«អូនសុំទោសណា៎... តែអូនចាំទៅមិនបានទេ»នាងដឹងថាខុស តែសុំទោស នាងមិនអាចចាំទេ គេរៀបការហើយ ក៏មិនងាយលែងលះគ្នាដែល ។អីចឹងសុំលេងផ្លូវកាត់ហើយ មិនខាតទេមានតែចំណេញ ។
ម្រាមដៃស្រទន់លើកដោះលេវអាវគេចេញ ពីមួយគ្រាប់ទៅមួយគ្រាប់ ឯម្ចាស់វាក៏ញញឹមឥតឈប់ ! ព្រោះចាប់ពីស្អែកទៅអ្វីៗនឹងផ្លាស់ប្តូ....
......................................................
ព្រឹកថ្មី
ក្នុងបន្ទប់ធំទូលាយ ពេលនេះមានមនុស្សម្នាក់ដែលគេងលក់នៅឡើយ ឯម្នាក់ ទៀតក៏ភ្ញាក់តាំងពីពេលណាក៏មិនដឹង! ហ្វាន់នី ញញឹមស្រស់ អង្អែលទ្រូងមាំអូសចុះអូសឡើងមិនខ្លាចម្ចាស់រាងកាយភ្ញាក់។ ពេលនេះគេក្លាយជារបស់នាងហើយ ពេលខាងមុខ និងមិនយូរទៀតទេ គេនឹងយកបៃប៊លមកវិញ យកជាកម្មសិទ្ធខ្លួន។
«ហ៊ឹម...»សូរគ្រហឹមបង្ករឡើង ព្រោះដោយសារមានមនុស្សរំខាន។ បៃប៊លលើកដៃទប់ក្បាលតិចៗ មុននឹងសន្សឹមបើកភ្នែកអោយសុាំជាមួយនឹងពន្លឺព្រះអាទិត្យដែលចាំជ្រាតចូលមក...
«ហ្អាស៎!!!ហ្វាន់!!!»នាយស្រែកខណៈដែលដឆងដល់មនុស្សស្រីអោបខ្លួន ទើបរហ័សងើបអង្គុយ រួចខិតទៅម្ខាង។
«បងបៃប៊ល...»ហ្វាន់នីធ្វើដូចគ្មានការភ្ញាក់ផ្តើល ស្រវ៉ាអោបគេជាប់មិនអោយរបេះ!មានរឿងបែបនេះនាងគួរតែយំសោក មិនមែនសប្បាយអរបែបនេះឡើយ។
«ម...មានរឿងអី?»គេសម្លឹងមើលខ្លួនឯងនិងហ្វាន់នី ពេលនេះកំពុងនៅក្នុងភួយទាំងពីរ មិនបាច់អោយទាញថាវាមានសភាពបែបណាព្រោះនាយដឹង តែអ្វីដែលនាយឆ្ងល់មិចក៏វាបែបនេះ គឺនាយមិនបានចាំសោះ។
«មិចក៏បងសួរអីចឹង? ឃើញបែបនេះហើយ នៅគិតយ៉ាងមិចទៀត!»
«តែយប់មិញបងមិនបានដឹងអី!»បានធ្វើគឺហ៊ានទទួល តែនាយខ្លួនឯងមិនទាំងដឹងផង អោយទទួលយកបានយ៉ាងមិច! ទោះនាយនិងហ្វាន់នីទាក់ទងគ្នា តែនាយមិនដែលមានរឿងស៊ីជម្រៅដល់ថ្នាក់នេះ ! បើពីមុននាយមិនចាំបាច់ខ្វល់ខ្វាយ តែពេលនេះនាយមានប្រពន្ធ ប្រពន្ធដែលម៉ារើសអោយ ប្រពន្ធដែលរៀបការស្របច្បាប់ ចុះសុខៗ មកមានរឿងបែបនេះ អោយគិតយ៉ាងណា !
