រយៈពេលមួយយប់ដែលគូស្វាមីភរិយាម្នាក់នេះបានចំណាយពេលមានសេចក្តីសុខជាមួយគ្នាក៏ត្រូវបានបញ្ចប់ពេលព្រឹកថ្ងៃថ្មីបានចូលមកដល់ Jungkook បានភ្ញាក់ដឹងខ្លួនហើយគេក៏ចុះទៅរៀបចំធ្វើស៊ុបទុកឱ្យប្រពន្ធមួយចាន ព្រោះម៉ាក់ក្មេកគាត់ចេញទៅបុស្តិ៍ប៉ូលីសតាំងពីព្រឹកព្រលឹមមកម្ល៉េះ នៅឡើយតែ នាយតូច ដែលគេងស្ទិនៅលើគ្រែទ្រម៉ក់មិនទាន់ក្រោកទេ ។
« Tae~~ ក្រោករួចឬអត់?? » Jungkook បោះជំហានដើរចូលមកខាងក្នុងដោយមានកាន់ស៊ុបនៅក្នុងដៃមួយចាន គេរៀបយកវាមកដាក់លើតុមួយដើម្បីឱ្យ Tae ស្រួលញ៉ំា រួចទើបដើរមកដាស់ឱ្យក្រោកព្រោះនេះវាម៉ោង 8 ជាងហើយ ខ្លួនខកម៉ោងមិនទាន់បានទៅធ្វើការផង ។
« ហ្ហឹម?? មានអ្វីឬ? » Tae ព្រិចត្របកភ្នែកបើកឡើងទាំងនៅម៉ីងម៉ំាង ស្ងាបបណ្តើរទម្រាំតែដាច់ចិត្តក្រោកអង្គុយ ងងុយសឹងស្លាប់ទៅហើយ ។
« បងងូចទឹកឱ្យអូនរួចហើយ ក្រោកមកញ៉ំាស៊ុបសិនមក ឯនេះជាលិខិតលែងលះ បងសុីញ៉េរួចរាល់ហើយ Tae ពេលសុីញ៉េរួចយកក្រដាស់នេះឱ្យបងនៅក្រុមហ៊ុនផង »
« អ៎..ពិ..ពិតហើយទុកត្រង់នឹងចុះ » នាយតូច ងក់ក្បាលតិចតបទៅទាំងញញឹមមិនសូវជាសម វិសនឹងភ្លេចទៅហើយថាខ្លួនបានបបួលគេលែងលះ តែមើលទៅគេលឿនជាងខ្លួនទៅទៀត អ្នកណាជាអ្នកចង់លែងឱ្យប្រាកដ??
« នៅខាងក្រោមមានអ្នកចាំអូន ពេលរួចចុចរបស់នេះទៅគេមកយកអូនហើយ »
« ខ្ញុំសុីញ៉េពេលនេះក៏បានលោកឱ្យប៊ិចមក »
« អត់ទេ!! បងប្រញាប់ទៅធ្វើការហួសម៉ោងហើយៗ » Jungkook ទាញកាបូបដាក់ឯកសាររបស់គេមកកាន់ហើយក៏ដើរចេញទៅក្រៅយ៉ាងលឿនមិនឱ្យ នាយតូច ឃាត់គេបានទាន់ទេ ។
« អេ៎!! Jeon Jungkook លោកចង់ឱ្យអ្នកណាមកបីខ្ញុំនឹង?? ចំជាឆ្កួតមែនឆាប់មកវិញភ្លាម » នាយតូច ស្រែកឡើងប្រាវៗហៅឱ្យគេត្រឡប់មកវិញ តែសូម្បីតែស្រមោលក៏មិនឃើញដែរ ប្រហែលជាចុះទៅដល់ខាងក្រោមបាត់ទៅហើយក៏មិនដឹង ។
Tae ដកដង្ហើមធំចោលបន្តិចហើយក៏ឈោងដៃទៅទាញរទេះដាក់អាហារនោះឱ្យខិតមកជិតខ្លួនចាប់ផ្តើមញ៉ំាម្តងបន្តិចៗរហូតទាល់តែអស់ក៏ចាប់កាន់លិខិតលែងលះនោះមកមើលទាំងមិនដាច់ចិត្ត ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