៃគ្រូពេទ្យហើយ » Junghyun បោះជំហានដើរមកឈរក្បែរគេ បានតែប្រាប់ដើម្បីកុំឱ្យគេបារម្ភច្រើន ទោះជាដឹងថាគេនឹងធ្វើមិនបាន មើលតែពេលនេះក៏ដឹងបាត់ទៅហើយ បើគេជ្រួលជ្រាលៗនៅមិនស្ងៀមមួយកន្លែងបែបនេះ??
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