ភាគ«១»

511 59 4
                                    

«អាទិត្យក្រោយចៅបៃប៊លមកប្រទេសថៃវិញហើយ គេនឹងបើកក្រុមហ៊ុនអាជីវកម្មមួយនៅទីនេះ ទើបយើងចង់អោយបៀវធ្វើការជាមួយបៃប៊លតែម្តង»
  «...»លឺដល់ឈ្មោះនាយកម្លោះដែលបានបន្តការសិក្សានៅអាមេរិកឯណោះភ្លាមហាក់ភាំងនិយាយលេងចេញ។ប្រាប់ដោយស្មោះថ្វីត្បិតបៀវមិនដែលបានជួបបៃប៊លម្តងណាតែចិត្តដែលខ្លាចរអារគឺមានតាំងពីដំបូងមកម្លេះ ដោយនាយបានលឺពីអ្នកបម្រើផ្ទាល់ ថានាយកកម្លោះចៅម្ចាស់ផ្ទះនេះទាំងសង្ហា ម៉ត់ចត់ អ្វីដែលសំខាន់នោះគឺឃោឃៅ កាច ផ្តាច់ការ ។ខ្លួននាយផ្ទាល់មិនធ្លាប់រំពឹងថានឹងចង់ជួបទេតែម្តងនេះបែរជាត្រូវមកធ្វើការជាមួយគ្នាទៀតតើអោយនាយគួរធ្វើយ៉ាងណា?
  «ធ្វើការជាមួយបង យើងមិនចង់អោយធ្វើការខាងក្រៅទេព្រោះមានតែពួកមិនល្អ»គាត់ក៏ស្គាល់ចរិកចៅច្បាស់ថាជាមនុស្សបែបណា តែជាជាងអោយគេទៅធ្វើការងារកន្លែងផ្សេង យ៉ាងហើយណាស់បានបៃប៊លជាភ្នែកជាច្រមុះខ្លះ។
  «ខ្ញុំថាមិនអីទេលោកស្រីធំ ខ្ញុំមិនមានបទពិសោធន៍ការងារ ខ្លាចមានតែនាំការខូចខាតមកថែមទៀត»ចិត្តមិនចង់យ៉ាងណាក៏ព្យាយាមបដិសេដសាកមើលក្រែងស្រ្តីចំណាស់អាចនឹងយល់ព្រម។
  «ខូតខាតអ្វីទៅ ក្រុមហ៊ុនទើបតែបើកថ្មីយកបុគ្គលិកថ្មីខ្លះចាស់ខ្លះមិនជាបញ្ហាទេ ណាមួយក៏មិនមែនចូលភ្លាមអោយធ្វើការភ្លាមដែលនៅបណ្តុះបណ្តាលថែមទៀត »រឿងបែបនេះស្រីចំណាស់ម្នាក់នេះគាត់ដឹងច្បាស់គ្រប់យ៉ាង ព្រោះធ្លាប់ឆ្លងកាត់ និងមានបទពិសោធន៍ការងារច្រើន។
  «...»
  «ទុកចិត្តខ្ញុំចុះ មិនចាំបាច់ភ័យខ្លាចអ្វីទេ ដរាបណាមានខ្ញុំគ្មានអ្នកណាធ្វើអ្វីចៅបានទេ»ខណៈដែលឃើញនាយតូចផ្លាសប្តូរមុខជាស្លេកស្លាំងភ្លាម ធ្វើអោយស្ត្រីចំណាស់អត់មិនលួងលោមមិនបាន ត្បិតថាបៀវជាអ្នកដទៃតែគាត់អាណិតស្រឡាញ់ប្រៀបដូចជាចៅបង្កើត ក៏មិនដែលគិតម្តងណាថានឹងអោយបៀវចេញពីខ្លួន។
  «ខ្ញុំអរគុណលោកស្រីធំណាស់ដែលតែងតែជួយខ្ញុំរហូតមក គុណបុណ្យនេះខ្ញុំនឹងចាំមិនភ្លេចទេ ខ្ញុំព្យាយាមតបស្នងសងគុណលោកស្រីតាមអ្វីដែលខ្ញុំអាចធ្វើបាន»
  «មិនបាច់តបស្នងអ្វីទេ តែសុំនូវរឿងម្យ៉ាង បើបានខ្ញុំនឹងស្លាប់បិទភ្នែកជិត»វាជារឿងធំណាស់អ្វីទៅ បៀវដែលកំពុងតែស្តាប់ពេលនេះប្រែជាបុកពោះជាងថ្មីម្តងទៀតទាំងដែលមុននេះទើបតែបាត់ពីអាការៈភ័យខ្លាចរួច។
  «រ...រឿងអ្វីទៅ?»ភ្នែកមូលក្រឡងឡើងស្រអាប់ បណ្តាលអោយស្រ្តីចំណាស់ញញឹមបនតិចមុននឹងលើកដៃទៅអង្អែលសក់បៀវថ្នមៗមុននឹងពោល៖
  «ដល់ពេលខ្ញុំនឹងប្រាប់...បានហើយយើងទៅវិញហើយ»ថាត្រឹមប៉ុណ្ណឹងស្តី្រជារាក៏ងើបចេញទៅដែលមានបៀវជួយជួបខ្លួននាំទៅ ។មិនមែនដោយសារតែគាត់រញីរញ័រដើរមិនត្រង់ផ្លូវអីទេ តែបៀវបារម្ភពីសុវត្ថិភាពគាត់ខ្លាចថាជួបគ្រោះថ្នាក់អ្វីទៅច្បាស់ជាពិបាកមិនខានទេ ព្រោះមនុស្សចាស់ងាយនឹងប៉ះ...
