ភាគទី«៥៥+៥៦»

311 51 7
                                    

«បើមិនស្រឡាញ់ មិនផ្តល់តម្លៃ ក៏លែងលះអោយចៅបៀវទៅ! មនុស្សអស់ទ្រាំទើបចេញ! បៀវក៏ដូចគ្នា ប្រហែលជាអស់ទ្រាំហើយ ទើបសុខចិត្តចាកចេញ!!ពេលនេះដូចអ្វីដែលចៅចង់បានតាំងពីដំបូង ម៉ាមិនហាមទេ! »
«...»ហេតុអី?ហេតុអីក៏មានអារម្មណ៍ថាស្គៀបទ្រូងខាងឆ្វេង! តើនាយកើតអី? កើតអីទៅនាយមិនយល់ទេ។
«ផ្តិតមេដៃរួចយកមកអោយម៉ា! ហើយចៅស្រឡាញ់អ្នកណា ចង់បានអ្នកណា ក៏រើសទៅ ម៉ាតាមគ្រប់យ៉ាង!»
............
«...»ស្ងាត់!!ម្តេចក៏ស្ងាត់? ម្តេចក៏មិនឆ្លើយទៅថាចង់លែង! ចង់លែងលះ តែ...ហេតុអីក៏ហើបមាត់មិនរួច វាហាក់គាំង ហាស្តីលែងចេញ កម្រើកក៏លែងរួច ហេតុអ្វីទៅ?
«គិតសិន ឬក៏ផ្តិតមេដៃពេលនេះ?»ឃើញថាចៅស្រងូកស្រងាត់ ម៉ាក៏ដាក់ថែម អោយចៅម្នាក់នេះស្ពឹកមុខតែម្តង ធ្វើបែបនេះគឺអោយរៀងចាល កុំបានប្រពន្ធស្លូត បានរឹកក្អេងក្អាងខ្លាំងពេក។
«...»
«អេ៎...ទៅណាចៅបៃប៊ល?»សុខៗបៃប៊ល ក៏បង្អែរខ្លួនចេញទៅដូចជាប្រញ៉េប្រញាប់ ទើបម៉ាហៅខាត ។
«បៀវប្រាកដជានៅផ្ទះប៉ាម៉ាក់ ខ្ញុំទៅតាមគេមកវិញ»នាយច្បាស់ក្នុងចិត្ត ច្បាស់ថាបៀវប្រាកដជាទៅផ្ទះប៉ាម៉ាក់មិនខាន បើមិនមែនទីនោះបៀវច្បាស់ជាគ្មានកន្លែងនៅទេ ព្រោះក្រៅពីប៉ាម៉ាក់ បៀវគ្មានសាច់ញាតិឯណាទៀតទេ។
«យប់ហើយចង់ទៅចាំពេលព្រឹកទៅ!!!»
«មិនអីទេ! ម៉ាឆាប់សម្រាន្តផង ខ្ញុំទៅសិនហើយ»មិនអោយម៉ាហាមទាន់ ចប់សម្តីនាយក៏ចេញទៅបាត់ រហ័សចេញឡានទៅជាប្រញាប់ ទៅយកអ្នកខ្លះត្រឡប់មកផ្ទះវិញ ។
...
