«...»បៀវលើកដៃទប់ក្បាល ព្រោះវាល់កំពុងតែវិលហើយ ។ដៃម្ខាងទប់កៅអីដៃម្ខាងទៀតក៏ទប់ក្បាល ព្យាយាមទប់លំនឹងខ្លួន ព្រោះវាកំពុងតែចង់ដួលទៅហើយ។
«បងកើតអីនឹង?»
«មិន...មិនអីទេ»
ព្រូស!!!!!!!!!!
«បងថ្លៃ!!!!!!!!»
«អ្នកប្រុសបៀវ!!!!»
......................
កាយតូចច្រឡឹងដួលព្រូសទៅលើឥដ្ឋទាំងមិនបានព្រៀង ឯទឹកមុខស្លេកស្លាំងក៏មិនបាត់រសាយទៅណា បង្កអោយអ៊ិនហ្វានិងអ្នកបម្រើក្បែរនេះភ័យស្លន់ ចាប់អង្រួនកាចកូនតូចយ៉ាងរហ័ស។
«បងថ្លៃៗ កើតអី?»
«អ្នកប្រុសបៀវ!!»
«គ៎...គិតយ៉ាងមិចទៅ?»ហ្វាភ័យញ័រមាត់ ព្រោះបៀវបាត់មាត់ឈឹង ហៅមិនសូម្បីតែកម្រើ បបូរមាត់ក៏ស្លេក ខ្លួនត្រជាក់ស្រេប។
«ហៅពេទ្យមកអ្នកនាង»
...
«...»កាយតូចត្រូវបានដាក់អោយគេង ក្នុងបន្ទប់លើគ្រែធំទូរលាយ ឯលោកគ្រូពេទ្យក៏ប្រញាប់ស្ទាបស្ទង់ពិនិត្យមើល ដោយមានអ៊ិនហ្វាឈរជិត ។ម្នាក់ៗមិនបាននិយាយអ្វី ព្រោះកំពុងតែភ័យ រងចាំមើលអាការៈបៀវ ខ្លាចក្រែងថាមានជំងឺកាចសាហាវ។
«គាត់យ៉ាងមិចហើយលោកគ្រូពេទ្យ?»ឃើញលោកគ្រូពេទ្យស្ទាបស្ទង់ជីបចរ ចង្វាក់ដូងហើយហ្វាក៏សួរ អត់បារម្ភមិនបានពិតមែន ព្រោះបងថ្លៃនាងឧស្សាហ៍ឈឺពេកហើយ។
«មិនមានអីធ្ងន់ធ្ងរទេ»
«លោកគ្រូពេទ្យថាម៉េច? មិនមានអ្វីធ្ងន់ធ្ងរ? នេះគាត់ដួលសន្លប់ភ្លាមៗណា ហេតុអីក៏ថាមិនធ្ងន់ធ្ងរ?»
«អ្នកជំងឺគ្រាន់តែមិនសូវបានគេងគ្រប់ ហើយម្យ៉ាងទៀត សូមចូលរួមអបអរសាទរផង គាត់មានទម្ងន់៨សប្តាហ៍ហើយ»
«ហ្អាស៎? ល...លោកគ្រូពេទ្យថាមិច មានទម្ងន់មែនទេ?»
«បាទ...»
