ភាគទី«៨១»

199 30 3
                                    


«មិនអីទេ ម៉ាហៅបែបណាក៏បាន»មួយឈ្មោះប្តីដាក់អោយកូន មួយទៀតក៏ជាឈ្មោះម៉ាដាក់អោយកូន តែសម្រាប់បៀវបែបណាក៏បាន។
   «អាល់ហ្វីន! អាល់ហ្វីនចៅម៉ា...អាល់ហ្វីនចៅសំណព្វចិត្ត...»
...
   «...»បានដៃម៉ាក៏ឌឺបៃប៊ល! តើនាយអាចធ្វើអីបានបើប្រពន្ធនៅជិតនេះ ហ៊ានតែនាយផ្គើនជាមួយម៉ាបៀវច្បាស់ជាខឹងមិនខាន។
   «មិនចេះតែថាទេ មើលត្រង់ណាក៏ដូចម៉ាដែល ចៅទួតនេះ»គន់មើលកាន់តែយូរកាន់តែដូច ដូចឥតទាស់ ល្អទាំងព្រមមករកម៉ាទាំងអស់  ម៉ាល្អបែបនេះហើយទើបកាលនៅក្រមុំគេចោមគេគ្រប់ៗគ្នា។
   «អោយកូនប៊ីមក ដល់ម៉ោងញុាំអាហារហើយ ទុកអោយគេគេងលើរទេះវិញ»បៃប៊លចូលមកជិតម៉ា គិតថានឹងដាក់កូនអោយគេវិញ មិនចង់អោយនៅជិតម៉ាយូរទេ ខ្លាចឆ្លង។ស្តាប់សម្តីម៉ាកាន់តែយូរ កាន់តែជ្រេញ!!
   «យើងទើបតែបានបីបន្តិចនឹង»ម៉ាអោបជាប់មិនអោយ ។ ចៅទួត យាយទួតគេត្រូវគ្នាសឹងអីបែរជាឪវាចេះតែចង់បំបែក។
   «អោយសិនមក! ចាំម៉ាពិសាបាយរួចចាំបី.ត»
   «…»ម៉ាក៏សម្លក់ រួចក៏ហុចចៅអោយប៉ាគេវិញ ម៉ួម៉ៅមិនតិចដែល ចង់លេងក្មេងបែរជាមិនបានលេង! កុំតែអាយុច្រើនទេ បើអាយុនៅតិចយកកូនប្រើខ្លួនឯងវិញ!
    «ស៊ឺត...»នាយកម្លោះបានកូនហើយ ក៏ថើបមួយខ្សឺតមុននឹងដាក់កូនលើរទេះអោយគេង។បន្ទាប់មកក៏បន្តចូលតុញុាំអាហារជាមួយប្រពន្ធវិញ។
...
   វិលៗក៏ឈានចូលពេលយប់ជាថ្មី!ពេលនេះម៉ោង៨យប់ទៅហើយ។ ក្នុងបន្ទប់ធំទូលាយ ដែលប៉ាៗកំពុងបំបៅទឹកដោះគោកូនឯម៉ាកឯវិញចូលទៅបន្ទប់ដើម្បីសម្អាតខ្លួន។
   «ប៊ី...ប៊ីលីកូនប៉ា»បាត់ដៃធំគ្រវីដៃកូនតូចៗ! មើលចុះ ខ្ជូតណាស់ ខ្ជូតដូចម៉ាក់ៗ ថ្ពាល់ប៉ោងៗក្រហមព្រឿងៗគួរអោយស្រឡាញ់ខ្លាំងណាស់ ដល់មឹមៗបែបនេះរិតតែគួរអោយស្រឡាញ់។
   «...»កូនតូចដែលកំពុងបៅ ពេលប៉ាហៅក៏ភ្លឹសៗមើលមុខប៉ាវិញ មាត់ក៏ឈប់មឹម។ឃើញកូនឈប់បៅបៃប៊លក៏ដកកំប៉ុងទឹកដោះគោចេញពីមាត់កូន ដកចេញភ្លាមអាច្រម៉ក់ក៏សើចដាក់រហាច។
   «អា៎វ...កូនប៉ា ចេះសើចទៀតហ្អ៎?»នាយគ្រឺតកូន ចង់តែក្រញិចទេ ពីរខែជាងសោះចេះសើចហើយ សំខាន់ទាល់តែសើចទើបដឹងថាខួចដូចម៉ាក់គេ។
   «ចាស់ខែហើយតើ...ល្មមប៉ាៗបានមួយហើយណ៎»នាយនិយាយតិចៗដាក់កូន ព្រោះខ្លាចលឺដល់បៀវ ។កូនចេះសើច មានន័យថាធំហើយ ប៉ាក៏ដាច់យូរដូចគ្នា ដាច់ភឹងតែម្តងតាំងពីម៉ាក់រត់ចោលរហូតទាល់តែដល់ពេលនេះ រាល់ថ្ងៃចង់បានណាស់តែខ្លាចប្រពន្ធមិនអោយហើយ នៅខឹងថែមទៀត ។
   «បានមួយអី?»
   «!!!!»អ្នកដែលកំពុងលេងកូន សុខៗក៏លឺសម្លេងក្រោយខ្នងនាយក៏ងាក់វឹបទៅរក!
   «មួយអី? លោកនិយាយអី?»
   «ប...បៀវ»នាយរដាក់រដុប មិនដឹងគួរឆ្លើយបែបណា
   «ខ្ញុំលឺលោកនិយាយ! បានមួយ! មួយអី?»
