«ប្តីអត់ទាន់បានអីចូលពោះមួយម៉ាត់ទេ មិនចេះគិតគូទេហ្អេស៎!»គេស្តីអោយ តែសម្លេងមិនបានកាចដូចរាល់ដង ។
«អីចឹងលោកទៅអង្គុយនៅតុអាហារទៅ ចាំខ្ញុំយកទៅអោយ»
«លឿនបន្តិច ឃ្លាន!»គេក៏ប្រលែងដៃពីបៀវរួចក៏ដើរចេញទៅអង្គុយចាំគេ ធ្វើម្ហូបមកអោយញុាំ។ឯបៀវក៏រហ័សរហួនចន្អិនម្ហូបថែមអោយគេ ខ្លាចថាយូរគេនឹងមករករឿង។
.................................................
មួយស្របក់ក្រោយ កាយតូចក៏ចេញមកវិញជាមួយនឹងម្ហូបអាហារមួយថាស់ ។ បៀវលើកអាហារមក តម្រង់មករកតុអាហាររួចរៀបអោយមានរបៀប តែពុំបានដឹងថាអ្នកក្បែរនេះមើលឥតប្រិចភ្នែកឡើយ។
«រួចហើយ...»
«ទៅណា?»រួចហើយ បៀវក៏រកចេញទៅទើបគេហៅបង្ហាក់ ឯបៀវក៏ត្រូវរកមករកគេយ៉ាងរហ័ស ព្រោះខ្លាចថានៅមានអ្វីដែលគេទាស់ទៀត។
«ខ្ញុំចង់ឡើងទៅខាងលើ លោកមានអ្វីប្រើខ្ញុំទៀតមែនទេ?»ឃើញថាគេហៅមិនឈប់សោះ ប្រហែលជាប្រើមិនទាន់អស់ចិត្តទើបដើរបករកគេវិញ។
«យើងមិនទម្លាប់ញុាំអាហារគ្មានគ្នា»
«អ៉ឹម...អីចឹងចាំខ្ញុំអង្គុយកុំកំដរក៏បាន»
«យើងមិនទម្លាប់អោយអ្នកណាមើលពេលញុាំអាហារ!»
«អីចឹង ខ្ញុំមិនរំខានក៏បាន»ដំបូងស្មានថាគេមិនទម្លាប់ពិតមែន ប៉ុន្តែប្រហែលមិនមែនទេ គេមានចេទនាធ្វើបាបច្រើនជាង ធ្វើនេះក៏មិនត្រូវ ធ្វើនោះក៏មិនត្រូវ បែបនេះ ខ្ជិលនៅអោយគេទើសមុនណាស់ ដើរចេញល្អជាង។
«ទៅណា? មកនេះអង្គុយញុាំបាយជាមួយយើង»
«!!!»បៀវដើរចេញទៅហើយ តែគេហៅឃាត់ម្តងទៀត ទើបបៀវត្រូវឈប់ធ្មឹងងាករកគេវិញ ចង់សួរថាមុននេះមានបានរៀបប្រយោគនិយាយអត់? និយយខុសឬអត់?
«ឮអត់?»គេបញ្ជាក់ដោយសម្លេងកាចបន្តិច ព្រោះក្មេងម្នាក់នេះមិនយល់ពីចិត្តរបស់គេ។
«ល...លោកថាមិច?»
«មកញុាំអាហារជាយើង!!!»គេនិយាយសង្កត់អោយច្បាស់ៗ ក្រែងបៀវស្តាប់មិនបានទៀត។ឯកាយតូចក៏ដើរសឺកៗមករកតុអាហារវិញ។
«តែ...ខ្ញុំទើបតែញុាំរួចទេ»
«ញុាំម្តងទៀតទៅ ខុសត្រង់ណា! មានដែលធ្លុះកញ្ជក់មើលអត់រាល់ថ្ងៃខ្លួនស្គមឡើងកំប្រឹង គ្មានសាច់គ្មាបឈាម យើងមិនចង់អោយអ្នកដទៃថាមិនចេះមើលថែប្រពន្ធទេ»នាយមិនចេះថា បៀវស្គមពិតមែន ពេលអោបម្តងៗ មិនសូវជាស្រួលប៉ុន្មានសោះ ក៏មិនចង់ចេះដឹងរឿងគេ តែខ្លាចថាម៉ានឹងបន្ទោស ទើបស៊ូទ្រាំយកចិត្តទុកដាក់ជាមួយគេបន្តិចចុះព្រោះពេលដែលឈឺមានតែនាយនេះឯងដែលត្រូវមាត់។
«...»បៀវមិនបានតប ទើបត្រូវចូលអង្គុយតុអាហារ ញុាំម្តងទៀត ទាំងដែលខ្លួនទើបតែញាំហើយអម្បាញ់មិញនេះ តែយ៉ាងគេបញ្ជាហើយ ជំទាស់មិនបានទេ ពិបាកនិយាយគ្នាណាស់ជាមួយមនុស្សអស់កែ...