«អាយ៎!!!!បងថ្លៃមានផ្ទៃពោះ! ខ្ញុំមានក្មួយហើយៗ»ហ្វាអរ លោតហក់ស្រែកហូរពេញបន្ទប់ មិនបានខ្មាសនរណា។ តើដឹងទេថារំភើបប៉ុណ្ណា ? គ្រួសារនេះមានសមាជិកម្នាក់ទៀតហើយ ដល់ពេលខាងមុខនឹងមានក្មេងរត់លេងពេញផ្ទះ គ្រាន់តែគិតក៏រំភើប ។បើបានក្មួយស្រីនឹងរិតតែល្អ ចាប់ធ្វើខ្លួនអោយរាល់ថ្ងៃមិនខាន។
«នេះគឺជាថ្នាំជំនួយគត៌ ម្តាយមានសុខភាពមិនសូវល្អទេ ខ្ញុំចង់អោយអ្នកនាងយកចិត្តទុកដាក់បន្តិច ព្រោះកូនអាចនឹងរលូត»
«កុំបារម្ភអីលោកគ្រូពេទ្យ ខ្ញុំនឹងយកចិត្តទុកដាក់»លឺបែបនេះក៏បារម្ភ តែអារម្មណ៍សប្បាយចិត្តមានច្រើនជាងបារម្ភ ព្រោះយ៉ាងណាក៏ខ្លួននឹងមើលថែបងថ្លៃអោយល្អស្រាប់ហើយ មិនអោយពិបាកដូចនៅជាមួយបងប្រុសទេ។
«អីចឹងខ្ញុំសូមទៅវិញ»
«ចាស៎! អរគុណលោកគ្រូពេទ្យ»
...
ម៉ោង៣រសៀលឈានចូលមកដល់។ក្រលេកមកមើលរាងតូចឯណ្ណេះវិញ ក៏សន្លប់មិនទាន់ ទឹកមុខក៏ស្រស់បស់បន្តិចព្រោះបានប្អូនថ្លៃនៅចាំមើលថែយកចិត្តទុកដាក់គ្រប់ជំហាន មិនអោយឃ្លាតពីភ្នែក។
«ហ៊ឺម...»សម្លេងក្រហឹមតិចៗ ដែលបង្ករពីមនុស្សដែលគេងស្តូកស្តឹងលើគ្រែ ឯហ្វាដែលនៅចាំមើលថែក៏រហ័សមកជិត។
«បងថ្លៃយ៉ាងមិចហើយ?»នាងសួរព្រមទាំងជួយលើកបៀវអោយអង្គុយផ្អែកខ្នងនឹងក្បាលគ្រែ។
«ខ្...ខ្ញុំមែនទេ?»
«មែនហើយ! គឺបងថ្លៃសន្លប់ »
«ខ្ញុំសន្លប់យូរទេ»
«៤ម៉ោង!!!»
«ហេតុអីក៏សន្លប់?»
«គ្រូពេទ្យប្រាប់ថាបងថ្លៃខ្សោយ!»
«ប្រហែលបែបនឹងហើយ»
«មិនមែនតែប៉ុណ្ណឹងទេ»
«មានអ្វីទៀតមែនទេ?»មានន័យថាបៀវមិនមែនត្រឹមតែខ្សោយមែនទេ? ឬក៏មានជំងឺអ្វីផ្សេងទៀត? បើមែនប្រហែលជាមានជំងឺធ្ងន់ទេដឹង ព្រោះមួយរយៈនេះធ្វើទុក្ខឈឺក្បាល វិលមុខ ចម្លែក នៅមានក្អួតជាប្រចាំទៀត។
«គឺ...»
«គឺអ្វីទៅ?ខ្ញុំកើតជំងឺអ្វីធ្ងន់ធ្ងរមែនទេ?»
«ពិតមែនហើយ គឺធ្ងន់ធ្ងរ»
«ជំងឺអ្វីទៅហេតុអីខ្ញុំមិនធ្លាប់ដឹង?»ឃើញបៀវភ័យស្លន់ស្លោបែបនេះហ្វាក៏បានចិត្តញ៉ោះថែម ។តែ...អ្នកពោះធំមិនគួរភ័យអីបែបនេះទេ មែនទេ? ក៏គួរតែប្រាប់ត្រង់ហើយ។
«ជំងឺខ្លួនពីរ»មិនវែងឆ្ងាយតទៀត ទើបប្រាប់ត្រង់តែម្តង សង្ឃឹមថាបងថ្លៃនឹងយល់។
«????»