«បងស្រវឹងទើបបងមិនចាំ យប់មិញបងក៏ជាអ្នកផ្តើមដូចគ្នា»
«មិចនឹងអាចស្រវឹង យប់មិញបងផឹកតែមួយកែវ បន្ទាប់មកបងក៏មិនដឹងអីទៀតទេ!»
«បងនិយាយបែបនេះមានន័យថាមិច?»
«បងមិនគ្មានពេលបកស្រាយទេ! បងប្រញាប់!!»នាយអាចស្មានដឹង តែមិនច្បាស់ ទើបមិននិយាយ រួចទើបចុះពីលើគ្រែស្រវ៉ាទាញខោអាវមកពាក់។ពេលនេះត្រូវប្រញាប់ ប្រញាប់ទៅដោះស្រាយខាងផ្ទះសិន មិនដឹងថាម៉ាខឹងយ៉ាងណាទេ ដែលបាត់ពេញមួយយប់បែបនេះ។
«បងបៃ!ឈប់!!!ឈប់សិន!!»នាងស្រែកហៅតែគេមិនឈប់ ស្លៀកពាក់រួចក៏ចេញទៅបាត់ យ៉ាងរហ័សមិនខ្ចីងាក់ក្រោយសូម្បីតែបន្តិច ទុកអោយនាងនៅខឹងម្នាក់ឯង។
«គិតថាខ្ញុំអោយរួចខ្លួនឬ?»
...
ក្រលេកមកបៃប៊លវិញ គេបើកឡានចេញមក រួចក៏តម្រង់ទៅផ្ទះ ព្រោះដឹងថាច្បាស់ជាមានរឿងដោះស្រាយជាមួយម៉ាហើយ នាយបាត់ដល់មួយយប់ពេញ រាល់ដងក៏មិនដែលបែបនេះ យ៉ាងច្រើនត្រឹមដាច់យប់ប៉ុន្នឹងឯង។
ង៉ឺត!!
ឡានចុះចត់មុខភូមិគ្រិះ នាយកម្លោះចុះពីលើឡានតម្រង់ចូលទៅក្នុងជាប្រញាប់ ។ ចូលមកដល់ក៏ចំពេលល្មម គឺចំពេលបៀវនិងម៉ាបញ្ចប់អាហារពេលព្រឹក។
«មិចក៏ទើបតែមក?»ម៉ាដែលទើបតែក្រលេកឃើញ ក៏សួរ ឯបៀវដែលនៅក្បែរនោះក៏រហ័សងាក់មកភ្លែត តែក៏ប្រសព្វនឹងកែវភ្នែកមួយនោះសម្លឹងមកដូចគ្នាទើបងាក់មកវិញ ងើបចេញពីកៅអីរួចក៏ជួយរៀបចំទុកដាក់ចាន ឆ្នាំង យកទៅលាងវិញ កុំអោយអ្នកខ្លះថាចេះដឹងរឿងគេ។
«...»គេតាមមើលបៀវរហូតដល់ដើរផុតចូលផ្ទះបាយបាត់ ទើបដើរតាំងៗ មកក្បែរម៉ា។
«យ៉ាងមិចឆ្លើយបានឬនៅ?»
«គឺ...យប់មិញឡានមានបញ្ហាណាម៉ា ចេញពីកម្មវិធីមកគឺមានបញ្ហាតែម្តង»
«ឡានមានបញ្ហាមិចក៏មកខលមកប្រាប់ម៉ា ម៉ានឹងអោយអ្នកបម្រើទៅយក តែឯងបែរជាស្ងាត់ឈឹងអោយម៉ាចាំផ្លូវ»
«ទូរសព្ទខ្ញុំអស់ថ្មទើបមិនបានខលមកប្រាប់ម៉ា»
«ចុះទៅគេងនៅទីណា?»
«គេងផ្ទះមិត្តភក្តិណាម៉ា»គេឆ្លើយ ទាំងមិនហ៊ានសម្លឹងម៉ាចំ ព្រោះកំពុងកុហក ខ្លាចម៉ាចាប់ពិរុទ្ធបាន ទើបងាកចេញទៅម្ខាង។
«មិត្តភក្តិណា?»
