EP88 : សុំទោសចំពោះរឿងគ្រប់យ៉ាង

4.9K 427 17
                                    

[ 2 ខែកន្លងផុតទៅ ]

« យកផ្លែឈើអស់ទាំងនេះទៅទុកនៅឯណាលោកយាយ?? »

« ដាក់លើរទេះនោះទៅអាល្អិត កម្មករនឹងដឹកយកទៅឃ្លាំង » លោកយាយលើកដៃចង្អុលទៅរទេះបង្ហាញចៅប្រុសទាំងក្រវីក្បាលហួសចិត្តនឹងគេ មករស់នៅទីនេះយូរណាស់ដែលហើយតែគេនៅតែមិនទាន់ស្គាល់កន្លែងត្រូវដាក់ផ្លែឈើទៀត ឈឺក្បាលជាមួយគេស្ទើរតែប្រេះខួរអស់ទៅហើយ ។

« ខ្ញុំមិនមែនល្អិតទៀតទេលោកយាយ » Junghyun ប្រកែកតវ៉ាមិនពេញចិត្តជាមួយនឹងសព្វនាមដែលលោកយាយបានហៅ ។ ពេលនេះគេធំពេញកម្លោះរាងកាយមាំទាំដូចជាកីឡាកាស តែគាត់នៅតែហៅគេថាអាល្អិតមិនទុកមុខឱ្យចៅទាល់តែសោះ ខ្មាសគេស្លាប់ហើយ ។

« ឈ្មោះនឹងហើយពិរោះ » លោកយាយឆ្លើយតបទៅគេម្តងទៀត រួចក៏ផ្តោតអារម្មណ៍ទៅលើកិច្ចការរបស់គាត់បនកត ទុកឱ្យអ្នកកន្លោះនៅឈរត្អូញត្អែរមិនសុខចិត្តបន្តតែម្នាក់ឯង ។ គិតថាខ្លួនឯងជាកូនង៉ារត្រូវឱ្យយាយទៅបីបមលួងលោមទៀតឬក៏យ៉ាងម៉េច?? មាឌប៉ិនក្រវីហើយតែចំណាប់ណាស់អាខាងងក់ងររឿងច្រើនដាក់យាយនឹង ។

« ហ៉ឹសៗ » Hwa-Young ខ្ទប់មាត់អោនមុខចុះសំងំសើចដើម្បីកុំឱ្យគេចាប់បានថាខ្លួនបានលួចសើចចម្អកឱ្យគេ ប៉ុន្តែមើលទៅលាក់មិនជិតឡើយ ។

« កុំសើច » កម្លោះសង្ហាក្របួចចញ្ចើមងាកទៅសម្លឹងមុខគូស្នេហ៍បែបមិនសុខចិត្តដែលគេកំពុងតែសំងំអស់សំណើចជាមួយនឹងសព្វនាមរបស់ខ្លួន លោកយាយអើយ!! ខ្មាសគេខ្លាំងណាស់ ។

« រឺងៗ* អាឡូ!! ម្ចាស់យាយ!! » Junghyun លូកដៃចូលទៅហ៊ោបាវខោហូតទូរស័ព្ទមើលលេខឱ្យដឹងថាជាអ្នកណាហើយគេដាក់ផ្អឹបនឹងត្រចៀកនិយាយ ។ មិនដឹងថាមានរឿងអ្វីទេបានជាគាត់ទូរស័ព្ទមកគេច្រើនដងបែបនេះ ។

( ម្ចាស់ធំពេលនេះនៅឯណា?? ឆាប់មកមន្ទីរពេទ្យឱ្យឆាប់ឡើងជំងឺរបស់ម្ចាស់ម៉ាក់ចៅរើឡើងហើយ ប្រញាប់ឡើង!! )

« ខ្ញុំនឹងប្រញាប់ទៅម្ចាស់យាយ » និយាយចប់ Junghyun ក៏ចុចទូរស័ព្ទបិទផ្តាច់ការទំនាក់ទំនង ទាញស្រោមដៃបោះទុកមួយកន្លែង ទើបស្រែកប្រាប់លោកយាយពីរឿងដែលគេត្រូវឡើងទៅ Seoul វិញដល់គាត់ ៖

ᗕ till i met you ᗒ (✔️)Where stories live. Discover now