«បានហើយៗ នាំបៃប៊លទៅរកបន្ទប់គេងសិនទៅបៀវ»ឃើញថានាយកម្លោះយួរឥវ៉ាន់ច្រើនគគោកតែម្នាក់ឯង ទើបប៉ាស្តីឡើង។
«បាទ»
ថាហើយទាំងពីរនាក់ក៏តម្រង់មករកបន្ទប់ដោយមានកាយមាំជាអ្នកកាន់វ៉ាលីឥវ៉ាន់ពីក្រោយ។រហូតមកដល់គេដាក់ឥវ៉ាន់ចុះ ងាក់មើលគ្រប់ជ្រុងជ្រោយជុំវិញបន្ទប់។
«បើលោកមិនចេះនៅអាចទៅវិញបាន!»
«ឯងនៅបាន ហេតុអីខ្ញុំនៅមិនបាន»
................................
«បាទ...»បៀវក៏មិននិយាយច្រើន ខ្ជិលសុាំញុាំជាមួយគេ ទើបទាញវ៉ាលី រៀបចំឥវ៉ាន់អោយត្រូវតាមកន្លែង ទុកអោយអ្នកខ្លះតាមមើលមិនឈប់ ព្រោះកាយតូចរៀបចំបណ្តើរញញឹមបណ្តើរ សង្ស័យតែរំភើបដែលបានមកលេងផ្ទះហើយមើលទៅ។
«លោកចង់ងូតទឹកឬអត់? ខ្ញុំរៀបកន្សែងនឹងសាប៊ូ ដុះខ្លួនរួចហើយ ទីនេះគ្មានម៉ាស៊ីនត្រជាក់ទេ លោកអាចនឹងពិបាកនៅបន្តិចហើយ»ពេលរៀបចំរួច ក៏ងាក់មកប្រាប់គេ ។
«មិចក៏មិនដាក់ម៉ាស៊ីនត្រជាក់? »គេសួរឯភ្នែកនៅតែរំពៃងាក់ឆ្វេងស្តាំមើលនេះមើលនោះមិនឈប់ សំណាងហើយដែលនេះជាផ្ទះបៀវ បើជាផ្ទះអ្នកដទៃច្បាស់ជាគេដាល់ជ្រុះធ្មេញមិនខាន។
«បើមានលទ្ធភាព ម៉ាប្រហែលមិនទទួលខ្ញុំអោយទៅនៅទីនោះទេ» បៀវនិយាយថែមទាំងឱនមុខចុះ បង្ហាញអោយដឹងថាខ្លួនកំពុងអន់ចិត្តនឹងសកម្មភាពរបស់គេ ទើបបណ្តាលអោយអ្នកក្បែរនោះរសើបទ្រូងខាងឆ្វេងតិចៗ។
«ចុះទៅងូតទឹក...»គេបន្លប់ ចូលទៅអោបកាយតូចទាញចូលបន្ទប់ទឹក ដឹងច្បាស់ណាស់ថាគេកំពុងអន់ចិត្ត ។មុននេះនាយក៏មិនបានមើលបែបងាយអីដែល គ្រាន់តែបន្ទប់នេះស្អាត វាតូចប៉ុន្តែរៀបចំយ៉ាងរៀបរាប់ គ្រឿងលំអរតិចតួច ភាគច្រើនក្នុងបន្ទប់នេះគឺសុទ្ធតែពណ៌ខៀវ។
«អត់ទេ...លែង!!!»
«មក!!!»
«អត់ទេ!!!»