+ពេលល្ងាច
ថ្ងៃនេះបៃប៊លមិនបានទៅធ្វើការ ព្រោះមានរឿងស្មុគ្រស្មាញទើបចង់នៅផ្ទះ ។ មួយថ្ងៃពេញគេតាមរករឿងបៀវគ្រប់កន្លែង ទៅណាក៏តាម មិនថាផ្ទះបាយ ក្រោយផ្ទះ សួនផ្កា នាយតាមមិនឈប់ ។
មកដល់ពេលនេះក៏ដូចគ្នា បៀវកំដរម៉ាដោតផ្កា កាច់ផ្ការៀបចំនៅបន្ទប់ទទួលភ្ញៀវ នាយក៏តាមមកអង្គុយជាមួយនឹងគេឯងដែល ដូចប្លែកចម្លែកមិនដឹងថាខុសគ្រូណា!
«អូហ៍ ចៅបៀវ!»ចាក់ដោតផ្កា សុខៗ ម៉ាក៏ឧទានឡើង ដូចជាមានរឿងភ្ញាក់ផ្តើលអ្វីម្យ៉ាង។
«មានអ្វីមែនទេម៉ា?»
«ម៉ាភ្លេចអោយឈឹង! ស្អែកនេះម៉ាត្រូវឡើងទៅអាមេរិចហើយ ព្រោះចៅអ៉ិនហ្វាឈឺ គេទើបតែខលមកប្រាប់! »ហ្វាឈឺ ខលមកតាំងពីថ្ងៃត្រង់មកម្លេះតែម៉ាទើបតែនឹកឃើញនេះឯង ។
«ហ្វាឈឺខ្លាំងមែនទេម៉ា?»មិនមែនជាបៀវ តែជាបៃប៊ល គ្រាប់តែលឺថាប្អូនឈឺក៏បារម្ភភ្លាមៗ នៅអាមេរិចនោះមានខ្លួនតែមួយគ្មានអ្នកចាំមើលថែប្អូនគេច្បាស់ជាពិបាកណាស់ហើយ។
«មិនខ្លាំងទេ តែខ្លួនមួយតែឯងនៅស្រុកគេ គ្មានអ្នកមើលថែ ទើបចង់ទៅ ក្រែងប្អូនឯងគេស្រួលខ្លួនខ្លះ»
«ម៉ាទៅយូរអត់?»បៀវសួរទាំងធ្លាក់ទឹកមុខបន្តិច ព្រោះម៉ាទៅនឹងស្ងាត់ហើយ ច្បាស់នៅតែពីរនាក់គេ គេប្រាកដជាធ្វើបាបមិនខាន ព្រោះគេកំពុងស្អប់។
«ប្រហែលដែលណា៎ ព្រោះយូរៗណាស់ទើបបានទៅជួបហ្វាម្តង»លឺម៉ានិយាយថាយូរ អ្នកក្បែរនោះបែរជាះញឹញឹមរីកថ្គាមដោយមិនដឹងខ្លួន រំភើបចម្លែក។
«បៀវទៅគេងបន្ទប់ម៉ាចុះណា ចាំម៉ាអោយអ្នកបម្រើចាំមើលថែ»
«!!!»អ្នកដែលញញឹមរីកថ្គាមមុននេះក៏ធ្លាក់ទឹកមុខភ្លាមៗវិញ ក្រោយលឺសម្តីរបស់ម៉ា។
«មិចក៏ចាំបាច់គេងបន្ទប់ម៉ា!»មនុស្សមានប្តី ត្រូវគេងជាមួយប្តី មិចគេទៅគេងបន្ទប់ម៉ាវិញ! ម៉ាចង់បំបែកច្បាស់ណាស់ លឺហើយក្តៅក្រហាយមិនតិចទេ។
«ប្រពន្ធឈឺឯងដែលមើលថែឬអត់? ម៉ាមិនទុកចិត្តឯងទេ គេតែឯងទៅ ឯបៀវមានរបស់យើងចាំមើលថែហើយ»
«ម៉ាមិននៅ ខ្ញុំសុំទៅលេងផ្ទះប៉ា ម៉ាក់បានទេ ? ពេលម៉ាមកចាំខ្ញុំមកវិញ»បៀវស្នើសុំម៉ា ព្រះមិនហ៊ាននៅក្បែរគេ ដឹងច្បាស់ថាគេនឹងធ្វើបាប។ ឯអ្នកខ្លះដែលលឺសម្តីបៀវហើយក៏ងាក់មកសម្លក់ថ្មែរ រហូតដល់បៀវត្រូវឱនមុខចុះមិនហ៊ានប្រឈប់នឹងគេ។
«អ៊ឹម...មែនហើយបែបនេះក៏ល្អណាចៅបៀវ នៅផ្ទះ យ៉ាងៗក៏មាន ម៉ាក់ម៉ាមើលថែដិតដល់ អីចឹងទៅលេងទីនោះមួយរយៈចុះណា»
«ខ្ញុំមិនព្រម!!!»បៃប៊លប្រកែកង៉ាងមិនយល់ស្របសម្តីម៉ា ។
«មិនព្រមយ៉ាងមិច??»
«ប្រពន្ធខ្ញុំ ខ្ញុំចេះមើលថែហើយ! មិនចាំបាច់យកទៅផ្ញើអ្នកណា»
«មើលថែ! បើថែមម៉ាជឿ ម៉ាមិនបណ្តោយបៀវនៅពីរឯងទេ អោយគេនៅជាមួយប៉ាម៉ាក់មួយរយៈចុះ»
«អីចឹងខ្ញុំទៅដែល»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?