មកដល់ នាយកម្លោះរហ័សរហួនចុះពីលើឡាន តម្រង់ចូលទៅក្នុង តែដំណើរដែលដើរទៅមុខបានប៉ុន្មានក៏ស្កុបឈប់លែងទៅមុខមួយរំពេច។
«ផ្ទះលក់?»ទ្វារបងត្រូវបិទជិត ភ្ជាប់ដោយស្លាកដែលចារិកថា"ផ្ទះលក់" ឃើញពេលណាក៏ធ្លាប់ថ្លើមក្តុក ។នេះបៀវពិតជាចង់ដាច់ពីនាយដល់ថ្នាក់ប្តូរកន្លែងរស់នៅឬ? ហេតុអីក៏មិននិយាយគ្នា មិនប្រាប់នាយមួយម៉ាត់ ចង់ធ្វើអីក៏ធ្វើតែឯង ។
«...»នាយសម្លឹងមើលគ្រប់ផ្ទះ ក្រែងមានផ្ទះខ្លះមានមនុស្សមិនទាន់ចូលគេង ។តែគ្រប់ផ្ទះគឺស្ងាត់ជ្រងុំទាំងអស់ តើអោយនាយទៅសួរអ្នកណាបាន អ្នកជិតខាងប្រហែលដឹង ដឹងថាបៀវនឹងប៉ាម៉ាក់ ដូរទៅរស់នៅទីណា ។តែបើបែបនេះមានតែចាំព្រឹក តែបេះដូងមួយនេះអន្ទះសារចង់ជួបបៀវគ្រប់ពេល ចង់អោប ថែថើបក្រញឹចដូចរាល់ដង រាល់យប់ដែលនាយតែងតែធ្វើ ។
«បៀវ...»នាយដង្ហើយហៅប្រពន្ធតិចៗលឺតែឯកឯង បែកតែមួយថ្ងៃនាយមានអារម្មណ៍ដូចបែកមួយឆ្នាំ មិនទម្លាប់សោះពេលគ្មានបៀវ ។ចង់មានអ្នកអោយនាយញោះ អោយនាយថើបបឺត អង្អែលលលកតាមចិត្ត តែពេលនេះបៀវដាច់ចិត្តទៅចោលនាយហើយ។ មួយប្រទេស មិនមែនស្រួលរកឯណា ក៏មិនមែនរកមួយថ្ងៃឃើញដែល ។
ពេលនេះទៅហើយ តើអាចទៅរកនៅទីណាកើត មានតែទៅផ្ទះ គេងចាំរហូតដល់ព្រឹកតែប៉ុណ្ណោះ...
...អាមេរិក...
បៀវបានទៅដល់អាមេរិកនៅពេលយប់ ការធ្វើដំណើរគឺមិនប៉ុន្មានម៉ោងទេ តែដោយសារប្រទេសថៃនិងអាមេរិកមានរយៈពេលខុសគ្នា ១២ម៉ោង ទើបចេញពីប្រទេសថៃនៅពេលព្រឹក ហើយមកដល់អាមេរិកគឺជាពេលយប់ដែលនៅពេលថៃជាពេលថ្ងៃ។
រហូតពេលក៏ដល់ពេលព្រឹក ជាថ្មី ។តុអាហារត្រូវរៀបចំគ្រប់យ៉ាងដោយអ៊ិនហ្វា និងអ្នកបម្រើម្នាក់ ព្រោះបៀវមិនទាន់ភ្ញាក់អាចនឹងមិនទាន់សុាំនឹងប្រទេសនេះ ពេលនេះម៉ោង៩ព្រឹកនៅអាមេរិក ឯនៅប្រទេសថៃគឺម៉ោង៩យប់ ។
«អៅ!!!បងថ្លៃក្រោកហើយ! នេះមកអង្គុយមកខ្ញុំរៀបចំរួចហើយ»ហ្វាញញឹម ពេលក្រលេកទៅឃើញបៀវ ។គិតទៅក៏រំភើប សប្បាយអរ តែក៏អាណិតបងប្រុសដែលនៅប្រទេសថៃឯណ្ណោះ ពេលមិនដឹងថាយ៉ាងណាទៅហើយទេ ដែលស្ងាត់ៗក៏បាត់ប្រពន្ធបែបនេះ។
«សុំទោសផងដែលខ្ញុំក្រោកយឺត»បៀវចូលតុ មុននឹងពោលទាំងរអៀសខ្លួន។
«មិនអីទេ បងថ្លៃអាចនឹងមិនទាន់សុាំនឹងប្រទេសនេះ»
«បាទ...»
«មានតែអាហារអឺរ៉ុប បងថ្លៃញុាំបានឬអត់?»