«លឿនឡើង ក្តៅណាស់...»បៀវរើតែនាយមិនលែង ចាប់ទាញចូលបន្ទប់ទឹកអោយទាល់តែបាន ។គេមិនបានធ្វើអីគ្រាន់តែបំភ័យអោយបៀវភ័យប៉ុណ្ណោះ។ ដល់ក្នុងបន្ទប់ទឹក ក៏នាយមិនបានបំពាន់អី គ្រាន់តែងូតទឹកក្រោមទឹកផ្កាឈូកពីរនាក់ ។តែអ្នកណាទៅដឹងថាអារម្មណ៍នាយប្រែប្រួល ដំបូងថាមិនធ្វើអី តែក៏ទ្រាំមិនបាន ទើបចាប់ថើបបឺតជញ្ជក់អស់ចិត្ត ឆ្អែតឆ្អន់ទើបឈប់។មុននឹងបិទទឹក រួចប្តូរសម្លៀកបំពាក់ ទើបលើកបីបៀវចេញមកក្រៅ គិតទៅក៏សំណាងណាស់ហើយ ដែលគេគ្រាន់តែថើបមិនលើសពីនោះ។
ចេញមកគេដាក់កាយតូចលើកពូក។ បៀវប្រះខ្លួនគេងទាញភួយមកឃ្លុំខ្លួនជិត រាងកាយផ្តើមញ័រទ្រើតៗ ព្រោះត្រូវទឹកយូរពេក។
«កើតអី??»គេដាក់ខ្លួនអង្គុយជិត ទើបសួរ។
«...»បៀវរំកិលខ្លួនទៅម្ខាងឆ្ងាយពីគេ ។មនុស្សរងារសឹងស្លាប់ ដោយសារអ្នកណា! គឺដោយសារតែគេនឹងហើយ មិចក៏មានមុខមកសួរទៀត!
«រងារហ្អេស៎?»គេញញឹមសួរជាថ្មី! អាងតែនៅផ្ទះគេណ៎ ទើបខ្មើត ។បើនៅភូមិគ្រិះហ៊ានតែខ្មើតបែបនេះនាយ ចាប់អុកដល់ស្គមខ្លួនមិនខាន។
«ហ៊ឹម...»មិនចង់ឆ្លើយទើបគ្រហឹមដើមក។
«ហ៊ឹម?»
«គឺ...រងារ!!!»ឃើញគេផ្ទួនពាក្យ ប្រហែលជាប្រកាន់នឹងសម្តីខ្លួនមុននេះ ទើបរៀបពាក្យឆ្លើយសារជាថ្មីកុំអោយគេថាក្មេងឈ្លើយ។
«ចាំជួយអោយបាត់រងារ...»
«មិនបាច់! មិនបាច់ទេ!!!»រាងក្រាស់មិនត្រឹមនិយាយតែមាត់ តែគេឡើងលើគ្រែវាមកជិតរាងតូច ទើបបៀវស្រែចាច ច្រានគេចេញ។
«ភ័យម្លេះ?»មិចក៏ភ័យម្លេះ គ្រាន់តែជួយអោយបាត់រងារ មើលចុះរងារ ឡើងស្លេកអស់ហើយ។
«ចេញទៅ!!!»បៀវស្រែកជាថ្មី រកផ្តើមក្រហមរកកលចង់យំទៀតហើយ។
«គ្រាន់តែអោបគិតដល់ណា?»
«!!!»
«គិតថាយើងអាក្រក់ដល់ម្លឹងហ្អេស៎?»មិចក៏គិតគេក្នុងផ្លូវអាក្រក់រហូតបែបនឹង ធ្វើល្អគេមិនដែលឃើញសោះ។
«...»បៀវភាំងមិនបាននិយាយអ្វី មុននេះស្មានថាគេចង់ធ្វើបាបទៀតហើយអីតើ ទើបភ័យសឹងតែយំ ។
«យ៉ាប់ណាស់»រាងក្រាស់រអ៊ូ មុននឹងដាក់ខ្លួនគេងជិតបៀវ រួចក៏ទាញកាយតូចនោះមកអោបជាប់នឹងទ្រូង ។គេអោបណែន ឯបៀវក៏មិនបានមាត់ឬបដិសេដ ព្រោះពេលគេអោបបែបនេះ គឺកក់ក្តៅខ្លាំងណាស់។ឯអ្នកដែលអោបគេវិញ នៅមិនសុខ ច្រមុះគេចេះតែឈ្មុលទៅរកកញ្ជឹងក សខ្ចីថែថើបមិនឈប់។
មួយស្របក់ក៏គេងលង់លក់ទាំងពីរនាក់ ។កាយទាំងពីរអោបគ្នា ស្អិតរមួតរកបំបែកមិនចេញ ។
...
