«ទិញអោយខ្ញុំមែន?»សួរបញ្ជាក់ ក្រែងស្តាប់ច្រឡំ ខ្លួនអត់ដែលស្លៀកពាក់បែបនេះទេ មិចក៏ម៉ានឹកឃើញចង់ទិញរ៉ូបនេះអោយ!
«មែនហើយម៉ាទិញអោយបៀវ!»
«ទ៎...ទិញអោយខ្ញុំ»អត់ទេ អត់ហ៊ានស្រមៃទេ ពាក់ធម្មតា នៅគេហែកខ្ទិចខ្ទី ចុះទម្រាំរ៉ូបបែបនេះទៀត តើនឹងទៅជាបែបណាទៅ?
.................
«មែនហើយ! ឬក៏ចៅមិនចូលចិត្ត?»
«អត់ទេ! តែខ្ញុំអត់ដែលស្លៀកពាក់បែបនេះទេ បើម៉ាទិញអោយ ខ្លាចថាខ្ញុំមិនហ៊ានពាក់ទេ»របស់ម៉ាទិញហើយក៏សំណាងហើយ តែទាស់នឹងហេតុផលថាបៀវមិនហ៊ានពាក់ ព្រោះមិនធ្លាប់ រាល់ដងក៏ស្លៀកពាក់ខោអាវឈុត អាវដៃវែង ខោជើងវែង រលុងៗអីបែបនេះ ។ឯអ្នកខ្លះក៏ល្មោមកាម ខ្លាចថាពាក់ហើយគេមិនគេង ព្រោះគេក៏ចង់ធ្វើបាបខ្លួន។
«មិនដែលពាក់បែបនេះហើយ ទើបម៉ាចង់ឃើញ ធ្វើខ្លួនអោយទាន់សម័យបន្តិចទៅ កុំសុភាពពេក! មានប្តីហើយ មិនចាំបាច់ បិទបាំងច្រើនពេកទេ »
«បាទ...»បៀវមិនហ៊ានបដិសេធ ក៏ព្រមទទួលទៅចុះ យ៉ាងណាៗ ទុកពាក់ម្តងម្កាលពេលគេមិននៅក៏ ម៉ាខំមានទឹកចិត្តហើយ មិនទទួលគឺមិនកើត។
ចំណាយពេលយូរគួរសម អ្នកទាំងបីក៏ទិញសម្លៀកបំពាក់ហើយ តែថា បៀវច្រើនជាងគេ ព្រោះម៉ាទិញអោយមិនឈប់ មិនតែប៉ុណ្ណោះ នៅដាក់បម្រាមអោយបៀវឈប់ស្លៀកពាក់ សម្លៀកបំពាក់ចាស់របស់ខ្លួនទៀត ។និយាយរួមម៉ាក៏គិតគូ ខ្លាចថាបៀវមិនស្អាត មិនស៊ិចស៊ី ហើយចៅគាត់ទៅលួចលាក់មានថ្មី! អីចឹងរឿងរៀបចំខ្លួនទុកអោយម៉ាចាត់ចែងអោយ បើថាចៅគាត់មិនងប់ កុំហៅគាត់ថា អែលហ្វី !!
«ឈុតចាស់ៗពីមុនឈប់ស្លៀកពាក់ទៅ ម៉ាទិញអោយនេះ គឺទុកប្រើមិនមែនទុកចោល»
«បាទម៉ា»
«ម៉ាដូចជាគិតគូបងថ្លៃដល់ហើយ?»អ៉ិនហ្វាពោលឡើង ដើរមួយថ្ងៃហើយ ម៉ាអត់រើសអោយខ្លួនមួយឈុតសោះ បានអីបន្តិចក៏ចៅបៀវ មានទាំងឈុតគេង ឈុតដើរលេង Skin care ទឹកអប់ គ្រប់សព្វបែបយ៉ាង អត់មិនអោយហ្វាមិនច្រណែនគឺមិនបាន!
