«ចុះ...អាហារអោយយកទៅវិញឬអត់?»បៀវសួរ ព្រោះលឺគេថាចង់ទៅញុាំនៅហាង ប្រហែលមិនចង់ប៉ះរបស់ខ្លួន ទើបចង់យកទៅវិញ គេមិនញុាំក៏មិនអីដែល ទុកញុាំខ្លួនឯងក៏បាន! ព្រោះពេលមកមិនទាន់បានញាត់អ្វីចូលពោះទេ ខ្លាចថាត្រូវមាត់គេ ទើបរហ័សមកតែម្តង។
«មិនបាច់!»
«បាទ...»ថាអោយបៀវក៏ចេញទៅ មិនហ៊ាននៅយូរនាំរំខាន់គេ ។ ឯមនុស្សដែលបៀវខ្លាចរំខាននោះក៏តាមមើលបៀវឥតឈប់ មើលរហូតដល់ចេញទៅផុត ក៏ចៀសមិនផុតពីខ្សែភ្នែកហ្វាន់នីឡើយ!!
.............................................
បៀវទៅបាត់ កាយដែលគៀកកើតគ្នាមុននេះត្រូវរបេះដោយដៃបៃប៊ល ធ្វើអោយនាងក្រមុំជ្រួញជញ្ចើមឡើងមក។
«បងកើតអី?»ហ្វាន់នីសួរឡើងទាំងចាប់ផ្តើមខឹង ខឹងដែលសុខៗគេបែរជាបែបនេះភ្លាមៗ ។
«អូនមិនគួរធ្វើបែបនេះមុខគេ បងខ្លាចថាគេប្រាប់ម៉ា!»
«ប្រាប់ក៏ប្រាប់ទៅ! ហេតុអីចាំបាច់ខ្លាច ក្រែងបងចង់លែងលះមិនអីចឹង ធ្វើបែបនេះវានឹងកាន់តែងាយ»នាងសួរ ក៏ខឹង និយាយច្បាស់ៗថាចង់លែងលះ ចុះនេះជាស្អី! គ្រាន់តែអោបកៀកកើយគ្នាសោះវាយ៉ាងមិច? ក្រែងចង់លែងលះនោះអី ! ហើតយ៉ាងមិចបានជាមករុញច្រានខ្លួនចេញបែបនេះ។
«រឿងលែងគឺលែងហើយហ្វា...តែបងទើបតែរៀបការមិនដល់មួយខែ បងមិនចង់អោយម៉ាខកចិត្តទេ»រឿងលែងនាយមិនខ្លាច តែខ្លាចថាម៉ាខកចិត្តនឹងនាយ ។មនុស្សនាយគ្មានអ្នកណាបង្ខំបាន តែសម្រាប់ម៉ាម្នាក់ទើបនាយព្រម! ព្រមរៀបការជាមួយបៀវ ទាំងខ្លួនមិនស្រឡាញ់។
«មុននឹងក្រោយគង់តែខកចិត្តដដែលនឹង!»
