« អ្នកប្រុស... » Sunghan ប្រញាប់រត់មកឈប់ពីមុខ នាយតូច កាលបើឃើញគេចេញពីក្នុងបន្ទប់នោះមកទាំងទឹកភ្នែកដាបពេញថ្ពាល់ ហាមាត់បម្រុងនឹងសួរមិនទាន់នឹងដឹងអ្វីផង នាយតូច ក៏និយាយកាត់បានមុនគេបាត់ទៅហើយ ៖
« ទៅមើលចៅហ្វាយរបស់លោកទៅ » Tae ជូតទឹកភ្នែកចេញពីថ្ពាល់និយាយជាមួយគេឱ្យធម្មតា រួចក៏បង្វិលកង់រទេះទៅមុខបន្តរហូតដល់ជណ្តើរយន្តចុចចុះទៅជាន់ផ្ទាល់ដីវិញ ។
« Ji..Jimin?? យើងនៅហាងអាហារពួកយើងចំណាំមក មកទទួលយើងបន្តិចមក » Tae សម្រួលអារម្មណ៍និយាយជាមួយគេឱ្យស្រួលបួលបន្តិច ខ្លាចគេចាប់បានថាខ្លួននេះយំ ប៉ុនកតែសង្ស័យតែគេចាប់បានបាត់ហើយ បើខ្លួននិយាយញ័រសម្លេងម្លឹងៗ ។
( មានការអ្វីមែនទេ?? សម្លេងឯងញ័រម្ល៉េះ?? យំឬ? »
( អឺៗ យើងចេញទៅហើយ ចាំបន្តិចណា៎ ) ក្រោយពីបានចរចារគ្នារួច ពួកគេក៏ទម្លាក់ទូរស័ព្ទចុះ Tae បានរំកិលរទេះទៅឈប់កន្លែងស្ងាត់មួយសំងំសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ ព្រោះតែជូតលែងជ្រះកាន់តែជូតកាន់តែហូរ មានតែបណ្តោយឱ្យវាហូរមកតែប៉ុន្នឹងឯង ។
« សុំអង្គុយផង » វត្តមានរបស់កម្លោះសង្ហាដែលត្រូវជាម្ចាស់ហាងក៏បង្ហាញចេញមកនៅពីក្រោយខ្នងរបស់ នាយតូច ដែលត្រូវជាអតីតភរិយារបស់គេ ។ Daehyun សន្សឹមៗដាក់ខ្លួនអង្គុយក្បែរ នាយតូច ហើយក៏មិនភ្លេចសុំការអនុញ្ញាតិមុននឹងដាក់ខ្លួនអង្គុយដែរ ។
«D..Daehyun?? សុំទោសផងបើខ្ញុំធ្វើឱ្យហាងលោករញ៉េរញ៉ៃ » Tae រាងភ្ញាក់បន្តិចពេលឃើញគេមកអង្គុយក្បែរ ព្រោះតាំងតែពីថ្ងៃរៀបការលើកចុងក្រោយជាមួយ Jungkook ហើយ ខ្លួននិងគេមិនដែលបានជួបគ្នាឡើយ ហើយសុខៗក៏ចេញមកបែបនេះអ្នកណាមិនភ្ញាក់បានទៅ??
« កុំនិយាយបែបនឹងមិនមែនកំហុស Tae ឯណា តែថារឿងនៅខាងនោះយ៉ាងមិចហើយ?? » អ្នកកម្លោះ ក្រវីក្បាលបដិសេធមិនទទួលការសុំទោស ហើយក៏ឆ្លៀតសួរនាំរឿងតិចតួចពីខាងនោះឃើញមុខគេមិនសូវស្រស់ហើយនៅមកអង្គុយយំទៀត ប្រហែលជាពិបាកចិត្តណាស់ហើយ ។
« Okay ខ្លះហើយ »
« បើ Tae និងលោកប៉ាមិនបានធ្វើអ្វីខុសកុំខ្លាចអី មិនយូរប៉ូលីសស៉ើបដឹងការពិតរឿងវាល្អវិញហើយ »
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