...
  គ្រប់យ៉ាងគឺលឿនពិតមែន មួយប្រព្រិចភ្នែកសោះវាក៏កន្លងហួសមួយអាទិត្យយ៉ាងលឿន។ថ្ងៃនេះមុខមាត់ច្រកភូមិគ្រិះសុទ្ធសឹងតែអ្នកបម្រើនិងអង្គរក្ស នាំគ្នាឈរចាំទទួលស្វាគមន៍ចៅប្រុសច្បងរបស់លោកស្រី អែលហ្វីដែលស្គាល់ថាជាស្រ្តីដែលមានអំណាចធំជាងគេនៅក្នុងភូមិគ្រិះនេះឯង។ក្នុងចុះចំណោមមនុស្សទាំងអស់ក្នុងនោះគឺគ្មានបៀវទេ ព្រោះកំពុងជាប់នៅក្បែរយកចិត្តទុកដាក់ចំណោមស្រ្តីចំណាស់ដែលអង្គុយក្នុងបន្ទប់ទទួលភ្ញៀវរួមជាមួយកូនស្រីបង្កើតនិងកូនប្រសារដែលជាឳពុកម្តាយរបស់បៃប៊លនេះឯង ទាស់ថាមនុស្សទាំងពីរនេះក៏មិនសូវជាបាននៅផ្ទះប៉ុន្មានដែលព្រោះត្រូវមើលការក្រុមហ៊ុនទាំងក្រៅស្រុកនិងក្នុងស្រុក។
ង៉ឺត!!!!
  សេរីឡានទំនើបពណ៍ខ្មៅរលើបរលោងឈប់មុខភូមិគ្រិះមុននឹងរាងក្រាសគ្រងអាវសឺមីឈុតខ្មៅ ចុះពីលើឡានសំដៅចូលក្នុងវិមានដោយមានអង្គរក្សនិងអ្នកបម្រើទាំងអស់ស្វាគមន៍យ៉ាងកក់ក្តៅ។ជំហ៊ានមួយបោះចូលទៅចាងក្នុងបណ្តាលអោយអ្នកដែលកំពុងឈរនៅក្បែរលោកស្រីធំបុកពោះភឹបសម្លឹងតាំងពីចុងជើងដល់ចុងសក់ កាយវិការក្រអឺតក្រទមឆ្មើងឆ្មៃ អាចមើលឆ្លុះដឹងដល់ចរិក គ្រាន់តែឃើញក៏ព្រឺមុនបាត់ទៅហើយ។
  «ជម្រាបសួរម៉ា ជម្រាបសួរប៉ាម៉ាក់»នាយកម្លោះបៃប៊ល អាំម៉ារីន អាយុ២៩ឆ្នាំ ចូលមកសំពះដោយការគោរពទោះមើលទៅមុខរាងពាលបន្តិចតែអ្នកដែលនាយមិនពាលដាក់គឺ ជីដូន ហើយនិងម្តាយឳពុកនាយនេះឯង។នាយកម្លោះអាយុច្រើនបន្តិចក៏ដោយសារពេលដែលនាយចប់វិទ្យាល័យភ្លាមភ្លាមនាយក៏ទៅបន្តរការសិក្សានៅអាមេរិចភ្លាម ដោយសិក្សាបរញ្ញាប័ត្រផង បរិញ្ញាប័ត្រជាន់ខ្ពស់ផង ហើយនៅធ្វើការបណ្តុះបណ្តាលទៀតនេះទើបធ្វើអោយនាយមិនបានមកប្រទេសកំណើតយ៉ាងយូរ។
  «មកនេះមកម៉ាសុំអោបបន្តិចនឹកណាស់»
