« ញ៉ំាបន្តិចទៅណា៎ » សម្លេងផ្អែមស្រទន់របស់ CEO រូបសង្ហារ ដែលកំពុងតែអង្គុយនៅលើសាឡុងដ៏ប្រណីត ដៃម្ខាងកាន់ចានបាយ ដៃម្ខាងទៀតកាន់ស្លាបព្រាតាមបញ្ចុកអាហារឱ្យប្រពន្ធ តែគេមិនព្រមហាមាត់ញ៉ំាឡើយ គិតតែពីខ្ជឹបបបូមាត់ជិតឱ្យឈឹងរហូត មិនអាណិតអ្នកតាមបញ្ចុកទាល់តែសោះ ។
« ... »
« សូមទោស » Jungkook អើតមុខទៅថើបថ្ពាល់ក្រពុំមួយខ្សឺត ខ្សឹបប្រហើរៗនៅក្បែរទងត្រចៀករបស់គេទុកជាការលួងលោម ទោះជាគេនៅខឹងតែយ៉ាងណាក៏គមិនបានច្រានខ្លួនចេញដែរ បានថើបបែបនេះបែរជាអៀនទៅវិញ ពេលនិយាយដេកជាមួយគ្នាឱ្យឡើងពេញៗមាត់ដូចជាមិនឃើញអៀនសោះ ។
« ស្តីឱ្យហើយក៏មកសូមទោស ឆឹស!! » តើមិនជាគេដែលឬដែលមកបន្ទោសថាឱ្យខ្លួន?? ប្រាប់កុំឱ្យនិយាយនេះនិយាយនោះ ហ៉ឹស!! គួរឱ្យស្អប់ពិតមែន ។
« មិនបានស្តីឱ្យឯណា ខ្ញុំនិយាយក៏មកពីចង់ឱ្យ Tae ល្អ »
« ខ្ញុំអាក្រក់ស្រាប់ហើយ មិនដែលល្អទេ ហើយក៏មិនចង់ល្អដូចគ្នា » នាយតូច ងាកមុខមកញាក់ស្មាឌឺគេថែម បញ្ចប់ប្រយោគហើយភ្លាមក៏អោបដៃងាកមុខចេញទៅមើលអ្វីផ្សេងដូចមុននេះ មិនព្រមមើលគេនោះទេ ។
« មិនមែនបែបនឹងទេ Tae ញ៉ំាបាយសិនទៅណា៎ ចាំខឹង.តចុះ ថ្ងៃនេះខ្ញុំមិនទៅធ្វើការទេចាំនៅលួង » បើនិយាយរឿងទៅធ្វើការនេះវិញ គេមិនដឹងថាត្រូវឈប់សម្រាកប៉ុន្នានថ្ងៃឡើយ ព្រោះតែខ្លួនទើបតែរៀបការចង់ចំណាយពេលនៅជាមួយប្រពន្ធឱ្យបានច្រើន ហើយនៅត្រូវនិយាយគ្នារឿងទៅក្រេបទឹកឃ្មុំទៀតមិនដឹងថាប្រពន្ធចង់ទៅណាទេ ។
« ... »
« អង្គុយលើភ្លៅក៏បាន ហាមាត់ទៅខ្ញុំបញ្ចុក » Jungkook ដាក់ចានអាហារទៅលើតុសិន លូកដៃសន្សឹមៗទៅលើក នាយតូច មកដាក់លើភ្លៅឱ្យគេអង្គុយសណ្តូកជើងដាក់លើសាឡុងវិញ រួចទើបចាប់ផ្តើមបញ្ចុកអាហារឱ្យគេ ហើយគេក៏ព្រមហាមាត់ញ៉ំាពិតមែន ។ ឃើញថាខឹងៗតែពេលប៉ះឱ្យសំងំឈឹង ចរឹកមិនចាញ់កូនក្មេងប៉ុន្នានទេរកតែឱ្យនៅជិតរហូត ។
« គ្របជើង នៅទីនេះសម្បូរមនុស្សប្រុស » អ្នកជាប្តីប្រញាប់លូកដៃទៅចាប់កន្សែងដែលប្រពន្ធទាញចេញពីជើងមុននេះមកគ្របឱ្យវិញសារជាថ្មី ដោយសារតែគេស្លៀកតែខោខ្លីត្រឹមភ្លៅបែបនេះវាចាត់ទុកថាសាមញ្ញៗហើយ ព្រោះស្លៀកនៅផ្ទះ តែខ្លួនមិនចង់ឱ្យអ្នកណាមើលជើងប្រពន្ធទេ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