«ម៉ាមិនស្គាលទេ ព្រោះខ្ញុំមិនដែលណែនាំ»
«អោយប្រាកដដូចមាត់ បើម៉ាដឹងថាឯងទៅភ្លើតភ្លើននៅឯណា ឯងត្រូវមិនខាន»ម៉ាចង្អុលមុខគម្រាម ឯគេក៏មិនហ៊ានតមាត់ ព្រោះមិនចង់អោយម៉ាសួរច្រើនជាងនេះ ។ ឯម៉ាក៏មិនគិតនឹងសួរច្រើន ទើប ងើបចេញពីកៅអី ដើរតម្រង់ឡើងទៅខាងលើវិញ ព្រោះមិនចង់នៅទីនេះ អោយតែឃើញមុខចៅម្នាក់នេះពេលណាដឹងតែក្តៅក្រហាយតែម្តង។
« ហ្អើយ...ប៉ិសទៅហើយ»នាយដកដង្ហើមមួយឃូសធំសម្រួលអារម្មណ៍ មុននេះភ័យសឹងលេចនោមទៅហើយ តែសំណាងដែលម៉ាមិនសួរនាំច្រើន មិនអីចឹងនាយរកពាក្យដោះសារមិនឃើញទេ!
ឈប់គិតពីម៉ា គេងាក់ទៅរកផ្ទះបាយ មុននឹងដើរទៅទីនោះ ។
ផឹប...
«អួយ...»ដំណើរជ្រួសគ្នា រវាងកាយធំ និងរាងតូច បណ្តាលអោយមនុស្សដែលតឿជាងត្រូវបុកក្បាលជាមួយទ្រូវមាំយ៉ាងពេញទំហឹង ឯសាមីខ្លួនក៏លើកដៃមកអង្វែលក្បាលខ្លូនតិចៗ ព្រោះបុកទ្រូងគេមុននេះវាប្រៀបដូចបើកផ្ទាំងស៊ីម៉ងត៍យ៉ាងអីចឹង ។
«ដើរមិនមើលសោះ»សម្តីស្មើឆេញ ប៉ុន្តែកាយវិការគេបែរជាលើកដៃវែកសក់មើលថ្ងាសរាងតូចតិចក្រែងវាទៅជាក្រហមជាំ ព្រោះមុននេះបុកប៉ះចំជាមួយនឹងឡេវអាវដែកទៀតផង តែវាមិនធំណាស់ណាទេ គឺមកពីទ្រូងគេរឹងដូចថ្មនឹងឯង។
«ខ្ញុំអត់អីទេ...សុំទោសផងមុននេះមិនបានមើល»បៀវដកខ្លួនចេញពីគេ ព្រោះគេដូចជាចម្លែកខុសពីរាល់ដង ដែលមានតែស្តីអោយមួយមុខ។ រាងតូចក៏សុំទោសគេរួចក៏រកដើរចេញមក តែគេចាប់ដៃតូចជាប់មុននឹងសួរ...
«ទៅណា?»
«អស់ការងារហើយ ខ្ញុំចង់ឡើងទៅខាងលើ»
«មិនឃើញប្តីនៅត្រង់នេះទេឬ?»
«លោកត្រូវការអីមែនទេ?»
«ប្តីអត់ទាន់បានអីចូលពោះមួយម៉ាត់ទេ មិនចេះគិតគូទេហ្អេស៎!»គេស្តីអោយ តែសម្លេងមិនបានកាចដូចរាល់ដង ។
«អីចឹងលោកទៅអង្គុយនៅតុអាហារទៅ ចាំខ្ញុំយកទៅអោយ»
«លឿនបន្តិច ឃ្លាន!»គេក៏ប្រលែងដៃពីបៀវរួចក៏ដើរចេញទៅអង្គុយចាំគេ ធ្វើម្ហូបមកអោយញុាំ។ឯបៀវក៏រហ័សរហួនចន្អិនម្ហូបថែមអោយគេ ខ្លាចថាយូរគេនឹងមករករឿង។
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?