« អូនចង់ទៅផ្ទះ » សម្លេងរអ៊ូរទាំរំអុករករឿងរបស់នាយតូចរូបស្រស់មាននាមជាភរិយារបស់ CEO វ័យក្មេងម្នាក់ដែលកំពុងស្នាក់នៅមន្ទីរពេទ្យ ក្នុងបន្ទប់ VIP ដ៏ធំទូលាយ ។ តាំងពីថ្ងៃរហូតមកដល់ល្ងាចគេនិយាយរហូតថាចង់នៅសម្រាក់ទីនេះឱ្យបានយូរ ដល់មេឃចាប់បាក់ងងឹតគេក៏ទារទៅផ្ទះ កូរអ្នកជាស្វាមីសឹងតែវល់តាមគេអស់ទៅហើយ បើគេខូចយ៉ាងនឹងៗ ។
« គេងទីនេះមួយយប់ទៅណា៎ Tae ឱ្យប្រាកដថាអូនអស់អីពិតមែន »
« ទៅផ្ទះៗៗ » Tae និយាយពាក្យនេះឡើងមកដដែលៗជាច្រើនលើកជាច្រើនសារ ក្តាប់ដៃវាយទៅលើខ្នើយនៅលើភ្លៅដឹបៗ ខាំបបូរខ្ជឹបមួយចំហៀងធ្វើឱ្យថ្ពាល់គេក្រពុំឡើងទាក់ទាញគួរឱ្យចង់ក្រញិចធ្វើបាបជាខ្លាំង ។
« គេងទីនេះហើយ តែមួយយប់ទេ បងក៏នៅគេងកំដរអូនដូចគ្នា គេងនៅឯណាក៏ដូចតែគ្នាដែរ »
« អឹស!! ឈប់និយាយចូលបងហើយ ទៅណាក៏ទៅៗ » នាយតូច សកដៃទៅច្រានគេចេញ សម្រូតខ្លួនគេងវិញបែរខ្នងទៅម្ខាងទាញភួយយកមកក្រោបក្បាលជិតឈឹង ហើយមិនបាច់ឆ្ងល់ទេកាយវិការនឹងគឺខឹងទៀតហើយ ។
« Tae ហ្ហា~~ » អ្នកកម្លោះ សើចចេញមកតិចៗ សកដៃទៅទាញភួយចេញពីគេតែគេក៏កញ្ឆក់ក្រោបសារជាថ្មីដដែល មិនព្រមឱ្យប៉ះទេខឹងខ្លាំងសម្បើមណាស់ ។
« កុំមកនិយាយចូលអូន »
« ទៅក៏បាន » Jungkook ធ្វើជាយល់ស្របព្រមទៅតាម ប៉ុន្តែគេមិនបានទៅណាឡើយ គឺមានតែពួនកៀនគ្រែចាំមើលសកម្មភាពរបស់ប្រពន្ធកំហូចថាគេនឹងធ្វើអ្វីផង ។
ដោយសារតែស្ងាត់មិនឮសម្លេងទៀត Tae ក៏សន្សឹមៗទាញភួយចេញពីមុខ អើតឡើមៗមកខាងក្រោយរកមើលប្តី តែក៏មិនឃើញតិចគេទៅមែនទៅ?? ដេញលេងតើ ហេតុអ្វីក៏ទៅ??
« ប្តី~~ » Tae ហៅសព្វនាមគេបង្អូសយ៉ាងវែង ងាក.កមកខាងក្រោយរកមើលគេបញ្ជាក់ប៉ុន្តែមិនឃើញ ទៅមែនហើយទេដឹង?? ប្រុសឆ្កួតគួរឱ្យស្អប់ ។
« ប្តីអូន~~ »
« ហ៉ឹកៗ..ប្តី!! » Tae ពេបមាត់យំសសឹកចេញមក ឈោងដៃទៅយកទូរស័ព្ទមកកាន់បំណង call រកទៅរកគេ ចុចអូសរកលេខបណ្តើរយំបណ្តើរយ៉ាងគួរឱ្យអាណិត ដូចកូនក្មេងវង្វេងប៉ាអញ្ចឹង ព្រះអើយ!! គេគួរឱ្យស្រឡាញ់ខ្លាំងណាស់ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