EP14 : ប្រពន្ធ Jeon Jungkook!!

8K 625 2
                                    

    ក្រោយពីសង្គ្រាមស្នេហ៍ដ៏ក្តៅគគុកដែលសម្របសម្រួលពួកគេទាំងពីរឱ្យមកធម្មតាវិញបានបញ្ចប់ ពួកគេក៏នាំគ្នាទៅងូចទឹកសម្អាតខ្លួនចេញនឹងអាលបានចុះទៅខាងក្រោម ។ ពួកគេបានធ្វើរឿងនោះត្រឹមតែមួយក្តារតែប៉ុណ្ណោះ ព្រោះថាខ្លាចបាត់មុខយូរ លោកយាយ តាមមកមើល ម្យ៉ាងទៀត Jungkook ក៏បារម្ភពីប្រពន្ធខ្លាចថាឈឺចង្កេះ ឈឺនេះឈឺនោះទៀត គេទើបតែធូរមិនចង់ឱ្យឈឺទៀត ។

« ប្តី!!! » សម្លេងស្រែកហៅសព្វនាមកំបុតក្បាលកំបុតកន្ទុយហើយម្ចាស់សម្លេងនឹងគឺគ្មានអ្នកណាគេផ្សេងទេគឺមានតែប្រពន្ធរបស់ Jeon Jungkook នឹងឯង ។ នាយតូច រូបស្រស់ស្និតនៅក្នុងសម្លៀកបំពាក់ដ៏សាកសមឥតខ្ចោះជាមួយនឹងរាងរៅតូចច្រឡឹងដែលកំពុងតែរត់សម្តៅទៅរកស្វាមីដោយក្នុងដៃមានកាន់ទឹកក្រូចឆ្មាមួយដប រត់លើកខោមកទាំងត្រហេបត្រហបធ្វើឱ្យគេឯងមើលលាន់ពេញនឹង ។

« នេះ លោកយាយ ឱ្យយកមកឱ្យ »

« មិនមែន Tae ជាអ្នកធ្វើទេឬ?? » គេលូកដៃទៅទទួលទាំងបន្លំអង្អែលដៃប្រពន្ធយ៉ាងច្រឡើម ធ្វើឱ្យ នាយតូច ភ្ញាក់ឡើងព្រើតប្រញាប់ដកដៃចេញមកវិញយ៉ាងលឿន ងាកមុខបែរទៅមើលនេះមើលនោះបន្លប់ព្រោះអៀន ។ ដោយសារតែមុននឹងពួកគេចេញពីបន្ទប់ ពួកគេនិយាយពីនេះពីនោះជាមួយគ្នាច្រើនណាស់ សុទ្ធតែពាក្យផ្អែមល្ហែមដូចស្ករពាងអញ្ចឹង ឥឡូវមកឈរទល់មុខគ្នាបែបនេះក៏អៀនគេទៅវិញ ។

« ខ្ញុំមិចនឹងចេះធ្វើទៅ?? ផឹកលឿនទៅ »

« ដើរមកលើកក្រោយគួរតែពាក់អាវដៃវែងមកផង នៅមួកទៀត មិនក្តៅខ្លះទេមកទាំងបែបនេះ?? ពាក់ទៅកុំឱ្យក្តៅ » Jungkook ដោះអាវក្រៅរបស់ខ្លួនសកពាក់ឱ្យទៅ នាយតូច ប៉ុន្នឹងនៅមិនគ្រប់គេក៏ដោះមួកពាក់ថែមឱ្យមួយទៀត បែបនេះទើបគេប្រាកដក្នុងចិត្តថាប្រពន្ធរបស់គេនឹងមិនក្តៅ ។

« អេ៎!! មិនបាច់ទេ ខ្ញុំទៅវិញឥឡូវហើយ លោកពាក់វិញទៅ » Tae លូកដៃទៅចាប់ដៃគេទប់កុំឱ្យកឹបលេវអាវឱ្យបាន ឃើញថាគេនៅធ្វើការមេឃក៏ក្តៅទៀតគួរតែឱ្យគេពាក់ ចេះមកបារម្ភខ្លួនអ្នកអត់ប្រយោជន៍ទៅកើត ។

« ក.របស់ Tae មានស្នាម » រាងក្រាស អោនមុខចុះទៅខ្សឹបត្រចៀករបស់ប្រពន្ធទាំងញញឹមស្រាលៗ ញេញធ្មេញខាំទងត្រចៀកគេលេងបន្តិច ហើយក៏ឆ្លៀតកឹបលេវអាវមួយគ្រាប់លើគេបង្អស់ឱ្យគេបង្ហើយ ។

ᗕ till i met you ᗒ (✔️)Where stories live. Discover now