«សម្លៀកពាក់ណែនទូរហើយចង់បានអីទៀត ? បងថ្លៃឯងគេមិនដែលបានអី ណាសម្លៀកបំពាក់ទាំងអស់ក៏សុទ្ធតែសុភាព !»
«យ៉ាងណាម៉ាក៏គិតពីខ្ញុំខ្លះ»សុំច្រណែនតិចហើយ ព្រោះម៉ាលំអៀងពិតមែន។
«ងក់ងរច្រើនណាស់ តោះបានហើយទៅផ្ទះម៉ាហត់ណាស់»ថាហើយគាត់ក៏ដើរទៅមុន ឯហ្វានិងបៀវក៏តាក់ៗតាមក្រោយ។ អាសូរតែអ្នកបម្រើយូរឥវ៉ាន់អោយទេ គឺសំពីងសំពោងតែម្តង។
.............
ម៉ាចៅទាំងបីដើរចូលវិមាន ដោយមានអ្នកបម្រើជួយកាន់ឥវ៉ាន់ហូរហែ។ ក្រលេកមកមើល អ្នកដែលថាទៅក្រុមហ៊ុនមើលការងារ ពេលនេះក៏មកវិញទៅហើយ វាទើបតែម៉ោង១០ព្រឹកសោះ រាល់ដងក៏ឃើញថាបាត់ពីព្រឹកដល់ល្ងាចឯណុះ។
«មិនទៅធ្វើទេហ្អេស៎ បៃប៊ល?»ម៉ាសួរទៅមនុស្សដែលកំពុងអង្គុយលើសាឡុង ចុចទូរស័ព្ទ ប្លែកជាងរាល់ដង ។
«មកវិញហើយម៉ា»
«លឿនម្លេះ!»យ៉ាងមិចអីចេះ ថ្ងៃនេះភ្លៀងធំទេដឹងចៅគាត់ចេះនៅផ្ទះ!
«គ្មានការងារ ទើបមកផ្ទះ ហើយឥវ៉ាន់អីក៏ច្រើនម្លេះ!»
«អូហ៍...ឥវ៉ាន់ចៅបៀវ យកឥវ៉ាន់ទៅទុកអោយបៀវទៅ! ឯបៀវដើរយូរហើយ រកទៅងូតទឹកទៅអាលចុះមកញុាំបាយ នេះក៏ដល់ម៉ោងបាយថ្ងៃហើយ»ម៉ាបញ្ហាអ្នកបម្រើ មុននឹងតឿនបៀវតាមក្រោយ បែបហត់ហើយ មកដល់មិនមាត់មិន.ក ។
«បាទ អីចឹងខ្ញុំទៅសិនហើយម៉ា»
«អ៊ឹម...ទៅចុះចៅ»ថាហើយបៀវក៏ឡើងទៅលើ។
«!!!»បៃប៊លតាមមើលប្រពន្ធជាប់ តែបៀវមិនមាត់រក គេក៏ខឹង! បៀវញញឹមបន្តិចក៏គ្មាន ប្តីមកពីធ្វើការសួរមួយម៉ាត់ក៏គ្មាន ចាំមើលណា៎ ម្នាក់នេះដឹងតែត្រូវទៀតប្រាកដ!