ពេលល្ងាច
តុៗ
«បៀវ...ញុាំបាយកូន»សម្លេងអ្នកជាម្តាយគោះទ្វា មិននឹងហៅកូន។ឃើញសម្ងំតាំងពីថ្ងៃ ដល់ល្ងាចហើយមិនទាន់ឃើញចុះទៅទៀត។
«ហ៊ឹម...ខ្ញុំឥឡូវហើយម៉ាក់»មាត់ឆ្លើយ ឯដៃក៏លើកញីភ្នែកព្រោះមិនទាន់អស់ងងុយ មុននឹងលើកដៃអ្នកដែលកំពុងអោបចេញពីខ្លួន តែបេះចេញមិនបានសោះ។
«ល...លោក! លោកភ្ញាក់យូរហើយឬនៅ?» ទើបតែគ្រលាស់ភ្នែកទៅរកគេ មិនដឹងថាគេភ្ញាក់ពីពេលណាក៏មិនដឹង មិចក៏មិនដាស់ខ្លួនសោះ។ក្រលេកទៅនាឡិកា ក៏ម៉ោង៥ជាងទៅហើយ ! យ៉ាប់ណាស់មិនបានទៅជួយម៉ាក់ធ្វើអីសោះ។
«មួយស្របក់ហើយ»
«មិចអត់ដាស់ខ្ញុំផងចឹង»
«មិនមែនជាមុខងារអីរបស់យើងទេ!»
«ល្ងាចហើយ ចុះទៅញុាំបាយទៅ»បៀវខ្ជិលនិយាយច្រើនជាមួយគេ ទើបបេះដៃគេចេញរួចក៏ចូលទៅលុបលាងមុខក្នុងបន្ទប់ទឹក ឯគេក៏ចូលទៅតាមតែមិនបានធ្វើអី លុបលាងមុខរួចក៏ចុះមកទាំងពីរ។
មកដល់ក៏ឃើញប៉ាម៉ាក់អង្គុយចាំល្មម ទើបទាំងពីរនាក់ដាក់ខ្លួនអង្គុយ ជាមួយ។
«ឆាប់ញុាំទៅ ម្ហូបត្រជាក់អស់ឥឡូវ»ម៉ាក់តឿន ព្រោះក៏ចាំកូនរាងយូរគួរសមដែលហើយ។
«បាទម៉ាក់...»បៀវញញឹម នេះម៉ាក់ធ្វើសុទ្ធតែជាម្ហូបដែលបៀវចូលចិត្ត នឹកស្នាដៃម៉ាក់ណាស់ ព្រោះក៏ខានញុាំយូរគួរសមដែលហើយ។
«...»អ្នកខ្លះបែរជាអង្គុយ មើលទៅម្ហូប មិនដាក់ភ្នែក ក៏មិនទាន់ហ៊ានដួសញុាំដែល ទើបធ្វើអោយបៀវត្រូវងាក់មើលទៅគេ។
«លោកមិនចេះញុាំមែនទេ? ចាំលោកទៅញុាំខាងក្រៅក៏បាន មិនអីទេ?»គេប្រហែលជាមិនចេះញុាំអាហារទាំងនេះទេ ព្រះវាជាអាហារធម្មតា គេធ្លាប់តែញុាំរបស់ល្អៗ មិចនឹងអាចមកញុាំ សាច់អាំង សម្លស្ងោរ ឆាបានទៅ!
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?