«មិនអីទេ អ្វីក៏ខ្ញុំអាចញុាំបានដែល»
«ល្អណាស់! អីចឹងឆាប់ញុាំទៅ»
«អ្នកនាងហ្វា?»បៀវទើរទាក់ មិនទាន់ញុាំ ហៅអ្នកម្ខាងទៀតបង្អាក់ អ៊ិនហ្វា។
«មានអ្វីមែនទេ?»
«គឺ...អ្នកនាងហ្វាអាចជួយរកការងារផងបានទេ ខ្ញុំចង់មានការងារធ្វើ»មកទីនេះគ្រាន់ចង់គេចពីអ្នកខ្លះ ខ្លាចថាគេនឹងរករឿង គេក៏ប្រហែលជាបានផ្តិតមេដៃលើលិខិតលែងលះរួចហើយដូចគ្នា អីចឹងបៀវនឹងគ្រួសារនេះជាអ្នកដទៃហើយ មិនត្រូវជាអ្វីនឹងគ្នា ក៏ចង់មានការងារ បានប្រាក់ដើម្បីផ្គត់ផ្គង់ខ្លួនឯង មិនចង់ពឹងពាក់លើអ៊ិនហ្វា និងម៉ាទាំងអស់នោះទេ។
«ហេតុអីទៅ? »
«ខ៎...ខ្ញុំលែងលះជាមួយលោកបៃប៊លរួច ម៉ាគ្រាន់អោយមកទីនេះព្រោះខ្លាចគេរករឿងប៉ុណ្ណោះ! អ្នកនាងហ្វាជួយរកការងារអោយផង ខ្ញុំមិនចង់អោយលំបាក់ដល់អ្នកនាងហ្វាទេ»
«មិនរំខានអីទេ! ហើយបងថ្លៃកុំបារម្ភរឿងនេះអីម៉ាគាត់ផ្តាំមកហើយ ថាបងមិនបាច់ធ្វើអីទេ»
«...»
«កុំបារម្ភអី! បងថ្លៃនៅតែជាចៅប្រសារម៉ាដូចដើម ហើយក៏ជាបងថ្លៃខ្ញុំដូចគ្នា»ហ្វាញញឹម អង្អែលដៃបៀវលួងលោមតិច ប្រហែលជាគិតច្រើន បែបមិនទាន់ដឹងទេថាអ្នកដែលនៅប្រទេសថៃឯណ្ណោះ តាមរកឡើងវ៉ក់វីហើយ។
«ខ្ញុំអរគុណហើយ»
«មិនអីទេ ឆាប់ញុាំទៅ»
«បាទ...»
«មួយនេះ!ខ្ញុំអោយបង»ហ្វាលើកដួសអាហារអោយបៀវ ។ឯបៀវក៏ញញឹមតប មុននឹងលើករបស់នោះមកញុាំប៉ុន្តែ...