«អេ...ទៅណាបៃប៊ល»ម៉ាសួរ ព្រោះសុខៗបៃប៊ល ក៏ប្រុងឡើងទៅខាងលើ។
«ខ្ញុំក៏ក្តៅស្អុះណាស់ម៉ា ចង់ងូតទឹក»មិនអោយម៉ាសួរបន្តទៀតទាន់គេក៏ញាប់ជើងឡើងទៅខាងបាត់ ។
គេបើកទ្វាចូលបន្ទប់ ក៏ឃើញបៀវកំពុងរៀបចំ សម្លៀកបំពាក់ដាក់ទូរ នាយមិននិយាយអ្វី ដើរទៅអង្គុយលើពូកមើលទៅម្នាក់នោះឥតដាក់ភ្នែក។
«លោកត្រូវការអ្វីមែនទេ?»បៀវសួរ ព្រោះមុននេះក៏ឃើញនៅក្រោម ឥឡូវក៏មកបន្ទប់រហ័ស ច្បាស់ជាចង់ប្រើ ឬធ្វើបាបបៀវហើយ ទើបសួរគេមុនកុំអោយគេខឹងទាន់ ។
«ទៅផ្សារឬទៅណាត់ជួបសង្សា មិចក៏មកវិញសប្បាយអរ សម្បើមម្លេះ?»គេមិនសួរតែមាត់ កែវភ្នេកបាញ់សម្លឹងបៀវ ពីក្បាលដល់ចុង ។ មើលអោយគ្រប់ជ្រុងជ្រោយ ក្រែងមានស្លាកស្នាមប្រុសត្រង់ណានាយនឹងដាក់ទោសអោយរាងចាលតែម្តង។ មិនបានស្រឡាញ់ មិនបានប្រចណ្ឌ័ គ្រាន់តែហួងហែងរបស់ដែលនាយស៊ីមិនទាន់ឆ្អែត!!!
«ខ្ញុំទៅជាមួយម៉ា លោកកុំគិតផ្តេសផ្តាស»បើគេមិនអោយតម្លៃបៀវទេ គួរអោយតម្លៃដល់ចាស់ទុំ បៀវទៅជាមួយម៉ា អោយបៀវជួបអ្នកណាយ៉ាងមិច?? និយាយបែបនេះរិតតែចោទថាម៉ាចូលដៃជើងថែមទៀត មិនពិរោះស្តាប់ទាល់តែសោះ!
«អោយប្រាកដ! កុំអោយយើងតាមទាន់ មិនអ៊ីចឹងកុំថាវាឬឯង នឹងបានងាប់គ្មានដីកប់ទេ!!!!»
«...»បៀវមិនតប.ត ព្រោះមិនចង់ឈ្លោះ ទើបដកសម្លៀកបំពាក់មួយឈុតចេញមក រួចដើរចូលបន្ទប់ទឹក សុខចិត្តគេចមុខគេ។
«!!!»បៃប៊លមិនអស់ចិត្ត ព្រោះមិនទាន់បានឈ្លោះ ទើបរហ័សចូលទៅតាមបៀវ ! ចាំមើលថាឈ្លោះជាមួយនាយនៅបន្ទប់ទឹក តើគេចចេញទៅណារួច?
«លោកចូលមកធ្វើអី???»
«ងូតទឹក!»បៃប៊លឆ្លើយហីៗ បន្តចាក់គន្លឹះជាប់ មុននឹងដើរចូលមកបៀវ។
«អីចឹងលោកងូតមុនទៅ ចាំខ្ញុំងូតតាមក្រោយ»
«ទៅណា!!! មកនេះ ដូសខ្លួនអោយយើង»បៀវរកផ្លូវចេញតែគេចាប់ជាប់ មុននឹងនាំកាយទាំងពីរចូលអាងទាំងពីរនាក់។
«អា៎...លែងណា៎!!!»បៀវស្រែកចាច ស្របពេលបៃប៊លទាញសម្លៀកបំពាក់ចេញ! មិនយូរសម្លេង លាន់លឺពេញបន្ទប់ទឹក មិនដឹងជាសម្លេងអី លឺរហូតក៏ស្ងាត់ទៅវិញ។
មួយស្របក់បៃប៊លក៏បីបៀវចេញមក មុននេះមិនមែនត្រឹមតែងូតទឹក ប៉ុន្តែបៃប៊លអុកឡុកបៀវ រហូតត្រូវខ្សោះអស់កម្លាំងពីខ្លួន ទើបគេឈប់ ។
«ទៅក្រោមកើតអត់???»
«ហ៊ឹក...»បៀវមិនមាត់ តែពេបមាត់យំ អោយចុះទៅយ៉ាងមិច?៊ បើគេលេងទាំងយប់ ទាំងថ្ងៃបែបនេះ! អ្នកណាទ្រាំទ្ររួច!!!!
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?