  «នឹកម៉ាដូចគ្នា»នាយចូលទៅអោបនិងថើបស្រ្តីចំណាស់ដោយក្តីនឹករលឹក តាមពិតនាយក៏មានចិត្តនឹករលឹកចង់មកផ្ទះញឹកញយដែលត្បិតថាធ្វើដំណើរឆ្លងប្រទេសតែបើនាយចង់មកគឺមកបានយ៉ាងងាយ ទាស់តែថាម្តាយឳពុកនាយតែងសួរនាំរឿងរៀបការច្រើនពេកទើបនាយសុខចិត្តមិនមកវិញល្អ ។
  «នឹកតែម៉ាចុះប៉ាម៉ាក់កូនមិននឹកទេហ្អេស៎?»ស្រី្តជាម្តាយស្រដីឡើងទាំងអាក់អន់ស្រពោនចិត្ត ខំមកចាំកូនតាំងតែពីយូរបែរជានឹករលឹកតែជីដូនរបស់គេ។
  «នឹកម៉ាក់ហើយក៏នឹកប៉ាដូចគ្នា»នាយម្លោះប្រលែងការអោបពីជីដូនមុននឹងមកអោប ម្តាយនិងឪពុកម្តង បែបនេះទើបញញឹកចេញខ្លះ ព្រោះមុននេះក៏អន់ចិត្តពិតមែន។
«ឯងនេះបាត់យូរឆ្នាំមិនចាស់ទាល់តែសោះ»នាយកម្លោះដាក់ខ្លួនអង្គុយជិតស្ត្រីចំណាស់ មុននឹងគាត់លើកសរសើរគិតទៅមើលទៅរាប់ឆ្នាំសោះតែភាពសង្ហារនៅដដែរ បែបនេះអីតើបានល្បីថាស្រីច្រើន តែមិនដែលប្រាកដជាមួយនារីម្នាក់ណាសោះ តែមិនថ្វីទេ ព្រោះគាត់មានគោលដៅសម្រាប់ចៅប្រុសរួចទៅហើយ។
  «រឿងស្អាតគឺតាំងពីកំណើតមកម្លេះ...»
  ...
  «... និយាយអីក្រុមហ៊ុនក៏សាងសងរួចជាស្រេចហើយ ចៅចង់បើដំកណើរការពេលណា?»បន្ទាបើពីលេងសើចសប្បាយអស់មួយស្រប៉ក់ធំទើបស្រ្តីចំណាស់ផ្តាច់មកនិយាយការងារវិញម្តង ព្រោះកំពុងតែកំពុងណែនាំកម្លោះតូចបៀវ ផារាផន អោយស្គាល់ជាមួយបៃប៊លតែម្តង ដោយហេតុថាមិនយូរទៀតទេនឹងធ្វើការជាមួយគ្នាហើយ។
  «គិតថាមួយអាទិត្យឬពីរអាទិត្យទៀតនេះឯង »
  «ល្អណាស់ កុំលឿនពេកមិនចាំបាច់ប្រញាប់លឿនពេកទេ រៀបចំគ្រប់យ៉ាងអោយស្រេចហើយអស់ទើបងាយស្រយស្រួល។
  «បាទ»
  «ម៉ាក៏មានមនុស្សចង់ប្រាប់ឯងអោយហើយ »ស្រ្តីចំណាស់ក្រេបទឹកបន្តិចមុននឹងពោលឡើង ក៏មិនភ្លេចបក់ដៃហៅបៀវមកក្បែរដែរ។
  «ម៉ាចង់ផ្ញើរបៀវអោយធ្វើការផង គេរៀនឆ្នាំទី២ហើយ ម៉ាគិតថាគេអាចធ្វើបាន»
  «គេជាអ្នកណា?????»

អន្ទាក់បេះដូងWhere stories live. Discover now