«អ៊ួក...»មិនទាន់ទាំងបានចូលក្នុងមាត់ផង បៀវក៏ច្រាលមកមុន ទើបរត់ទៅបន្ទប់ទឹកយ៉ាងរហ័ស ដូចមានហ្វាចូលទៅតាមក្រោយ ចាំជួយធុរៈ។
«បងយ៉ាងមិចហើយ ?មានមិនស្រួលអីអត់ ប្រាប់ខ្ញុំមក ?»រហូតដល់បៀវឈប់ក្អួតទើប ហ្វាសួរ ឃើញថាក្អួតច្រើនណាស់ ឯទឹកមុខក៏ស្លេកស្លាំងទៀតផង មិនបារម្ភមិនបាន បើបៀវមានបញ្ហាអី ម៉ាច្បាស់ជា បន្ទោសស្លាប់មិនខានទេ។
«ខ្ញុំមិនអីទេ»
«មិនអីយ៉ាងមិច មុខស្លេកអស់ហើយ! ប្រាប់ពីអាការៈក្នុងខ្លួនបងបន្តិចមក ថាយ៉ាងមិចខ្លះ ចាំខ្ញុំចេញទៅទិញថ្នាំមកអោយ»
«មិនអីទេ ខ្ញុំប្រហែលជាឈឺក្រពះហើយ ព្រោះភាគច្រើនគឺក្អួតនៅពេលព្រឹក»បៀវក៏មិនបានសង្ស័យអីច្រើន គិតថាប្រហែលជាជំងឺក្រពះហើយ ព្រោះទូទៅឧស្សាហ៍ក្អួតពេលព្រឹក ហើយក៏មិនដែលទៅពិនិយ្យពេទ្យអីដែល គ្រាន់តែទិញថ្នាំលេបធម្មតា។
«ទៅសម្រាកក្នុងបន្ទប់ទៅចាំខ្ញុំលើកអាហារយកទៅអោយ»
«មិនអីទេ វារៀងស្រួលខ្លួនវិញហើយ»
«បងមិនបាច់ក្រែងចិត្តទេ តោះខ្ញុំជូនទៅបន្ទប់»
«អីចឹងចាំខ្ញុំឡើងទៅខ្លួនឯង អ្នកនាងហ្វាញុាំអាហារចុះ»
«មិនបានទេ បើបងងងឹតមុខធ្លាក់ពីលើកាំជណ្តើរអីនោះ ធ្វើយ៉ាងមិច? មកកុំតវ៉ាច្រើន ចាំខ្ញុំជួនទៅ»បៀវតវ៉ាមិនបាន ទើបបានត្រឹមស្របតាម ។ទើបតែដឹងថាពីរអ្នកបងប្អូនគេនេះ ចរិកដូចគ្នាណាស់ បើចង់បានអ្វីគឺត្រូវតែបាន។
....
...ប្រទេសថៃ...
ធ្មេចបើកៗ ក៏កន្លងផុតទៅមួយខែបាត់ទៅហើយ មនុស្សទូទៅហាក់មួយប្រព្រិចភ្នែកសោះ ក៏ដល់មួយខែ តែសម្រាប់មនុស្សដែលទន្ទឹងរងចាំផ្លូវមនុស្សម្នាក់ដែលចេញបាត់មិនឃើញត្រឡប់មកវិញនោះគឺយូរ វាដូចជារាប់ឆ្នាអីចឹង។
ម៉ោង១០យប់ ក្នុងភូមិគ្រិះ មនុស្សម្នាចូលនិទ្រ្ទាអស់គ្មានសល់ ដោយឡែកនៅតែមនុស្សម្នាក់ ដែលអង្គុយក្បែរមាត់អាងម្នាក់ឯង ដោយមានដបស្រា បី បួន ដបក្បែរនោះ។
«ហេតុអីក៏គេចទៅយូរយ៉ាងនេះ?»វាជាសំណួរដែលគ្មានអ្នកឆ្លើយ ជាសំណួរដែលបៃប៊ល សួរខ្លួនរាល់ពេល ។គេខំតាមរកហើយ ក៏ជួលអោយអ្នកជំនាញ ស៊ើបរកទៀតផង តែនៅតែរកមិនឃើញ មិនដឹងថាបៀវជើងវែងរត់ទៅដល់ទីណា !
