ភាគ«២»

380 60 8
                                    

+ពេលយប់

    មនុស្សគ្រប់គ្នានិទ្ទ្រាក្នុងដំណេកអស់នៅឡើយតែនាយកម្លោះបៃប៊លដែលនៅតែគេងគិតដល់រឿងល្ងាចមិច ធ្វើអោយចិត្តមិនស្ងប់ទាល់តែសោះ។
   «បៀវ ផារាផង?»នាយកម្លោះឧទានឈ្មោះកម្លោះតូចម្នាក់ឯងតិចៗ កំពុងគិតរឿងដែលម៉ាគេរៀបរាប់ដែលយកគេមកចិញ្ចឹម ទាំងដែលមិនគួរទាល់តែសោះ គេក៏មានឪពុកម្តាយ តែបែរជាមកនៅទ្រនុំថ្មី ចោលអ្នកមានគុណទាំងពីរ ។
   «មនុស្សបោកប្រាស់ច្បាស់ណាស់»គិតដល់ត្រឹមនេះនាយក៏សន្និដ្ឋានទៅហើយថានាយតូច មកនៅក្នុងគ្រួសារនេះច្បាស់ជាមានបំណងមិនល្អមិនខានទេ កុំអោយចាប់បានអោយសោះ ធានាថានាយកាច់បំបាក់ធ្មុងអោយបាក់ ។មិនគិតច្រើនទៀតនាយក៏ដាក់ខ្លួនគេងលង់លក់បាត់ទៅ...
   ព្រឹកថ្មីឈានចូលមកដល់ ពន្លឺព្រះអាទិត្យចែងចាំងចចាចបំភ្លឺពាស់ពេញវិមាន ។
  ដំណើរមាំៗដើរចូលតុអាហារ ដោយមាន ម៉ា និងប៉ាម៉ាក់នាយអង្គុយចាំស្រេច ដោយដៀងភ្នែកមើលនាយតូចដែលកំពុងរៀបចំអាហារឯណេះមិនឈប់។មិនមែនមើលធម្មតាតែចិត្តក៏កំពុងគិតរឿងមិនល្អទៅលើនាយតូច ។ពីមុននាយមិននៅ មិនដែលដឹងថាម៉ានាយយកមនុស្សម្នាក់នេះមកនៅក្នុងផ្ទះ តែពេលនេះនាយមកហើយ ធានាថាមិនអោយរស់ស្រួលដូចរាល់ទេចាំមើលចុះ។
   «ជួយចាក់ទឹកអោយបន្តិច»មួយប្រយោគនេះធ្វើអោយបៀវដែលនៅកៀកនោះងើបមុខឡើងងាក់មើលជុំវិញខ្លួនចង់ដឹងថាគេប្រើអ្នកណា ។
   «យើងប្រើឯង នៅមើលដល់ពេលណា?»
   «អ៎...ប.បាទ»គ្រាន់តែមើលប៉ះក្រសែភ្នែកមាំមួយគូនោះក៏ដឹងបាត់ទៅហើយថាគេជាមនុស្សបែបណា កាចណាស់!
   ឈូ!!!
   «ហ៉ើយ...ធ្វើការរបៀបណានៀក៎»ទឹកដែលចាក់មុននោះបែរជាចាក់ខុសកែវបណ្តាលអោយសើមដល់នាយកើតជាចិត្តក្តៅភ្លាមៗ។
   «សុំទោសៗ...»បៀវភ័យញ័រខ្លួនរហ័សទាញក្រដាសជូតមាត់មកជូតអោយគេភ្លាមៗ តែត្រូវគេវាសចេញ។
  «កុំមកប៉ះយើង ចេញទៅ»សម្តីផូងផាំងបណ្តាលអោយអ្នកស្រីធំម្ចាស់ផ្ទះនេះមើលទាំងខឹងក្រោធនឹងចៅប្រុសបៀវបានត្រឹមងាក់មើលមុខគាត់បន្តិចទើបគាត់ងក់ក្បាលបញ្ចាក់អោយចេញទៅ។
  «នៅមិនទាន់កែចរិកទំនើងបានទៀត?»បៀវចេញទៅបាត់អ្នកស្រីអែលហ្វី សួរទៅចៅដោយសម្លេងរាប់ស្មើ មុននេះឃើញគ្រប់យ៉ាងថាចៅកំហូចរបស់ខ្លួនមានបំណងធ្វើបាបបៀវតែមិនមាត់ព្រោះមិនចង់បំបាក់មុខចៅអោយខ្មាសគេ។
   «ម៉ានិយាយអី?ខ្ញុំគ្រាន់តែស្តីអោយអ្នកបម្រើដែលធ្វើខុស »
   «ឯងនិយាយអី?បៀវមិនមែនអ្នកបម្រើ រករឿងអោយត្រូវមនុស្សបន្តិចទៅ»គាត់ទុកបៀវដូចចៅបង្កើតមិនបានប្រើធ្វើអ្វីទេ ត្រឹមមើលថែគាត់តិចតូចប៉ុណ្ណោះ តែបៀវជាមនុស្សឧស្សាហ៍មិនអាចនៅស្ងៀមបានទេ រាល់ការងារដែលធ្វើបានក៏ជួយធ្វើរហូតមិនអោយទំនេរឡើយ។
   «តែគេខុស»
   «គេមិនបានខុស យើងឃើញណាមុននេះឯងចង់ធ្វើបាបគេ»
   «...»
   «កុំអោយមានលើកក្រោយណាបៃប៊ល គេជាមនុស្សរបស់ម៉ាហ៊ានតែប៉ះបន្តិចឯងរលាក់ហើយ»អូហូ!!នេះស្រឡាញ់អ្នកដទៃជាងចៅខ្លួនហ្អ៎? អត់ទេ តែមនុស្សដូចបៃប៊លនេះទាល់តែកាច់បំបាក់ខ្លះទើបបាន។
   ប៉ាម៉ាក់ដែលអង្គុយក្បែរនោះទាំងពីរបានត្រឹមសើចតិចៗ គេហា៊នសម្រាប់មនុស្សគ្រប់គ្នាតែសម្រាប់អ្នកស្រីអែលហ្វីណា អោយរាប់ដូចកន្លេល ...
   នាយកម្លោះបៃប៊លប្រឹងលេបបាយទាំងជូរជត់មិនស្មានសោះថាមុននេះធ្វើអោយម៉ាគេចាប់បាន សយពិតមែន។
....

អន្ទាក់បេះដូងWhere stories live. Discover now