EP15 : ឃ្លានថើបប្តីយើងណាស់ហ្ហេស??

8.6K 641 7
                                    

បន្ទាប់ពីចំណាយពេលលួងលោមប្រពន្ធបណ្តូលចិត្តបណ្តូលថ្លើមទម្រាំតែគេបាត់យំ តែបើតាមការពិតគឺការយំពិតប្រាកដបាត់យូរហើយ នៅតែយំក្លែងក្លាយម៉ាកគ្មានទឹកភ្នែកតែស្រែកដូចខ្លួននឹងចាក់.កអញ្ចឹង គេងសង្កត់ពីលើយំអោបរិទ្ធខ្លួនជាប់មិនឱ្យទៅណាបានទេ ចំជាក្បាលខូចគ្មានគូប្រៀបមែន ។

« អឹប!!! » Jungkook ទប់ខ្លួនក្រោកម្តងបន្តិចៗដោយដៃម្ខាងនៅអោបចង្កេះប្រពន្ធជាប់បង្ការកុំឱ្យគេធ្លាក់ តែទោះជាមិនទប់ក៏មិនធ្លាក់ដែលតោងស្អិតសម្បើមណាស់កុំភ័យ ប្រាប់ឱ្យចុះសិនចាំបីទៅផ្ទះក៏បានតែគេមិនព្រមទេ ជើងនឹងគៀបជាប់ជាមួយចង្កេះខ្លួនឱ្យស្អិតដូចបិតកាវ 502 អញ្ចឹង ។

« ហិហិ » ពេលគេងើបឈរបាន នាយតូច ក៏សើចកក្អឹកដាក់ចង្ការទៅលើស្មារបស់ស្វាមីអោបគេជាប់ពីមុខបែបច្រកគាវហើយក៏ឱ្យគេពររហូតទាល់តែដល់ផ្ទះ ។ ដល់គេទាំងគួរឱ្យស្រឡាញ់ទាំងខូចបែបនេះខ្លួនមិនដឹងទេថាគួរបន្ទោសគេឬក៏ក្រញិចគេ ចង់បន្ទោសក៏បន្ទោសមិនរួចព្រោះឥឡូវគេដឹងចិត្តដឹងស្ទាយលួងបានយ៉ាងងាយ អ្នកណាទៅហើបមាត់ស្តីឱ្យរួច??

« យប់នេះនៅផ្ទះមិត្តភក្តិរបស់លោកយាយមានពិធីជប់លៀង Tae ចង់ទៅលេងឬអត់?? »

« លោកទៅខ្ញុំទៅដែរ »

« អញ្ចឹងយប់ទៅលេងជាមួយគេសិន ហើយស្អែកចាំទៅដើរលេង យ៉ាងមិចដែលប្រពន្ធសម្លាញ់?? »

« Okay ប្តី » នាយតូច ស្ទុះវឹងហក់ទៅសង្គ្រប់ពីលើគេប្រលែងគ្នាសើចលាន់ពេញបន្ទប់ ពេលលេងហត់ក៏គេងអោបគ្នាលក់ទាំងគូ បើមិនបានលោកយាយឡើងមកដាស់ពួកគេគ្មានបានចូលរួមពិធីជប់លៀងទេ ។

[ S K I P ]

« Jung ហ្ហា~~~ យកកន្សែង » សម្លេងស្រែកហៅលាន់ចេញពីក្នុងបន្ទប់ទឹក ប្រពន្ធមាសប្រពន្ធពេជ្រចូលងូចទឹកមិនដែលចេះយកកន្សែងទៅ ឆ្ងល់ណាស់ថាបើគ្មានប្តីបានអ្នកណាយកឱ្យបើភ្លេចគ្រប់ពេលបែបនេះ ។

« ឱ្យជួយជូតទេ?? » រាងសង្ហារ បោះជំហានដើរទៅឈរក្បែរមាត់ទ្វារបន្ទប់ទឹកហុចកន្សែងចូលទៅតែគេមិនព្រមលែងទេនៅឈរញ៉ោះប្រពន្ធរកឈឺសាច់ទៀតហើយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now