«ខ្ញុំថាដូចបងបៃច្រើនជាង!»មិនចេះតែថា គឺដូចគ្នា មែន! ចេញមកពុម្ភតែមួយ ដូច copy ហើយ past អីចឹង ដូច សឹងតែគ្រប់យ៉ាង មិនកាត់ទៅម៉ាក់ៗ បន្តិចសោះ។
«កុំចេះតែថា! ចៅបៀវនៅជាមួយម៉ាច្បាស់ជាដូចម៉ាហើយ !!!»
.......
«លោកប៉ានៅឬទេចាស៎?»អ្នកគ្រូពេទ្យពោលជាភាសាអង់គ្លេសបន្ត ឯម៉ាក៏ស្តាប់បាន ព្រោះអង់គ្លេសក៏ចេះឡើងស្ទាត់ទៅហើយ ធ្វើជាអ្នកជីវកម្មមិនចេះអង់គ្លេសមិចនឹងកើត!
«ចៅប្រុសខ្ញុំមិននៅទេ គេមានធុរៈសំខាន់ទើបមិនបានមក»
«អីច្ចឹង សូមលោកយាយតាមគ្រូពេទ្យមកខាងនេះ»
«ចៅហ្វានៅទីនេះហើយ ម៉ាទៅមានការមួយភ្លែត»
«ចាស៎ម៉ា...»
អ្នកគ្រូពេទ្យក៏រុញរទះទារកចេញទៅ ឯម៉ាក៏ទៅតាមក្រោយ...
....
បែរក្រលេកមកប្រទេសថៃវិញម្តង ពេលនេះក៏ជាពេលព្រឹកនាថ្ងៃថ្មី!
មាឌមាំគ្រងដោយឈុតខ្មៅ អាវធំ ពាក់វ៉ែនតា ចេញពីគេហដ្ឋាន តម្រងឡើងឡាន ដោយមានកូនចៅ យួរឥវ៉ាន់មកតាមក្រោយ គ្មាននរណាទេ នោះនាយកម្លោះបៃប៊លនេះឯង។
ថ្ងៃនេះក៏ជាថ្ងៃដែលត្រូវហោះទៅអាមេរិក! ពេលនេះក៏ម៉ោង៨-៩ព្រឹកទៅហើយ វាក៏ជាពេលចេញដំណើរ ។ ថ្ងៃថ្មីគួរជាថ្ងៃល្អ តែដោយឡែកមនុស្សម្នាក់បង្ហាញទឹកមុខតានតឹង មិនល្អទាល់តែសោះ។
មិនអោយខកខានយូរ ឡានក៏ចេញទៅ!
...
...អាមេរិក...
ជាច្រើនម៉ោងក៏បានមកដល់អាមេិកបានសម្រេច ។ឯពេលនេះក៏យប់បាត់ទៅហើយ ។កាយមាំដែលចុះពីលើយន្តហោះ ក៏មានមនុស្សនៅចាំទទួលជាស្រេច ព្រោះក្នុងការប្រជុំស្អែកនេះគឺគេជាភ្ញៀវសំខាន់ដែលត្រូវចូលរួម។
«សូមអញ្ជើញខាងនុះ លោកបៃបប៊ល!»មនុស្សមាឌធំ រាលដៃតម្រង់ទិសបង្ហាញផ្លូវ យាងដំណើរ បៃប៊លអោយចេញទៅ តម្រង់រកឡានដែលចតចាំជាស្រេច ។
ដំណើរជះសង្ហារ ដូចមានតែឯង ដើរចេញតាមការអញ្ជើញ ចូលក្នុងឡាន មិនយូរឡានក៏បរចេញទៅ តែមិនបានទៅណាឆ្ងាយ គឺផ្ទះរបស់គឺនៅអាមេរិកនេះឯង។
ង៉ឺត!!!
ប្រម៉ាននាទី ឡានក៏ឈប់ងក់ចំពីមុខ គេហដ្ឋាន កាយសង្ហា ចុះចេញដើរចូលក្នុង ដោយមានមនុស្សយួរវ៉ាលីនាយចូលទៅតាម។
«ទៅវិញបានហើយ!»ដល់ខាងក្នុង គេក៏បញ្ជា មនុស្សអោយទៅវិញ! ពួកគេដឹងតួនាទី ទើបចេញឱនគំនាបមុននឹងចេញទៅ។
ក្នុងផ្ទះបើកអំពូលចោលគ្រប់ច្រកល្អក វាមិនចម្លែកទេ ព្រោះវាបែបនេះក៏ជាទម្លាប់របស់អ៊ិនហ្វាទៅហើយ ។ពេលនេះក៏យប់ទៅហើយ ម៉ានិងអ៊ិនហ្វាក៏ប្រហែលជាគេងលង់លក់អស់ដូចជាគ្នា។ ស្អែកក៏ត្រៀមតែត្រូវមាត់ម៉ាទៅ ព្រោះពេលមកមិនបាន ខលមកប្រាប់ម៉ាមុនបន្តិចសោះ ម៉ាខឹងទៀតមិនខាន។ គិតទៅ គឺដោយសារតែវីវ៉ក់គិតច្រើននេះឯង បានជាភ្លេចមុខភ្លេចក្រោយបែបនេះ។
មិនគិតច្រើនតទៀត នាយក៏តម្រង់ទៅរកបន្ទប់គេង !គឺបន្ទប់ដែលនាយធ្លាប់គេងកាលនៅទីនេះ។
ក្រាក...
