ភាគទី«១៦»

353 47 18
                                    

«ខ្ញុំស្អប់លោកណាស់ ហ៊ឹក ...»ចង់វាយគេ ជេរគេតែធ្វើមិនបាន ទើបបានត្រឹម ជេរពីក្រោយខ្នងគេ ។
   បៀវមិនបានចេញមក សម្ងំយំក្នុងបន្ទប់ទឹករាប់ម៉ោង ព្រោះមិនហ៊ានជួបមុខ ពេលជួបគេក៏កាន់តែអាម៉ាស់ ។
    មួយស្របក់ក្រោយទើបបៀវហ៊ានចេញមក ព្រោះគិតថាគេគេងលក់ហើយ តែក៏ពិតមែន គេងលក់ពិតមែនទើបបៀវ តម្រង់មកគេងលើសាឡុង ទាំងទឹកភ្នែកហូរឥតដាច់សូរ។
..........
    ព្រឹកនាថ្ងៃថ្មី ពន្លឺរស្មីចែងចាំងគ្រប់ទិសទី ធម្មជាតិព្រៃបៃតងទាំងពួងហាក់ស្រស់ រស់រវើកព្រោះទទួលបានសំណើមនាពេលរាត្រីកន្លងផុតទៅ។
   «ហ៊ឹម...»សម្លេងគ្រហឹមដើម.ក រាំងមាំងើបឡើងពុតពែនខ្លួន ជម្រះភាពងងុយ! គេសម្លឹងមើលជុំវិញបន្ទប់រកមើលមនុស្សដែលគេបានអុកឡុកយប់មិញនេះតែមិនឃើញ ។
   «ប៉ុន្នឹងហើយនៅងើបរួចទៀត! លើកក្រោយនឹងលេងអោយខ្លាំងជាងនេះ!!!» គេរអ៊ូងូវៗ យប់មិញគេធ្វើតែម្តង តែអាម្តងនេះក៏សឹងតែអោយអ្នកខ្លះសន្លប់ហើយ មិនគិតថាព្រឹកនេះនាយមិនទាន់ងើបផង តែគេងើបមុនបាត់ នឹកថាថ្លង់សម្លេងយំ ទើបធ្វើតែម្តង បើដឹងថាគេក៏ខ្លាំងបែបនេះ លើកក្រោយៗនឹងដាក់៣-៤ដងអោយស្គាល់នាយច្បាស់បន្តិច។
   ឈប់គិតបៃប៊លក៏ងើបពីគ្រែ ទាញកន្សែងចូលបន្ទប់ ដើម្បីងូតទឹក! ក៏ងូតបណ្តើរ ច្រៀងបណ្តើរ សប្បាយចិត្តដែលបានធ្វើបាបអ្នកខ្លះអោយទឹកភ្នែករហាមរាល់ថ្ងៃ បែបនេះជីវិតនឹងមិនអផ្សុក។
.........
   មួយស្របក់គេក៏ចុះមកក្រោម ក៏ឃើញថាមនុស្សតឿខ្លះ កំពុងរហ័សរហួន ជួយលើកអាហារដាក់លើតុព្រោងព្រាត់ ។បៀវកំពុងរៀបចំនាយក៏ដើរចូលទៅអង្គុយ ។
   «...»បៀវមិននិយាយអ្វី មិនមើលមុខគេ តែគេតាមមើលមុខបៀវរហូត! រហូតបៀវដើរចូលទៅផ្ទះបាយបាត់គេនៅតែតាមមើលមិនឈប់ ។
   «!!!»ចិត្តក្តៅក្រហាយក៏កើតឡើងភ្លាមៗ ប្តីនៅនឹងមុខតែគេមិនមើល មិនមាត់.ករកនាយ បើជាអ្នកផ្សេងប្រហែលជាញញឹមដាក់ហែកថ្ពាល់ហើយមើលទៅ!
   «កូនបៃប៊ល...ថ្ងៃនេះរៀបខ្លួនទៅណាទៀតហើយ!!»សម្លេងមនុស្សស្រីវ័យចំណាស់ និយាយក្រោយខ្នង ទើបនាយត្រូវងាក់ទៅមើល ក៏ជាប៉ាម៉ាក់នាយនេះឯង!! ស្របគ្នានេះរាងតូចត្រឡឹងក៏លើកអាហារមកបន្ថែម គេមើលមុខតូចបន្តិចទើបពោល...