«...»និយាយដល់ត្រង់នេះនាយក៏ស្ងាត់! ពិតមែនហើយ លែងពេលនេះ និង ពេលក្រោយម៉ាគង់តែខកចិត្តដូចគ្នា ប៉ុន្តែពេលនេះវាដូចជាលឿនពេក នាយផ្ទាល់ក៏ត្រឹមចិត្តមិនទាន់បាន។
«បានហើយឈប់និយាយរឿងនេះទៅ»នាយបង្វែរ មិនចង់អោយលើកនិយាយពីរឿងនេះ ព្រោះនាយមិនចង់គិតច្រើន គិតពេលណាវាក៏ស្មុគ្រស្មាញ។ឯហ្វាន់នីលឺហើយធ្វើមុខជូរបន្តិច តែក៏សម្រួលមកវិញ ព្រោះដឹងថាបៃប៊លមិនសូចចេះលួង ឬនិយាយថាគេមិនដែលលួងក៏ថាបាន បើខឹងគេ គេខឹងនាងវិញមិនខាន។
«ឈប់និយាយក៏បាន! អីចឹងយើងទៅញុាំអីទៅល្អទេ?»ហ្វាន់នីញញឹមជាថ្មី អោបដៃគេជាប់ ។
«ហ្វាន់ទៅម្នាក់ឯងបានទេ បងរវល់»គេបេះដៃចេញពីនាងជាថ្មី មុននឹងត្រឡប់ចូលអង្គុយតុធ្វើការវិញ។
«ការងារអី?ម៉ោងនេះក៏ទំនេរ ការងារធ្វើពេលក្រោយក៏បាន!!»ហ្វាន់ខឹងជាថ្មី មិនសុខចិត្ត មិនយល់ថាបៃប៊លគិតអី? ម្តងផ្អែម ម្តងក៏ល្អីង បែបនេះអ្នកណាតាមទាន់!
«បងខានធ្វើការយូរហើយ! ការងារក៏.គរច្រើន ទើបបងប្រញាប់ធ្វើអោយហើយ ហ្វាន់ទៅញុាំម្នាក់ឯងទៅ»
«អត់ទេ ខ្ញុំអត់ទៅទេ!ទាល់តែបងទៅជាមួយខ្ញុំ»ហ្វាន់ចចេះ ដើរទៅក្បែរគេជាថ្មី ព្រោះមិនសុខចិត្ត។
«ហ្វាន់!!!បងរវល់!!!»កែវកាចៗ សម្លឹងទៅហ្វាន់ទាំងស្មើធេង ធ្វើអោយនាងដែលចចេះមុននេះ លែងហ៊ានចូលទៅរញ៉េរញ៉ៃ ព្រោះដឹងស្រាប់ថាពេលគេខឹងគួរអោយខ្លួនប៉ុណ្ណា?
«អីចឹង ទៅតែឯងក៏បាន!»ថាហើយនាងក៏ដើរចេញមិនងាក់ក្រោយ បៃប៊លដកដង្ហើមបន្តិច មុននឹងងាក់ទៅរកកន្ត្រក់មួយដែលទុលចោលើសាឡុង។
ជំហានជើងវែងៗ តម្រង់ទៅក្បែរសាឡុងមុននឹងដាក់ខ្លួនអង្គុយ ទាញកន្រ្រក់នោះមកក្បែរ ដកយកយកអាហារនិង បង្អែមផ្លែឈឺចេញមក។
«មានគ្រប់មុខតែម្តងឬ?ហ៊ឹសៗ»នាយញញឹមគ្រវីក្បាល មើលទៅម្ហូបអាហារទាំងនោះ! បែបអ្នកខ្លះ ខ្លាចនាយញុាំមិនឆ្អែត ហើយរករឿងហើយមើលទៅបានជាវិញមកហូរហៀបែបនេះ វាមានទាំងទឹកក្រូចច្របាច់ខ្លាសសេ ត្រជាក់ទៀត ពេលញុាំហើយច្បាស់ជាមានអារម្មណ៍។
«!!!»ផ្ទៃមុខដែលញញឹមមុននេះ ក៏ទម្លាក់ចុះស្មើវិញភ្លាមៗ! ក៏កំពុងមិនយល់ពីខ្លួនឯងថាគិតអី? ញញឹមនឹងអី? អត់ទេ! បែបនេះមិនបាន! ស្អប់គឺស្អប់!!!!
......
ម៉ោង៩យប់
ក្រាក!!
ដំណើរមាំទាំងបើកទ្វាចូលបន្ទប់ នាំក្លិនស្រាភាយៗចូលមកជាមួយ តែពុំបានដាក់មនុស្សដែលកំពុងគេងលើសាឡុងនោះអោយភ្ញាក់ ព្រោះកំពុងយោយន់ ជាមួយនឹងដំណេកដ៏ស្កប់ស្កល់ ណាក៏កំពុងមិនស្រួលស្រាប់។
ប្រូស!!!