ព្រឹប៎!
«!!!!!»ទ្វាបើកឡើង បន្ទាប់ពីនោះ អំពូលភ្លើងក៏បើកតាមក្រោយ! អ្នកដែលចូលមកក៏ភាំងធ្មឹង សម្លឹងជុំវិញបន្ទប់ សភាពបន្ទប់គឺធម្មតា តែអ្វីដែលមិនធម្មតាគឺសម្ភារៈក្នុងបន្ទប់គឺខុសពីមុនទាំងស្រុង។
«គ្រែក្មេងគេង????»ក្នុងបន្ទប់គឺមានគ្រែក្មេងគេង និងរបស់របរផ្សេងទៀត ដូចជាខោអាវ កន្ទប ទាក់ចិត្តនាយកម្លោះបៃប៊លអោយដើរទៅក្បែរពិនិត្យមើលអោយច្បាស់។
«ហេតុអីក៏សុទ្ធតែរបស់ក្មេង?»គេពោលម្នាក់ឯង ស្ងាត់ៗចម្លែកចិត្ត ផ្ទះនេះគ្មានក្មេងទេ មិចក៏មានសុទ្ធតែសម្ភារៈក្មេង ? ឬក៏...ដែលម៉ាហោះមកអាមេរិកនេះក៏ដោយសារតែរឿងនេះ! ឬក៏អ៊ិនហ្វាលួចលាក់មានកូនជាមួយនរណា? តែ!ហេតុអីក៏ម៉ាមិនប្រាប់នាយ ប៉ាម៉ាក់ក៏ដូចគ្នា!!!
ក្រាក!
«??????»ជាថ្មីម្តងទៀត ទូរសម្លៀកបំពាក់បានបើកឡើង បង្ករអោយចិត្តនាយកម្លោះភ្លឹកភាំងភ្លាមៗ ។នោះគឺជាសម្លៀកបំពាក់ដែលនាយធ្លាប់ឃើញ វាជាសម្លៀកបំពាក់របស់មនុស្សម្នាក់ គឺមនុស្សដែលនាយតាមរក។
«បៀវ!!!!»នាយពោលទាំងរំភើបផង ភ័យផង ច្បាស់ណាស់ប្រាកដជាបៀវព្រោះសម្លៀកទាំងអស់នោះជារបស់បៀវ ។ តើអាចទេដែលបៀវ រត់មកទីនេះ រត់គេចពីនាយ។
ចុះ...ចុះគ្រែក្មេង សម្លៀកបំពាក់និង របស់ប្រើប្រាស់ក្មេង តើជារបស់អ្នកណា? ឬ...ឬក៏ជាបៀវ? អាចដែលទេ បៀវធ្លាប់ក្អួតចង្អោរ មិនស្រួលខ្លួនញឹកញាប់ ឬនោះជាអារកាៈចាញ់កូន! វាដូចពេកហើយមិនខុសទេ បៀវកំពុងតែមានកូន!មានកូនជាមួយនាយ។
«បៀវ...»នាយពោលទាំងញញឹមសឹងស្រកទឹកភ្នែក ខំតាមរកសឹងតែធ្លាយជើងមេឃ ពេលនេះបែរជាមកឃើញនៅកន្លែងដែលមិនគិតថាបៀវនឹងមកទីនេះ។
នៅយូរមិនបានទេ ទើបបង្វែរខ្លួន ចេញពីត្រង់នេះទៅរកបន្ទប់ផ្សេង បើបៀវមិនគេងនៅទីនេះ ច្បាស់ជាងគេជាមួយម៉ាហ្វាមិនខាន ចាំអោយដល់ព្រឹកមិនបានទេ នាយចង់ឃើញបៀវពេលនេះ ចង់មុខ ចង់ក្បែរ តើពេលនេះយ៉ាងណាហើយ ពោះប៉ុណ្ណាហើយ ប្រហែលជាធំហើយ តាមស្មានពីអាការៈតាំងពីពេលនោះមក ប្រហែលៗជាកៀកនឹងកើតហើយ ។នាយចង់ក្បែរចង់មើលថែ ថ្នាក់ថ្នមអោយបាត់នឹករលឹក ។
តែអ្វីៗ ក្នុងផ្ទះគឺស្ងាត់ឈឹង គ្រប់បន្ទប់គឺគ្មានមនុស្សម្នា សូម្បីតែម្នាក់ បង្កអោយបៃប៊លកើតចិត្តមិនស្រណុក ជ្រួលច្របល់ភ្លាមៗ។
ក្នុងផ្ទះស្ងាត់គ្មានមនុស្ស ឬក៏បៀវសម្រាលកូន ចុះបើមែន អោយនាយទៅរកបៀវនៅពេទ្យណា ! បើអាមេរិកសុទ្ធសឹងតែពេទ្យធំៗគ្រប់កន្លែងបែបនេះ ឬក៏នាយត្រូវនៅចាំទីនេះដល់ព្រឹក តែបេះដូងនាយលោកតសឹងតែគាំងទៅហើយ រំភើបអរណាស់កាលដែលសុខៗ ក៏ជួបមនុស្សជាស្រឡាញ់ដោយមិនបានស្មានទុក។
«បងនឹកអូនណាស់ បៀវ!»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?