EP40 : ខឹងប្តីអូននឹង

5.2K 521 8
                                    

« នៅឱ្យស្ងៀម Tae ប្រយ័ត្នធ្លាក់ » Jungkook លើកជើងទៅកៀសទ្វារឡាន រួចក៏បន្ទាបកាយរបស់ប្រពន្ធទៅលើកៅអីក្បែរកន្លែងអ្នកបើកឡានថ្នមៗ ទាញខ្សែក្រវាត់មកពាក់ឱ្យគេត្រឹមត្រូវ រួចទើបដើរវាងទៅកន្លែងមួយទៀតឡើងឡានតាមក្រោយ ។

    Tae ផ្អៀង.កបែរទៅរកគេពេបមាត់បើកភ្នែកភ្លឹសៗសម្លឹងទៅប្តីរបស់ខ្លួន លូកដៃទៅឆ្កឹះឆ្កាលគេរករឿងដាក់ខ្លួនឯងឱ្យច្បាស់តែស តាំងប្តីរំលោភទាំងស្រវឹងថាប្តីខូចឥឡូវហើយ ។

« កុំពេបដាក់បង បងត្រូវប្រដៅអូនចេញខ្លះ អ្នកណាអនុញ្ញាតិឱ្យអូនចូល Club?? មកផឹកស្រាហើយដើរអោបគេអោបឯងពេញនឹង ឆ្លើយសំណួររបស់បង Jeon Taehyung »

« អត់បានអោបទេ..អឹក » Tae ក្រវីក្បាលប្រកែកញាប់ស្អេកថាខ្លួននេះមិនបានអោបអ្នកណាទេ ទាញខ្សែក្រវាត់ឡានដោះចេញហើយក៏រកកន្លែងច្រត់ឡើងទៅអង្គុយលើភ្លៅរបស់ប្តី ប៉ុន្តែមិនមែនអង្គុយទល់មុខទេគឺអង្គុយបញ្ឆិត ។

« ចាំអូនស្វាងស្រាចាំនិយាយគ្នា តែហាមភ្លេចឮទេ?? កុំភ្លេច » ឃើញថាប្រពន្ធស្រវឹងហើយគេក៏មិនចង់មាត់.កច្រើនដែរ ខ្លាចតែថាពួកគេអាចឈ្លោះគ្នាព្រោះតែរឿងអស់ទាំងនេះ ចាំស្វាងចាំនិយាយគ្នាចុះនិយាយជាមួយមនុស្សស្រវឹងមិនចូលគ្នាទេ ។

« បងទុកអូនចោល បងមិនស្រឡាញ់អូនទៀតទេ បងទៅណាមិនប្រាប់អូនដែរ ប្តីអាក្រក់ » នាយតូច រអ៊ូចេញមករងូវៗមិនបាត់មាត់ ក្តាប់ដៃតូចៗវាយទៅលើទ្រូងគេរហូតតែវាយមិនឈឺអីបន្តិចទេ វាយនេះវាយឱ្យគេញិចវិញតែម្តង ។

« ខឹងបង?? » រាងសង្ហា ផ្ទួនប្រយោគរបស់ប្រពន្ធឡើងទាំងជ្រួញចញ្ចើមឆ្ងល់ នេះកុំប្រាប់ណាថាចូល Club នេះដោយសារតែខឹងនឹងខ្លួន?? ប្រសព្វណាស់ប្រពន្ធអើយ!!!

« អឹម!! ខឹងប្តីអូននឹង » នាយតូច ងក់ក្បាលឆ្ងក់ៗ លើកម្រាមដៃចង្អុលចុចទ្រូងគេតិចៗ សម្រួចមាត់ចូលគ្នាញីច្រមុះនឹងទ្រូងគេចុះឡើងៗហើយក៏សើច ។

« សឺត!! សឺត!! គួរឱ្យស្រឡាញ់ណាស់ សឺតៗៗ » ដោយអត់ទ្រាំជាមួយនឹងភាពគួរឱ្យស្រឡាញ់របស់ប្រពន្ធលែងបាន Jungkook ក៏ចាប់ផ្ងើយចង្កាគេឡើងអោនទៅថើបក្រញិចថ្ពាល់ក្រពុំក្រហមព្រឿងព្រោះម្ចាស់ថ្ពាល់នេះកំពុងស្រវឹង ក្រឺតណាស់លោកអើយ!!!

ᗕ till i met you ᗒ (✔️)Where stories live. Discover now