ភាគ«៥»

287 44 13
                                    

«នៅមិនទាន់គិតទេបាទ»នាយកម្លោះតបទាំងញិមៗតិច សួរចំៗពេកមិនដឹងឆ្លើយបែបណាទើបសម។
  «ចុះមានកំណាន់ចិត្តហើយឬនៅ?មានអ្នកណាពេញចិត្តហើយឬនៅ?»
  «គឺ...មើលឃើញហើយបាទ តែមិនទាន់គិតព្រោះខ្ញុំត្រូវរៀនអោយចប់សិន»
  «មនុស្សល្អដូចជាចៅនេះណា៎ អ្នកណាក៏គេចង់បានដែល»
  តុអាហារមានតែការជជែកលេងសើចខុសតែម្នាក់ មុខមាំមិនចុះជាមួយគេ ទាំល់តែសោះ។

-----------------------------------------------------

    គ្រប់យ៉ាងក៏បញ្ចប់សបគ្រប់ខណៈនេះគឺយប់ទៅហើយ បៀវឯណេះនៅជូនដំណើរភ្ញៀវនៅមុខផ្ទះនៅឡើយ។
  «អរគុណបងណាស់ ដែលជូនទៅសាលាហើយ នៅជូនខ្ញុំមកផ្ទះទៀត»បៀវនិយាយទាំងសម្តីស្រទន់ ញញឹមស្រស់ ដែលនេះជាទម្លាប់ទៅហើយ ព្រោះខ្លួនជាមនុស្សរួសរាយ។
  «មិនអីទេ អោយមកយករាល់ថ្ងៃក៏បាន!!»នាយនិយាយបែបលេង ប៉ុន្តែមែន។
  «លេងសើចច្រើនណាស់!! អ៉ឹម...បងឆាប់ទៅៗ នេះយប់ហើយដែរ»
  «អីចឹងបងទៅហើយណា!! គេងសុបិន្តល្អ»
  «បាទ...សុបិន្តល្អ»
   អ្នកម្ខាងទៀតចេញទៅបាត់បៀវក៏ត្រឡប់ចូលផ្ទះ ដោយចង់ចូលទៅបន្ទប់ បន្ទប់ក៏ដើរកាត់បន្ទប់អ្នកខ្លះគេឈរចំតាងខ្លួនផ្នែកមាត់ទ្វាមើលមកខ្លួនយ៉ាងចម្លែក រៀបនឹងដើរហួសប៉ុន្តែគេស្តីឡើងមុនទើបត្រូវឈប់។
   «សង្សាគ្នាហ្អេស៎?»គេសួរទាំងមើលលើមើលក្រោម មិនដឹងមើលក្នុងន័យបែបណា តែថាមុខក៏គួរអោយចង់ទះគួរសម!
  «អត់ទេ»
  «ឃើញអោយដៃ អោយភ្នែកគេដល់ហើយ»
  «???»
  «សង្សាត្រូវចំណុចក៏ស្ងាត់មែនទេ នែ៎...យើងប្រាប់ណា អោយល្មមបន្តិចទៅ ផ្ទះនេះមិនមែនឯងចេះតែនាំប្រុសឈ្មោលចូលបានតាមចិត្តទេ!!!»ម្តងនេះនាយរឿងដំឡើងសម្លេងដាក់បន្តិច ខ្លួននៅសិក្សាទេ ចេះមានសង្សាប្រុសឈ្មោះទៅកើត ស្តាយដែលម៉ារបស់នាយនៀក៎ ស្រឡាញ់ទុក្ខចិត្តមនុស្សបែវនឹង។
  «បងអាំជាសិស្សច្បង ហើយគ្រួសារគាត់នឹងលោកស្រីធំក៏ស្គាល់គ្នាស្រាប់ ខ្ញុំនឹងគាត់មិនបានគិតអ្វីលើសពីនេះទេ»បៀវមិនចង់តប.តតែគេលេងចោទទៅខ្លួនក៏នឹងត្រូវបកស្រាយ ព្រោះបៀវមិនបានខុសអីពិតមែន។
  «មិនចាំបាច់សម្តែងមនុស្សដូចឯងយើងមើលដឹងណា...ឃើញប្រុសមិនបាន!!!លើកក្រោយនាំគ្នាទៅខូចនៅឯណាក៏ទៅៗ កុំនាំមកទីនេះវាគួរអោយរអើម!!! ក្រឹប»បញ្ចប់ប្រយោគភ្លាមគេបិទទ្វាលាន់ក្រឹប ចូលទៅក្នុងបាត់ នៅសល់ឡើងតឺកាយតូចស្តើងដែលឈរភាំងនឹងសម្តីគេមុននេះ។
  «...»នេះមែនទេមនុស្ស ចូលចិត្តមើលងាយគ្នាតែសម្បកក្រៅ ចូលចិត្តវិនិច្ឆ័យតាមតែការមើលឃើញ ។នាយសម្លឹងទៅទ្វាបន្ទប់គេទាំងស្រងេះស្រងោយ លើកទី១ហើយដែលគេដៀលកប់មាត់បែបនេះ ។
   បញ្ឈប់ការគិតត្រឹមនេះបៀវក៏ដើរទៅបន្ទប់ខ្លួនឯងទាំងស្រពាំស្រពោន។
  ខ្វាក!!!