   «គ្មានអ្វីទេម៉ាក់ គ្រាន់តែចេញទៅខាងក្រៅ ទៅមើលខុសត្រូវក្រុមហ៊ុនបន្តិចបន្តួច!!»ម៉ាអោយសម្រាកមួយខែឯនុះ តែនាយមិនចង់នៅផ្ទះ ក៏ទៅមើលការងារក្រុមហ៊ុនតិចតួច ណាថ្ងៃនេះក៏ឆ្លៀតសម្ភាស៍លេខាថ្មី ព្រោះម៉ាលែងអោយចៅប្រសារសំណព្វចិត្តគាត់ធ្វើការហើយ ខ្លាចថាពិបាក ព្រោះខ្លួនតូចតែមួយ ត្រូវរៀនផង ការងារផង។
   «បាត់ពេញមួយថ្ងៃនៅថាបន្តិចបន្តួច! »
   «ខ្ជិលនៅផ្ទះ! នៅធ្វើអី? ធុញសឹងស្លាប់ ទៅខាងក្រៅបានស្រស់ស្រាយខ្លះ»និយាយតែមាត់ តែគេមើលបៀវជាប់ ក្នុងន័យចង់បញ្ឈឺបៀវ ។អោយបៀវដឹងថា គេមិននៅផ្ទះព្រោះតែធុញមុខបៀវនេះឯង។
   «អីចឹងក៏នាំប្រពន្ធទៅផង!!»
   «កុំអីខ្ញុំមិនចង់អោយប្រពន្ធហត់!»មិនចង់យកទៅព្រោះនាយខ្ជិលធ្វើបាប ធ្វើបាបតែពេលយប់បានហើយ ព្រោះវាចំណេញ!!!
   «អា៎ៗ...អង្គុយមកកូនប្រសារ»ម៉ាក់ក្មេកហៅបៀវអោយចូលតុ ឯបៀវក៏ចូល តែក៏ឆ្ងល់បន្តិចព្រោះមិន ឃើញម៉ា និង អ៉ិនហ្វាចុះមក។
   «មិនទាន់ឃើញម៉ានិង អ្នកនាងអ៉ិនហ្វាចុះមកទេ»
   «អូហ៍...ម៉ានិងកូនហ្វាកំពុងរៀបចំទៅពេទ្យប្រហែលបន្តិចទៀតចុះមកហើយ»
   «ម៉ាកើតអីម៉ាក់?»បៃប៊លសួរ ក៏បារម្ភមិចក៏ម៉ានៅសុខៗក៏ទៅពេទ្យអីចឹង?
   «ទៅពិនិត្យសុខភាព ម៉ាឯងគាត់ចាស់ហើយត្រូវពិនិត្យសុខភាពជាប្រចាំ»
    បន្តិចក្រោយមកអ៉ិនហ្វា និង ស្រ្តីចំណាស់ក៏ចុះមក បៀវចេញពីតុក៏ជួយចូលទៅក្បែរគាត់ គ្រាន់ជាដៃជើងក្រែងគាត់ពិបាកដើរ។
   «អរុណសួស្តី បងថ្លៃ»គ្រាន់ដាក់ខ្លួនអង្គុយភ្លាម នាងក្រមុំអ៉ិនហ្វា ក៏រាក់ទាក់ទៅបងថ្លៃមុនគេ ។
   «បាទអរុណសួស្តី»បៀវញញឹមតប។
   «បងបៃស្អែកខ្ញុំទៅលេងសមុទ្រ សុំខ្ចីបងថ្លៃសិន ប្រហែល៣-៤ថ្ងៃទើបត្រឡប់មកវិញ»
   «???»
   «បងកើតអី??»ឃើញបងប្រុសភាំងៗ ហ្វាក៏សួរ! មានបានសុំប្រពន្ធឯណា! គ្រាន់ខ្ចីតាស៎ ខ្ចីទៅដើរលេងបានជាគ្នា!
   «អ្នកណាទៅខ្លះ?»គេសួរ មិនបានហួងហែង គ្រាន់ចង់ដឹង អ្នកណាទៅខ្លះទើបមិនហៅនាយទៅ!
   «ប្រហែលទាំងអស់គ្នា មាន ម៉ា ប៉ាម៉ាក់ បងថ្លៃ ហើយនិងខ្ញុំ»
   «ចុះបង???»ទៅគ្រប់គ្នាមិចក៏គ្មានគេ យូរៗទៅគេលែងសំខាន់ហើយមែន?
