EP65 : ពួកគេមានក្តីសុខណាស់

4.2K 457 25
                                    

    ព្រិចភ្នែកបិទបើកៗពេលវេលាចេះតែរំកិលទៅមុខជារឿយៗរហូតមកដល់ថ្ងៃ Tae ចេញពីមន្ទីរពេទ្យ រយៈពេលមួយខែជាងទៅហើយដែលគេត្រូវសម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យដោយមានស្វាមីជាអ្នកមើលថែដោយផ្ទាល់ដៃទាំងគូ ។

« បងថាបងជូនអូនទៅរកប៉ាម៉ាក់ណា៎ កុំភ្លេចឱ្យសោះ » នាយតូច និយាយតឿនគេម្តងហើយម្តងទៀតការពារកុំឱ្យគេភ្លេចជូនខ្លួនទៅរកប៉ាម៉ាក់ វាជាងមួយខែដែលទៅហើយដែលខ្លួនមិនបានទៅជួបទៅលេងពួកគាត់ នឹកសឹងតែស្លាប់ទៅហើយ ។

« បាទ!! ប្រពន្ធបង »

« តោះ!! ប្តីអូន Tae » គ្រាន់តែឃើញគេរៀបចំឥវ៉ាន់រួចរាល់ហើយ Tae ក៏ទម្លាក់ជើងចុះពីលើគ្រែដើរទៅអោបដើមដៃគេយ៉ាងណែន សប្បាយចិត្តអើយសប្បាយ ញញឹមបិទមាត់មិនជិតទេ ។

« អូន Tae?? ឈ្មោះថ្មីរបស់បងឬ?? » Jungkook ញញឹមចេញមកបង្ហាញពីការពេញចិត្តជាមួយសព្វនាមថ្មីមួយនេះ សូមសរសើរតែម្តងហើយឈ្មោះមកមួយណាក៏ត្រូវចិត្តគេដែរ ។

« អូនស្រឡាញ់ ប្តីអូន ជាង នេះអូនចេះតែហៅទេ វាមានទៅខុសអ្វីផងបងជាប្តីរបស់អូនតើមិនអញ្ចឹង?? » Tae ផ្តេកក្បាលទៅកើយពីលើដើមដៃគេ ញញឹមញញែមចេញមកពង្រាយដាក់ស្នេហ៍ប្តីទាំងព្រឹកទៀតហើយមើលចុះ ។

« បាទ!! បងជាប្តីអូន » រាងសង្ហា លូកដៃទៅច្បិចចុងច្រមុះស្រួចរបស់ នាយតូច លេងបន្តិចរួចទើបសកដៃទៅក្រសោបចង្កេះគេបណ្តើរចេញទៅខាងក្រៅជាមួយគ្នា ។ ថ្ងៃនេះជាថ្ងៃចុងក្រោយហើយដែលពួកគេស្នាក់នៅទីនេះ គិតៗទៅមួយខែតែពួកគេមានអារម្មណ៍ថាលឿនណាស់ មិនប៉ុន្នានថ្ងៃទៀតក៏ដល់ថ្ងៃដែលពួកគេត្រូវទៅដើរលេងជាមួយគ្នាហើយ ។

« លោកពូ?? លោកពូជួយរកប៉ាម៉ាក់ខ្ញុំបន្តិចបានទេ? ខ្ញុំរកប៉ាម៉ាក់មិនឃើញទេ »

« ប្រាកដជាបាន មកតាមពូមក » Jungkook ញញឹមតបទៅនាងវិញស្រាលៗ ឯ Tae គ្រាន់តែមើលមុខនាងធម្មតាៗកេះដៃស្វាមីប្រាប់ឱ្យគេកាន់ដៃនាង រួចខ្លួនក៏ដើរទៅម្ខាងទៀតទុកឱ្យនាងមកឈរកាន់ដៃស្វាមីជំនួសវិញ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now