EP52 : ចាំបងណា៎ប្រពន្ធបង

3.8K 453 15
                                    

« ប្រពន្ធបង!!! យល់សប្តិទេហ្ហេស?? » Jungkook ស្ទុះងើបចេញពីដំណេកមកទាំងបើកញើសជោគពេញថ្ងាស ព្រោះតែគេយល់សប្តិមិនល្អ រូបភាពដែលគេបានឃើញនៅតែដក់ដាមពេញខួរក្បាលគេមិនបាត់ ទើបគេប្រញាប់ក្រវីក្បាលបណ្តេញគំនិតមិនល្អចោល ចាប់យកទូរស័ព្ទទាក់ទងទៅបងប្រុសដើម្បីសួរពីប្រពន្ធ ។

« ម្ចាស់បង?? រកប្រពន្ធខ្ញុំឃើញឬនៅ? » នាយចោទសួរទៅកាន់បងប្រុសទាំងនិយាយញាប់មាត់ឆ្មេរ ធ្វើឱ្យអ្នកស្តាប់ឮដឹងបានថាប្អូនបារម្ភពីប្រពន្ធកម្រិតណា តែខ្លួនរកតម្រុយទាក់ទងមិនបានសូម្បីតែបន្តិច ចំណាយពេលមួយយប់ទៅហើយនៅតែមិនបានអ្វីដដែល ។

( នៅទេ!! គ្មានតម្រុយអ្វីសោះ ឯងប្រញាប់ទៅធ្វើការរបស់ឯងទៅកុំបារម្ភច្រើនពេក ខាងនេះចាំយើងមើលឱ្យ )

« ខ្ញុំនឹងប្រញាប់ទៅវិញឱ្យបានលឿនបំផុត »

( មិនអីទេ ប៉ុន្នឹងហើយយើងមានការ )

បញ្ចប់ការសន្ទនា Jungkook ក៏ដើរចូលទៅក្នុងបន្ទប់ទឹករៀបចំខ្លួននឹងអាលបានទៅនិយាយរឿងការងារឱ្យឆាប់ចប់ស្រាច់តែម្តង នឹងអាលបានគេត្រឡប់ទៅវិញព្រោះគេមានអារម្មណ៍មិនស្រណុកទេ ទោះជាខាងនោះមានបងប្រុសនៅជួយមើលមែនក៏មិនដូចជាគេអ្នកទៅមើលដោយផ្ទាល់ដែរ ។

« តុកៗ* ម្ចាស់តូច?? ម្ចាស់ប៉ាឱ្យមកយាងទៅសោយក្រយាព្រះពរ »

« ក្រាក* » Jungkook បើកទ្វារបន្ទប់ដើរចេញមករួចក៏ដើរហួសសម្តៅទៅរកតុអាហារយ៉ាងលឿន ធ្វើឱ្យ HyunIn ដែលនៅក្បែរនោះក្របួចចញ្ចើមចូលគ្នាតាមមើលគេទាំងចម្ងល់ពេញខួរក្បាល ។ ព្រឹកនេះគេកើតអ្វីអញ្ចេះ?? អ្នកណាទៅធ្វើអ្វីឱ្យគេទាស់ចិត្តឬ??

« មកដល់ហើយឬ?? » ពេលឃើញគេចុះមកដល់ ព្រះអង្គ ក៏សួរគេទុកជាការគួរសម សង្កេតមើលទៅតាមទឹកមុខព្រឹកនេះអារម្មណ៍គេមិនសូវជាល្អប៉ុន្នានទេ ។

« ទ្រង់អាចនិយាយរឿងព្រំដែនពេលនេះតែម្តងបានឬអត់ក្រាបទូល?? ខ្ញុំមានការប្រញាប់ត្រូវត្រឡប់ទៅវិញ » មិនចាំយូរ Jungkook ក៏លើករឿងនៃគោលបំណងដែលគេមកទីនេះប្រាប់ទៅអ្នកម្ខាងទៀតតែម្តង ព្រោះគេមិនចង់ពន្យាពេលឱ្យយូរជាងនេះទៀតទេ គេចង់ត្រឡប់ទៅវិញណាស់ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now