EP37 : មើលតែអូនបានហើយ

5.5K 510 10
                                    

    ជំហានជើងរបស់ស្វាមីភរិយាមួយគូបណ្តើរគ្នាត្រសងឆ្ពោះសម្តៅទៅបន្ទប់សម្ងាត់ដែលជាបន្ទប់របស់លោក Kim ស្នាក់នៅ ។ Jungkook បានបញ្ជាឱ្យគេរៀបចំបន្ទប់មួយនៅទីនេះជូនគាត់ មិនមែនជាគុកនោះឡើយ ថ្មីៗនេះគេក៏កាន់តែទទួលបានភស្តុតាងបន្ថែមមកកាន់តែច្រើនថាគាត់មិនបានធ្វើអំពើអស់ទាំងនោះ មិនយូរទេគាត់នឹងមានសេរីភាពវិញមិនខានទេ ។

« លោកប៉ា?? » នាយតូច ញញឹមចេញពង្រាយ ស្ទុះរត់ឡើងទៅលើគ្រែដាក់ខ្លួនគេងអោបគាត់យ៉ាងណែនដោយក្តីនឹករលឹកជាខ្លាំង បូញមាត់ថើបថ្ពាល់គាត់ជាច្រើនខ្សឺតជាប់គ្នាមិនឈប់មិនឈរតែម្តង ។

« ជម្រាបសួរ ប៉ាម៉ាក់ » CEO រូបសង្ហា ដើរចូលមកតាមក្រោយប្រពន្ធទាញទ្វារបន្ទប់បិទ រួចទើបអោនក្បាលចុះគោរពពួកគាត់តាមទម្លាប់ ញោចស្នាមញញឹមចេញមកបន្តិចពេលឃើញចរឹកគួរឱ្យស្រឡាញ់របស់ប្រពន្ធ ។

« Tae?? មកទីនេះធ្វើអ្វីកូន?? »

« កូនមករកលោកប៉ា លោកប៉ាមិននឹកកូនខ្លះទេឬ?? »

« ប៉ាឯណាដែលថាមិននឹកកូននោះ?? តែប៉ាមិនចង់ឱ្យកូនមកកន្លែងបែបនេះ »

« កូនមិនខ្វល់ទេ »

« នៅតែក្បាលរឹងដដែលកូននេះ » លោក Kim លើកដៃទៅវែកសក់កូនប្រុសបណ្តូលចិត្តទៅកៀន ថើបថ្ងាសគេមួយខ្សឺត បណ្តោយឱ្យគេគេងអោបតាមចិត្ត ព្រោះតែគាត់មិនដែលចេះជំទាស់នឹងបំណងកូនតាំងពីដើម តែស្តីបន្ទោសគាត់មិនដែលទាំងចង់ហើបមាត់រួចផង ។

« ពិបាកកូនហើយ Jung » លោកស្រី Kim សកដៃទៅច្របាច់ស្មាកូនប្រសារប្រុសថ្នមៗ ធម្មតាម៉ោងនេះជាម៉ោងធ្វើការប៉ុន្តែគេបែរជាឆ្លៀតមកមើលខាងនេះទៀត ខ្លាចចិត្តគេក៏ខ្លាច តែគេមិនដែលចេះប្រកាន់សោះ ។

« មិនអីទេម៉ាក់ កុំនិយាយបែបនឹងអី » Jungkook ប្រញាប់ក្រវីក្បាលប្រកែក ដាក់ខ្លួនអង្គុយនៅសាឡុងក្បែរគ្រែសម្លឹងមើលទៅគ្រួសារដ៏តូចប៉ុន្តែពោរពេញនិងផ្សំប្រកដទៅដោយភាពកក់ក្តៅទាំងញញឹមរហូត នេះហើយទើបគេហៅថាក្តីសុខរបស់មនុស្សដែលយើងស្រឡាញ់ក៏ជាក្តីសុខរបស់យើងដែរ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now