   បៀវបើកវាំងននបង្អួចមើលទៅខែ មើលទៅព្រះ រះពេញផ្ទៃមេឃ។
  «...»គិតហើយក៏ស្រកទឹកភ្នែកយ៉ាងនេះស្ងាត់ គ្រាន់ចង់បាន ចំណេះដឹង អនាគតល្អ ទើបហ៊ានទុកពុកម៉ែនៅផ្ទះមកទីនេះដើម្បីបានរៀន។តែខ្លួនក៏មិនបាននៅទទេរ ការងារក៏ធ្វើពុំខាន តែសម្តីគេម្នាក់នោះលឺហើយចាំមិនភ្លេច។ គេដៀលខ្លួនជាមនុស្សឃ្លានប្រុស ជាមនុស្សបោកប្រាស់ទាំងដែលខ្លួនគ្មានបំណងអ្វីសោះ ។
  «ទ្រាំបានក៏នៅសិន ទ្រាំមិនបាននឹងចេញអោយផុត»ពេលនេះទ្រាំសិនចុះ ទ្រាំមិនបានពេលណាបៀវនឹងដើរចេញខ្លួនឯងមិនអោយគេដេញទៀត។លោកស្រីធំក៏ល្អ ប៉ុន្តែបើគេម្នាក់នោះស្អប់ខ្លួនហើយថ្ងៃណាមួយគេនឹងរកវិធីធ្វើបាបខ្លួនអោយចេញពីទីនេះទាល់តែបាន អីចឹងពេលវេលាសមស្របណាមួយខ្លួននឹងចេញពីទីនេះត្រឡប់ទៅរស់នៅជាមួយប៉ាម៉ាក់វិញ។
..........
    ពីរសប្តាហ៍កន្លងផុត
    ថ្ងៃនេះក៏ជាថ្ងៃដែលបៀវត្រូវទៅធ្វើការជាមួយបៃប៊ល ធ្វើការលើកដំបូង ទទួលបទពិសោធន៍ថ្មី អ្វីដែលសំខាន់ចូលដំបូងជាដំណែងលេខាទៅហើយ ។
   «បង្ហាត់បង្រៀនប្អូនអោយល្អ ចូលដំបូងអាចនឹងមានបញ្ហាតិចតួចហើយ»ស្ត្រីចំណាស់អង្គុយទូន្មានចៅៗនៅតុអាហារដែលបានបញ្ចប់ទៅហើយនោះ ឯបៃប៊លបៀវក៏ត្រៀមចេញទៅផងដែរ។
   «បាទ»បៃប៊លតបទាំងទឹកមុខសោះក្រោះ កំពុងតែមិនចូលចិត្តស្រាប់ផង ក៏មកត្រូវធ្វើការជាមួយគ្នាទៀត   តែក៏ក៏ល្អ នាយនឹងបានលេងអោយចាស់ដៃតែម្តង មនុស្សបោកប្រាស់!!!!
   «...»កាយតូចឯណេះអង្គុយក្តោបដៃជាប់គ្នា លើកមុនគេប្រើពាក្យសម្តីមើលងាយម្តងហើយ ឯពេលខ្លះជួបក៏និយាយដៀមដាម មិនដឹងថាពេលខាងមុខទៀតនឹងយ៉ាងណា ។
   «អា៎ៗ...ទៅធ្វើការចុះ នេះថ្ងៃដំបូងផង»
   «បាទម៉ា ជម្រាបលា»
   «ជម្រាបលាលោកស្រីធំ»
    ឡានសេរីទំនើបបោលដូចរន្ទះ មិនដឹងថាប្រញាប់ទៅធ្វើការឬទៅរកផ្ទះថ្មីអោយប្រាកដ! បៀវបិទភ្នែកមិនហ៊ានមើលខាងព្រោះវាឡើនពេកហើយ តែបែបនេះក៏ពេញចិត្តអ្នកក្បែរនោះព្រោះបានធ្វើបាបបៀវ គេញញឹមចុងមាត់មុននឹងបន្ថែមល្បឿនលើសដើម។
   ង៉ឺត!!!!!!!
   ផឹង!!!!!
   ឡានបានបញ្ឈប់មុខក្រុមហ៊ុន ដោយមិនបានត្រៀមរហូតដល់ក្បាលតូចត្រូវទង្គិតនឹងក្បាលឡាន គេមិនអីព្រោះគេបានទប់លំនឹងខ្លួនជាប់ តែបៀវវិញបែកក្បាលហើយក៏មិនដឹង?
   «...»វាលើកដៃទប់ក្បាល វាមានអារម្មណ៍ថាវិលៗ ឈឺ តែមិនហ៊ានថាអោយគេ ។
   «ចង់នៅដល់ពេលណាទៀត???ឬក៏ចង់អោយយើងអញ្ចើញរួចក៏បើកទ្វាអោយសិន ទើបព្រោះចុះ?»
   «...»ទៀតហើយ ត្រូវមាត់ទៀតហើយ បៀវព្រមចុះទាំងនៅធីងធោង មុននេះទៅមួយទំហឹងតែម្តង បើមិនបែកទេ ប្រហែលពកក្បាលប៉ុនផ្លែដូងហើយមើលទៅ!
  «គួរអោយស្អប់ពិតមែន!!!!!»

   
 

 

 
 
 

អន្ទាក់បេះដូងWhere stories live. Discover now