«ហ៊ឹម...»អាវក្រៅក្រាស់ឃ្មឹក ត្រូវបានបោះប្រូសទៅលើកាយតូចដែលកំពុងគេលក់ ទើបបៀវត្រូវភ្ញាក់មកទាំងមីងមុាំង លើកដៃញក់ញីភ្នែក ទាំងមិនទាន់ស្វាងពីងងុយ។
«មិចក៏ដេកមិនដឹងប្តីមក!!» សម្លេងកំណាចរាងក្ងួរ ស្តាប់លឺហើយដឹងថាគេស្រវឹង! ក៏កំពុងខ្លាចព្រោះដឹងថាគេស្រវឹងគួរអោយខ្លាចយ៉ាងណា?
«...»បៀវមើលបៃប៊លភ្លឹសៗ ក្បែរចង់ញ័រដៃញ័រជើង ខ្លួនចាប់ផ្តើមបែកញើសស្រាក់ៗ។
«នៅមើលស្អីទៀត!!!!»
«...»គេសម្លុតជាថ្មី ទើបបៀវត្រូវងើបឡើងចេញពីសាឡុង មុននឹងទៅរៀបចំសម្លៀកបំពាក់សឹមមកដោះអាវអោយគេតាមក្រោយ។
«បើឯងមិនឈឺពេលនេះ ឯងនិងខ្ញុំប្រហែលនៅអង់គ្លេស!»គេនិយាយ ស្របពេលដែលបៀវកំពុងដោះអាវអោយគេ ឯភ្នែកក៏រំពៃមើលទៅមុខតូចជាប់ ។
«បាទ...»បៀវឆ្លើយទាំងព្យាយាម សម្លឹងចុះមិនប្រឈប់នឹងភ្នែករបស់គេ ព្រោះដូចជាមានចំហាយមិនស្រួលហើយ។
«ពេលនេះ!ម៉ោងនេះ! ប្រហែលកំពុងធ្វើអី?»
«អ...អត់ដឹងទេ!»ឃើញមិនស្រួលបៀវភ័យឆ្លើយរដាក់រដុបមុននឹងងាក់បែរត្រឡប់ទៅគេងវិញ ។
វឹប!!!
រាងតូចមួយក្តាប់ត្រូវគេទាញមកផ្តើបនឹងទ្រូងជាថ្មី បៀវរើចេញតិចៗ ងាក់មុខចេញពីគេ។
«បើទៅហាន់នីម៉ូន...ពេលនេះប្រហែល...ផឹប»កាយតូចត្រូវគេចាប់បោះទៅលើពូក មុននឹងនាំរាងមាំសង្កត់ជាប់ពីលើមិនអោយរើរួច។
«ល៎...លោកស្រវឹងហើយ ទៅងូតទឹកទៅ»បៀវបែរមុខទៅម្ខាង និយាយទៅគេទាំងសម្លេងញ័រ តែគេមិនបានខ្វល់ស្តាប់នឹងសម្លេងនោះមុននឹង...
ខ្វោក!!!
«ហ៊ឹក...»បៀវចាប់ដៃគេជាប់យំជាថ្មី ពេលគេហែកសម្លៀកបំពាក់ តែគេមិនខ្ចីខ្វល់ហែកទាំងតែខ្ទេចគ្រវែងទៅម្ខាងបាត់! គិតទៅស្ទាយរំលោភក៏សម្រែម្លេះ !ក្បាច់ដដែលៗ!!
«ហេតុអីក៏យំ? មិនចូលចិត្តស្ទាយចាស់មែនទេ»គេញញឹមមើលមុខតូច និយាយបញ្ឈឺ មិនយល់សោះថាហេតុអីខ្លួនចូលចិត្តធ្វើបាបបៀវម្លេះ....
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?