{ Flashback }
« តុកៗ* »
« ចាំបន្តិចយើងទៅបើកទ្វារសិន » Jimin ហុចចានផ្លែឈើឱ្យទៅមិត្តភក្តិកាន់វិញសិន ងើបចេញពីលើកៅអីដើរទៅបើកទ្វារ ទាំងដែលគេទើបតែដាក់ខ្លួនអង្គុយបានអម្បាញ់មិញតែប៉ុណ្ណោះ ។
« ក្រាក* មានការអ្វីមែនទេ?? »
« ខ្ញុំមានរឿងចង់និយាយជាមួយ Kim Taehyung »
« នាងជាអ្នកណា?? ខ្ញុំមិនដែលស្គាល់នាងទេ ហើយថ្មីៗនេះមិត្តភក្តិខ្ញុំក៏មានអ្នកតាមសម្លាប់ ខ្ញុំមិនទុកចិត្តនាងឱ្យចូលទៅជួបមិត្តភក្តិខ្ញុំឡើយ អញ្ជើញទៅវិញចុះ » Jimin ជ្រួញចញ្ចើមសម្លឹងមើលនាងលើក្រោមៗ និយាយឡើងក្តែងៗមិនរអែងចិត្ត ព្រោះគេពិតជាមិនទុកចិត្តមែន ។ មនុស្សមិនទាំងដែលស្គាល់គ្នាផង ពាក់ម៉ាស់ ពាក់មួកបិទមុខជិតឈឹង គេមិនបណ្តោយឱ្យចូលបានទេ ។
« ខ្ញុំជាជំនិតដៃឆ្វេងរបស់ម្ចាស់ក្សត្រីដែលត្រូវជាមាតាក្មេករបស់គេ មាតាក្មេកចង់ឱ្យកូនប្រសារទៅលេងផងមិនបានឬ?? »
« នាងមានស្អីមកសម្អាងឱ្យខ្ញុំជឿ? » ស្តាប់ហើយ Jimin ក៏សើច មិនដឹងមកពីណាពីណីផងសុខៗក៏មកថាខ្លួនជាជំនិតដៃឆ្វេងរបស់ម្ចាស់ក្សត្រី ហើយនៅមកនិយាយថា Tae ជាកូនប្រសារទ្រង់ទៀត ចេះតែមានហើយ មកបោកបែបនេះអ្នកណាទៅជឿទៅ??
« មានរឿងអ្វី Jimin?? នាងជាអ្នកណា?? » ដោយសារតែបាត់មិនឃើញ Jimin ចូលមកវិញ នាយតូច ក៏ដើរចេញមកមើល ទប់ខ្លួននឹងជញ្ជាំងព្រោះតែជើងឈឺគេពិបាកដើរណាស់ ។
« នាងថានាងជាដៃឆ្វេងរបស់ម្ចាស់ក្សត្រី ហើយនៅថាម្ចាស់ក្សត្រីជាម៉ាក់ក្មេកឯងទៀត នាងចង់ជួបឯងតែយើងមិនអនុញ្ញាតិឱ្យចូល » Jimin សកដៃទៅជួយទប់គេឱ្យឈរស្រួលបួលវិញ និយាយប្រាប់គេតាមដំណើររឿងទាំងភ្នែកនៅសម្លក់ស្រីម្នាក់នោះមិនឈប់ ។
« រកខ្ញុំធ្វើអី?? » នាយតូច ងាកមុខទៅសួរនាងជំនួសវិញ សម្លឹងមើលនាងលើក្រោមៗចេះតែមានអារម្មណ៍ថាស្រដៀងដូចធ្លាប់ស្គាល់ជាពិសេសភ្នែករបស់នាងតែម្តង តែនឹកមិនឃើញថាជួបនាងនៅឯណា ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