   «លឺថាបងរវល់ ហើយក៏ឃើញច្បាស់ថាបងរៀបការភ្លាមក៏មានការងារភ្លាមមិនហ៊ានហៅ ខ្លាចរំខានបង!»ធម្មតាមិនចូលចិត្តដើរមិនអីចឹង ណាក៏ឃើញរវល់ការងារទើបមិនហៅមិនបបួល។
   «មិនអីទេ បងឆ្លៀតបាន បងក៏ចង់កំសាន្តជាមួយគ្រួសារ»
   «ចឹងសម្រេចដែរមែន?»
   «ហ៊ឹម...ទៅ»
   «បងថ្លៃ ទៅពេទ្យដែរអត់?ពេលចេញពីពេទ្យគិតថានឹងចូលទិញសម្លៀកបន្ថែម»ហៅបងថ្លៃទៅស្រួលជួយមើលសម្លៀកបំពាក់ ក្មេងៗដូចគ្នាទើបយល់ចិត្ត។
   «ចាំខ្ញុំទៅជាមួយ ព្រោះនឹងបានជួយមើលថែម៉ា»បៀវក៏ចង់ចេញក្រៅដូចគ្នា ព្រោះនៅផ្ទះ ក៏ត្រូវគិតឥតឈប់ មិនចង់គិតទេ ពិសេសគិតរឿងគេនិងបៀវ កាន់តែគិត កាន់តែឈឺក្បាល។
   «...»អ្នកខ្លះក៏សម្លឹងបៀវជាប់ មិនយល់ថាគេគិតអី ឬក៏ស្អប់ខ្លាំង គ្រាន់តែលឺសម្លេងក៏ខឹង ។អីចឹងក៏ឈប់និយាយហើយ ស៊ូស្ងៀមស្ងាត់វិញជាការល្អ។
    ញុាំអាហាររួចគ្រប់គ្នាបំបែកផ្លូវគ្នារាងៗ។ ក្រលែកមកមើល បៀវ ហ្វា និងម៉ា ឯណេះវិញ ទៅពេទ្យរួចក៏ឈាងចូលផ្សារទំនើប ទៅរកទិញរបស់ខ្លះ ពិសេសគឺសម្លៀកបំពាក់! ទៅលេងសមុទ្រ សម្លៀកបំពាក់ក៏ត្រូវអោយស៊ីជាមួយបរិយាកាស។
    «ចៅបៀវឈន់សិន!» ដើរមើលសម្លៀកបំពាក់សុខៗ ម៉ាក៏ហៅឈប់។
    «មានអ្វីមែនទេម៉ា?»
    «មកមើលឈុតនេះបន្តិច»
    «???»វាជារ៉ូបស្តើងៗ វាលខ្នង ដៃតូច ម៉ាហៅអោយមើល ចង់ទិញអោយអ្នកណាមែនទេ?ឬក៏ទិញអោយអ៉ិនហ្វា?
   «ស្អាតអត់បៀវ?»ម៉ាសួរចង់ដឹង តែតាមម៉ាមើលរ៉ូបនេះក៏ស្អាតណាស់ វាជាឈុតគេង ស្តើងៗ គេងពេលយប់ដឹងតែស្រួលខ្លួនម៉ង។
   «ក៏ស្អាតម៉ា»
   «អីចឹងម៉ាទិញមួយនេះអោយ!!»ឃើញហើយក៏ស្រឡាញ់ចង់ទិញអោយចៅបៀវ រូបនេះបើពាក់ដឹងតែចំណេញ ព្រោះធម្មតាក៏ពាក់បាន ពពោះក៏ពាក់បាន គិតទៅក៏ប្រហែលមិនយូរទេ ប្រហែលមានចៅបីនឹងគេហើយ គិតក៏សប្បាយចិត្ត!
   «ទិញអោយខ្ញុំមែន?»សួរបញ្ជាក់ ក្រែងស្តាប់ច្រឡំ ខ្លួនអត់ដែលស្លៀកពាក់បែបនេះទេ មិចក៏ម៉ានឹកឃើញចង់ទិញរ៉ូបនេះអោយ!
   «មែនហើយម៉ាទិញអោយបៀវ!»
   «ទ៎...ទិញអោយខ្ញុំ»អត់ទេ អត់ហ៊ានស្រមៃទេ ពាក់ធម្មតា នៅគេហែកខ្ទិចខ្ទី ចុះទម្រាំរ៉ូបបែបនេះទៀត តើនឹងទៅជាបែបណាទៅ?
 
  

អន្ទាក់បេះដូងWhere stories live. Discover now