« អូនចង់ទៅវិញទេ?? » ម្ចាស់តូចរូបសង្ហា ដែលកំពុងតែឈានជើងដើរទៅមុខរុញរទេះរបស់ Tae ទៅខាងមុខម្តងបន្តិចៗ នាំគេដើរមកមើលក្នុងវាំងតែពីរនាក់ ព្រោះថានៅជាមួយម្ចាស់ម៉ាក់មិនសូវជាត្រូវគ្នាទេ ។ ទើបគេនាំប្រពន្ធចេញមកដើរលេងខ្លះ មិនចង់ឱ្យប្រពន្ធគិតគូរច្រើនពីសម្តីម្ចាស់ម៉ាក់របស់ខ្លួន ។
« ម្ចាស់ក្សត្រីឃាត់បងឱ្យនៅញ៉ំាបាយថ្ងៃត្រង់ជាមួយគាត់ ជិតដល់ម៉ោងដែលហើយបងនៅសិនទៅ » Tae ងាកមុខងើយទៅនិយាយជាមួយគេវិញ មិនដឹងថាគេកើតអ្វីសោះហេតុអ្វីបានជាចេះតែចង់ទៅវិញរហូតទាំងដែលម៉ាក់របស់គេឃាត់គេឱ្យនៅញ៉ំាបាយជាមួយគ្នា ។
« បើអូនចង់ទៅវិញ ពួកយើងអាចទៅវិញបាន អូនកំពុងឈឺបងមិនចង់ឱ្យអូនចេញក្រៅទេ »
« អូនមិនបានឈឺទេ »
« មាត់នឹងពិនខាងនិយាយគ្រាន់បើណាស់ ក្រែងពេលនេះកំពុងអង្គុយលើរទេះរុញមិនអញ្ចឹង?? » Jungkook សកដៃទៅច្របាច់ថ្ពាល់ក្រពុំលេងទាំងក្រឺតទាំងក្នាញ់ជាមួយម្ចាស់នេះជាខ្លាំង ចាំមើលតែជាពេលណាដឹងតែត្រូវថ្នាំខ្លាំងហើយ ។
« អូនឈរវិញក៏បាន » ស្របនឹងសម្តី នាយតូច ក៏ទប់ខ្លួនក្រោកពីលើរទេះមកបង្ហាញឱ្យគេឃើញថាខ្លួនមិនមែនគ្រាន់បើបានតែមាត់ទេ ឈរកើតតើប៉ុន្តែវាឈឺ ហិកៗ ។
« បងឱ្យអូនឈ្នះហើយ អង្គុយចុះវិញទៅ » Tae លាអណ្តាតញាក់ចញ្ចើមម្ខាងឌឺគេយ៉ាងច្រឡើម ដាក់ខ្លួនអង្គុយចុះទៅលើរទេះវិញថ្នមៗក្រោយពីខ្លួនបានឈ្នះ តែមិនឈ្នះមិនសុខចិត្តទេ ប្រកែកបែកពពុះមាត់ចោល ។
« ម្ចាស់តូច ម្ចាស់ប្រុស យាងទៅសោយក្រយាព្រះពរ » និយាយមិនទាន់ផុតពីមាត់ផង អ្នកបម្រើស្រីម្នាក់ក៏ដើរមកហៅពួកគេទៅញ៉ំាល្មម ។ Jungkook លើកដៃបក់បន្តិចអនុញ្ញាតិឱ្យនាងចេញទៅ បង្វែររទេះប្រពន្ធបែរទៅដំណាក់សោយក្រយាជំនួសវិញ ។
« ចុះ Jimin?? » ពេលចូលមកដល់ដំណាក់សោយក្រយាហើយខ្លួនមើលមិនឃើញមិត្តភក្តិ ទើប Tae ងើយមុខទៅសួរស្វាមីតិចៗ ពេលមក មកជាមួយគ្នាទេ តែហេតុអ្វី៏មិនឃើញបែបនេះ??
« គេសុំទៅវិញមុនព្រោះត្រូវមើលហាង »
« មិនបាច់ក្រោកទេ ចាំបងបញ្ចុកអូន » ម្ចាស់តូចរូបសង្ហា លើកដៃមកទប់ឱ្យគេអង្គុយចុះទៅលើរទេះវិញ ទាញឱ្យខិតចូលមកកាន់តែកៀកនឹងខ្លួនដើម្បីឱ្យស្រួលបញ្ចុក ។ ឱ្យគេមកអង្គុយលើកៅអីពិបាកឈោងចុះឈោងឡើងទេ មនុស្សដៃខ្លីជើងខ្លីផង ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