Jungkook បានសុំឱ្យ Tae និង Jimin ចេញទៅលេងនៅខាងក្រៅបន្ទប់សិនព្រោះតែគេមានការងារត្រូវនិយាយគ្នាជាមួយ Yoongi តែគេក៏បានបញ្ជាក់ម្តងហើយម្តងទៀតហាមមិនឱ្យពួកគេចេញទៅខាងក្រៅក្រុមហ៊ុននោះទេ ។ សម្រាប់ Jimin វាមិនជាបញ្ហាអ្វីឡើយបើសិនជាគេចង់ចេញទៅណាមកណានោះ តែ Tae គឺគ្មានសុវត្ថិភាពអាចចេញទៅណាតាមចិត្តចង់នោះឡើយ គ្រោះថ្នាក់នៅតាមគេគ្រប់វេលាមិនឃ្លាតទេ ។
« ណា៎ឈប់ខឹងទៅណា៎ សុំទោសៗ Jimin ahhh!! យើងគ្រាន់តែជ្រុលមាត់តែបន្តិចតែប៉ុណ្ណោះ កុំខឹងអីណា៎ៗ សុំទោសចេញពីចិត្តហើយនាក៎ មិនបានកុហកអ្វីទេ »
« ឆឹស៎!! ឯងនេះគួរឱ្យស្អប់បំផុតហើយ លើកក្រោយមានរឿងស្អីក៏យើងមិនប្រាប់ឯងទៀត នៅឆ្លៀតនិយាយថាបន្តិចទៀតបើប្រាប់គេខ្ទិចខ្ទីអស់គ្មានសល់អ្វីបន្តិចផង »
« ជ្រុលមាត់ៗ យើងឈប់ហើយណា៎ យើងហ៊ានសន្យា..ដឹប!!* អូយ៎!! ឈឺ~~ » Tae លើកដៃមកអង្អែលក្បាលទៅវិញទៅមកតិចៗដោយសារតែឈឺរវល់តែលោតហក់តាមលួងមិត្តភក្តិហើយក៏ភ្លេចមើលអំពូល បុកបែបនេះទើបលែងហ៊ានហក់ ។
« Tae?!! យ៉ាងម៉េចហើយ?? ហេតុអ្វីក៏ដើរមិនមើលបែបនេះ?! មើល៎!! យើងមើលបន្តិច ពកក្បាលបាត់ទៅហើយ ឯងនេះចំមែនហើយ »
« ជុប៎!! ឈប់ខឹងទៅណា៎ »
« អើៗ ឈប់ក៏ឈប់ » គេងក់ក្បាលព្រមឆ្លើយថាឈប់ខឹង តែខ្លួនមិនបានខឹងគេតាំងពីដំបូងមកម្ល៉េះ គ្រាន់តែមាត់និយាយថាខឹងៗបែបនឹង តែខ្លួនទៅខឹងស្អីគេកើតទៅ??
« អញ្ចឹងយើងទៅខាងក្រៅទិញអ្វីញ៉ំាល្អទេ? នៅក្បែរនេះមានគេលក់របស់ញ៉ំាច្រើនណាស់ » Tae លូកដៃទៅអោបដើមដៃគេផ្តេកក្បាលកើយទាំងសើចកក្អឹក មុននេះនៅពេបមាត់យំសសឹកសោះ ឥឡូវក៏ស្ញេញឡើងមកពង្រាយបាត់ទៅហើយ ។
« ប្តីឯងហាមថាយ៉ាងម៉េច?? ស្តាប់គេខ្លះទៅប្រយ័ត្នគេខឹង » Jimin សម្លក់មុខគេនិយាយឡើងទាំងសង្កត់សម្លេងបន្តិច ជាមួយក្មេងម្នាក់ខូចនេះគេត្រូវតែកាចខ្លះហើយទើបគេចេះស្តាប់ខ្លះ និយាយជាមួយគេស្រួលបួលគេមិនខ្លាចទេ ។ កាលនៅជាមួយប៉ាម៉ាក់ គាត់ស្រឡាញ់អើយសែនស្រឡាញ់សឹងតែលេបទៅហើយ ដល់ការប្តីហើយប្តីនេះក៏កាន់តែស្រឡាញ់ទៀតថ្នមដូចមាសអញ្ចឹង បែបនឹងហើយបានគេចេះតែខូចទៅៗ ។
YOU ARE READING
ᗕ till i met you ᗒ (✔️)
Romanceតើមានអ្វីដែលអាចវាសទំហំនៃសេចក្តីស្រឡាញ់របស់ពួកគេបានទេ?? ចម្លើយគឺ ៖ គ្មាននោះទេ ។ Main Characters : Jeon Jungkook x Kim Taehyung Author : AERA ROSAA Date : 23/07/21 - 18/11/23 Cover by : Somavotey ♡︎