«បងស្តាប់ មិនខុសទេ គឺបងកំពុងមានជំងឺខ្លួនពីរ»
«អ្នកនាងហ្វានិយាយអី?»មិនមែនមិនយល់សម្តីរបស់អ៊ិនហ្វា តែសួរបញ្ជាក់អោយដឹងថា មាននិយាយលេងសើចឬអត់? តែខ្លួនមិនសប្បាយជាមួយទេ។
«បងថ្លៃទម្ងន់៨សប្តាហ៍ហើយ»ម្តងនេះបញ្ជាក់អោយកាន់តែច្បាស់ អោយដឹងថាមុននេះមិនបានស្តាប់ច្រឡំទេ ហើយក៏មិនបានកុហកដែរ។
«!!!!!»កាយតូចច្រឡឹងបែរជាគាំងភ្លាមៗ និយាយមិនចេញ។មិនបានស្តាប់ច្រឡំទេ បៀវមានកូន មានជាមួយគេតើមែនទេ? មិនអាចទេ មិនអាចមានកូនជាមួយគេទេ មិនអាចមានដាច់ខាត។
ទឹកភ្នែកក៏ស្រកមួយតក់ មិនមែនកើតពីក្តីរំភើប ប៉ុន្តែវាកើតពីទុក្ខកង្វល់ដែលបន្ថែមមួយកម្រិតទៀត។
«ប...បងថ្លៃកើតអី?»ម្តេចក៏យំ ? តើបងថ្លៃគេរំភើប ក៏ភ័យទៅ ព្រោះនេះជាកូនដំបូង អាចនឹងភ័យបន្តិចហើយ។
«ហ៊ឹក...អ្នកនាងហ្វា»បៀវយំចាប់ដៃហ្វាតិចៗ ក្នុងន័យអង្វរក។
«មានអ្វីមែន?»
«ខ្...ហឹក! ខ្ញុំមិនចង់មានកូនទេ»
«មិនអីទេ ខ្ញុំយល់កូនដំបូងបងអាចនឹងភ័យបែបនេះហើយ»
«ខ្ញុំចង់យកគេចេញ»
«ហ្អាស៎????»អ្នកដែលស្តាប់លឺហើយ ក៏ស្ទើតែគាំង តើមានស្តាប់ច្រឡំឬអត់ បងថ្លៃនាងចង់ទម្លាក់ក្មួយចេញ។
«ខ្ញុំមិនចង់មានទេ! ហ៊ឹកហ៊ឺ ខ្ញុំចង់យកគេចេញ»
«មិនបាន! មិនបានទេ»
«ហ៊ឹកហ៊ឺ»មនុស្សទូទៅអាចនឹងសើចសប្បាយអរ តែបែរក្រលេកបែរមកអ្នកខាងនេះវិញ ប្រែជាទឹកភ្នែករហេមរហាម។កូនអ្នកណាក៏ស្រឡាញ់ តែបៀវមិនអាចមានដាច់ខាត ព្រោះបើមាន រឿងបៀវនិងបៃប៊លក៏មិនអាចចប់ដូចគ្នា គេច្បាស់ជាយកកូនចេញពីបៀវ ឬក៏ធ្វើបាបបៀវអោយវេទនាមិនខាន។
«រឿងនេះខ្ញុំបានប្រាប់ម៉ារួចហើយ! បើគាត់ដឹងថាបងថ្លៃសម្រេចចិត្តបែបនេះគាត់ច្បាស់ជាមិនព្រមទេ»គ្រាន់តែដឹងដំណឹងភ្លាម បៀវក៏ប្រាប់ម៉ាភ្លែតមិនចាំយូរ។ ដឹងថាគាត់រំភើបប៉ុណ្ណាទេ? គ្រាន់តែដឹងថាបៀវមានទម្ងន់ក៏ចង់ហោះមកអាមេរិកភ្លាម តែនាងហាម ព្រោះមួយរយៈពេលក្រោយនេះម៉ាមិនស្រណុកខ្លួនទេ។
«បើគេដឹងគេច្បាស់ជាតាមរឿងមិនខាន ហ៊ឹក»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?