   «ម...មួយតឹក»នាយត្រង់ៗ ព្រោះបើកុហកខ្លាចត្រូវកាន់តែខ្លាំង ជ្រើសឆ្លើយត្រង់ក្រែងប្រពន្ធចិត្តទន់ខ្លះ។
   ផាច់!!!!
   «ទៅដេកជាមួយឆ្កែទៅ!!!»មួយកំផ្លៀង ផ្លាច់លើផ្ទៃមុខសង្ហារ មុខនឹងលើកកូនមកបីមិនអោយនៅជិតគេ ។កូននៅតូចតែមួយ តែគេបែរជានិយាយពាក្យអស់នេះមុខកូន វាអាក្រក់ស្តាប់ខ្លាំងណាស់ ខ្លួនក៏នៅសរសៃខ្ចីទៀត គេអត់មានខួរក្បាលគិតទេឬ?
   «បៀវ...»
   «ចេញទៅ កុំមកជិតខ្ញុំ យប់នេះមិនបាច់ដេកនៅក្នុងបន្ទប់ទេ ទៅដេកជាមួយឆ្កែទៅ!!»
   «បៀវបងសុំទោស...»
   «លោកឯងគ្មានគិតអីទេ គិតតែពីមួយៗនឹងទៅ»
   «បងគ្រាន់តែនិយាយលេងជាមួយកូន បងសុំទោសណា...»នាយចូលទៅជិត តែបៀវថយចេញមិនអោយប៉ះ ខឹងហើយ មិនចង់នៅជិតទេ។
   «មិនបាច់និយាយទេ! ទៅដេកខាងក្រោមទៅ»
   «បៀវ...»
   «ចេញទៅ!!!»
   «...»នាយលែងហ៊ានតប ត្រឹមមើលមុខប្រពន្ធភ្លឹសៗ។ ទៅធ្វើអីបាន? ម៉ាត់ណាគឺម៉ាត់នឹងហើយ បើពីមុនបែបនេះវិញ នាយចាប់ដាក់មួយបាត់ហើយ តែឥឡូវធ្វើអីមិនបានទេ!
   «លឿនទៅ!»មិនអាណិតហើយ នៅតឿនថែមទៀត! បានអោបតែមួយយប់ ឥឡូវអត់ទៀតហើយ។
   «បងអត់ទាន់ងូតទឹកផងនឹង»
   «មិនដឹងចេញទៅ»
   «...»បានដៃក៏គិតពីស្រែកៗ ស្រែកដេញឥតឈប់។បែបនេះទើបនាយព្រមចាញ រួចក៏ទាញខោអាវមួយកំផ្លេ និងភួយខ្នើយផងដែរ តែមុននឹងចេញក៏ងាក់មើលប្រពន្ធបន្តិចក្រែងចិត្តទន់វិញ តែម្នាក់នេះបែរមិនមើលមុខ នៅមាត់រអ៊ូជីបអ៊ូចៗទៀត។
   ក្រឹប!!!
    ទ្វាបិទលាន់ក្រឹប ទើបបៀវងាក់សម្លឹងមករកមាត់ទ្វា! ក៏អាណិតគេ តែត្រូវធ្វើអោយរាង បើមិនបែបនោះថ្ងៃក្រោយគេនឹងនៅតែនិយាយអ្វីមិនគិតបែបនេះទៀត។
   អារឿងសុំមួយនឹងគង់តែបានទេ តែឥឡូវវានៅសរសៃខ្ចី គេមិនយល់ទាល់តែសោះគិតតែពីចង់បាន ដាច់ដាបអីណាស់ណាម្លេះ?
   បែរក្រលេកមកមើលបៃប៊លវិញ ដើរចុះមកទាំងទឹកមុខស្រពោន នាយទើបតែអោបប្រពន្ធមួយយប់គត់ ឥឡូវក៏ដេកសាឡុងទៀតហើយ អភ័ព្វខ្លាំងណាស់ឆាកជីវិតនេះ។
   «បងបៃប៊ល...»
   «ហ្វា នៅធ្វើអីមិនទាន់ចូលគេងទៀត»មកដល់ខាងក្រោមក៏ឃើញហ្វានិងម៉ាបម្រុងឡើងទៅខាងលើវិញទើបនាយសួរ ក្រែងម៉ាមិនស្រួលខ្លួនត្រង់ណា។
   «...»ដោយឡែកតែម៉ាធ្វើមិនដឹងមិនស្អីរក ព្រោះកំពុងខឹងស្រាប់ផង។
   «គ្មានអីទេ ម៉ាចង់ញុាំបង្អែម ទើបខ្ញុំជូនម៉ាមក»
   «អ៎...បែបនេះទេហ្អ៎»
   «ពិតមែនហើយ...ចុះបងកាន់ភួយខ្នើយមកធ្វើអី មិនគេងក្នុងបន្ទប់ទេឬ?»លឺថាត្រូវរ៉ូវគ្នាខ្លះៗជាមួយប្រពន្ធហើយ ចុះពេលនេះកើតអីទៀតហើយ បានជាមានវេចភួយខ្នើយ ស្កេកស្កះយ៉ាងនឹង។
   «យប់នេះគេងសាឡុង»
   «ហាសៗៗ ប្រពន្ធដេញចេញទៀតហើយមែន?»លឺបែបនេះម៉ាក៏សើចកិល ឃើញអត់ មិនទាន់បានមួយថ្ងៃផងគេក៏ធ្វើអោយទាស់ចិត្តប្រពន្ធ ពេលនេះដេកសាឡុងបានសម្រេចហាសហា...

អន្ទាក់បេះដូងWhere stories live. Discover now