«ពេលនេះបៀវនៅទីណា ?តើមានដឹងទេថាមនុស្សរងចាំ ទាំងយប់ ទាំងថ្ងៃ ចាំរាល់ថ្ងៃមិនដែលភ្លេចឡើយ»
«យើងសុំទោសបៀវ! សុំទោសដែលមិនធ្លាប់ល្អដាក់ ! សុំទោសដែលសម្តីអាក្រក់ដាក់...សុំទោស! សុំទោសដែលតែងតែធ្វើបាប»នាយយល់ហើយ យល់ពីកំហុសរបស់ខ្លួន ។ពេលនេះចង់អោយបៀវមកវិញ នាយនឹងមិនធ្វើអាក្រក់ដាក់បៀវទៀតទេ។ សុំទោសដែលកន្លងមកមិនដែលខ្វល់ខ្វាយពីបៀវ តែពេលនេះនាយដឹងកំហុសហើយ ត្រឡប់មកវិញមក។
«យើងត្រូវការបៀវ តើដឹងទេ?»គ្រប់ភាសាចេញមក ហូរហែរ ឥតឈប់ មិនដឹងថាវាជាពាក្យពិត ឬក៏ស្រានាំនិយាយ ។ដឹងត្រឹមថាពេលនេះ បេះដូងមនុស្សប្រុសម្នាក់នេះដង្ហោយដៅតែឈ្មោះបៀវមិនដាច់សូរសោះឡើយ។
«នឹកគេខ្លាំងមែនទេ?»សំឡេងបន្លឺឡើង ពីខាងក្រោយខ្នងនាយកម្លោះ តែគេមិនបានខ្វាយខ្វល់ មិនបានងាក់ទៅរក ចង់និយាយថាមនុស្សកំពុងស្រវឹងនឹកប្រពន្ធផង កុំមករញ៉េរញ៉ៃ។ហើយអ្នកដែលមកក៏គ្មានអ្នកណាក្រៅពីម៉ាដែល។
«នឹក! នឹកខ្លាំង»ចប់ភាសារក៏លើកអកផ្តាច់ ព្រោះរាល់ពេលពោលពាក្យនេះក៏អាប្រអប់ទ្រូងខាងឆ្វេងនេះ វាឆួលមិនឈប់សោះ។
«នឹកអ្នកណា?»
«នឹកប្រពន្ធ »
«ចុះប្រពន្ធដែលថានឹងជាអ្នកណា?»
«បៀវ! គឺបៀវជាប្រពន្ធតែម្នាក់»នេះបានថាស្រវឹងខួបមិនដឹងអីពិតមែន គេសួរប៉ុណ្ណាក៏ឆ្លើយមកប៉ុណ្នឹង មិនលាក់លៀម ។
«ចុះស្រឡាញ់បៀវអត់?»
«ស្រឡាញ់! ហ៊ឹក ខ្ញុំស្រឡាញ់គេហើយម៉ា...»ចុងក្រោយក៏ទឹកភ្នែកបានសម្រេច ឯម៉ាក៏ចូលទៅជិត អង្អែលស្មាចៅ ។ឃើញបែបនេះក៏អាណិតដែល តែមនុស្សខិលខូចដូចជាគេទាល់តែលេងធ្ងន់បន្តិចទើបរាងចាល មិនអីចឹងមានលើកក្រោយទៀតមិនខាន។
«ហ៊ឹម...កុំយំអីចៅ មិនយូរទេចៅបៀវនឹងមកវិញ»
«គេលែងមកវិញហើយ!»
«ហេតុអី? ហេតុអីក៏ដឹងថាចៅបៀវលែងមកវិញ»
«បៀវស្អប់ខ្ញុំ!»បៃប៊លពោលទាំងឱនមិនចុះ ដៃក្តាប់ដប់ស្រាជាប់។ រាល់ពេលនឹងបៀវវាក៏ឈឺចាប់ខ្លាំង ទោះម្នាក់នោះទៅបាត់យូរប៉ុណ្ណា ក៏មិនអាចរំសាយការនឹកបាន។
«...»ម៉ាមិនបានស្តីតប បណ្តោយអោយគេនិយាយចុះ ទាន់ពេលនេះស្រវឹងអាចនិយាយចេញគ្រប់យ៉ាងបាន ព្រោះពេលនេះម៉ាកំពុងថត! ថតvdoផ្ញើអោយចៅប្រសារមើល ហើយដឹងថា ចៅប្រុសម៉ាពិតជាស្រឡាញ់បៀវពិតមែន។
«បៀវប្រហែលជាសប្បាយចិត្តដែលអាច គេចចេញទៅបាន»
«...»
«បៀវប្រហែលជាមានថ្មីហើយ!»

អន្ទាក់បេះដូងWhere stories live. Discover now