«មិនបាច់!!! ប្រាវ!!!»
«អួយ...»
«លោក...»អាហារមួយថាថាសត្រូវបៀវវាស់ចេញ កំពប់ខ្ទេច ជិះទឹកសម្លក្តៅដាក់ដៃនាយកម្លោះទើបបៀវដឹងខុសរហ័សទាញដៃគេ មកមើល។
«ខ្ញុំ...ខ្ញុំគ្មានបំណងទេ»បៀវទាញក្រដាសសើមជូតដៃអោយគេ ឯបៃប៊លក៏មើលឥតឈប់នូវសកម្មភាពមួយនេះ។
«ផ្តល់ឱកាសអោយបងកែខ្លួនបានទេ?»
.....
«...»បៀវដែលកំពុងជូតដៃអោយគេក៏ស្កុប ងើបមុខឡើងសម្លឹងទៅគេ តើគេនិយាយអីមុននេះ ខ្លួនមានស្តាប់ច្រឡំដែលទេ?
«បងដឹងថាបងខុស! ប៉ុន្តែអូនអាចទុកឱកាសអោយបងបានទេ? បងនឹងកែប្រែគ្រប់យ៉ាង សន្យាថាមិនធ្វើអោយអូនឈឺចាប់ព្រោះតែបងទៀតទេ»នាយចាប់ដៃបៀវថ្នមៗ ឯបៀវក៏មិនបានរើទៅណា វាប្រៀបដូចថ្នាំសន្តំព្រោះតែសម្តីរបស់គេ។
«អឹក...អឹង៎ង៉ា»
«អ៊ឹមៗ កូន...កូនម៉ាក់កុំយំណា...»កូនតូចក៏យំ ទើបបៀវរើចេញពីគេ លើកកូនមក បមបី រលាក់តិចៗអោយយំ។ មើលចុះ...គេងមិនឆ្កែតក៏មានសម្លេងរំខាន ទើបអាច្រមក់តូចនេះ មាត់ស្រួចៗ ពេបយំមិនសុខចិត្ត។
«ឃ្លានមឹមៗមែនទេកូន? ចាំបន្តិច...ចាំបន្តិចណាចាំម៉ាក់ឆុងអោយ»បៀវ។
«ចាំបងឆុងអោយ»
«មិន...» មិនទាន់ទាំងហាស្តីផង បៃប៊លក៏ប្រញាប់ឆុងទឹកកោះអោយកូនបាត់ទៅហើយ រកតែបដិសេដមិនទាន់។
គេក៏ដឹងពីរបៀបឆុងព្រោះនៅលើកំពុងទឹកដោះគោមានប្រាប់ពីរបៀបឆុងស្រាប់ ទើបនាយមិនពិបាកសួរបៀវ ឆុងវឹបៗ មិនយឺតយ៉ាវព្រោះកូនត្រេនកំពុងស្រែកហើយ។
«រួចហើយបៀវ»នាយហុចទឹកដោះគោកូនអោយបៀវ។
«...»បៀវមើលមុខគេបន្តិចមុននឹង ទាញឆក់ទឹកដោះគោយកទៅបញ្ចុកកូន។ឯបៃប៊លដឹងភារកិច្ចបន្ត ក៏ចែងចែងរើថាស ចានដែលជ្រុះមុននេះរៀបអោយត្រឹមត្រូវ។
«ចាំបងយកអាហារមកអោយអូនម្តងទៀតណា»
«...»បៀវមិនតប ឯបៃប៊លក៏មិនបានសួរច្រើនទៀត ទើបកាន់ថាសអាហារមុននេះចេញទៅ ។ពេលដឹងដល់ថាគេដើរចេញចេញ ទើបបៀវងាក់សម្លឹងមើលតាមក្រោយ មិនយល់សោះថាហេតុអ្វីមានអារម្មណ៍ចម្លែក។
«មិនអាច! មិនអាចចិត្តទន់ទេបៀវ...»
...
មួយស្របក់បៃប៊លក៏លើកអាហារមកជាថ្មី! ពេលចូលមកដល់ក៏ឃើញបៀវប្រុងនឹងចុះពីលើគ្រែ ទើបនាយដាក់អាហារពីលើកតុប្រុងនឹងជួយបៀវ ។
«មិនបាច់ទេ!!!»នាយចង់មកជិត ប៉ុន្តែម្នាក់នេះក៏កំហកដាក់បាត់ទៅហើយ។
«អូនចង់ទៅណាមែនទេ?»
«...»បៀវមិនតប ដើរថ្នមៗ ទៅប្រមូលកន្ទប នឹងខោអាវកូនយកមកដាក់ក្នុងកន្រ្ទក់ ព្រោះគិតថានឹងយកទៅបោក ។រាល់ថ្ងៃក៏មានអ្នកបម្រើចាំជួយធ្វើ តែប្រហែលថ្ងៃនេះគ្មានអ្នកណាហ៊ានមក ព្រោះតែនាយកម្លោះបៃប៊លនេះហើយ បញ្ជាមិនអោយអ្នកណាចូលមក គឺនាយចង់នៅមើលថែបៀវខ្លួនឯង។
«អូនយកទៅបោកមែន? ទុកអោយបងធ្វើវិញ!»បៃប៊លចង់ចូលទៅយក តែបៀវទាញចេញ។
«មិនបាច់ទេ!!!»
«បៀវ...»
«កុំមកចេះដឹង!!»
«អូននៅមិនទាន់រឹងមាំទេបៀវ មិនអាចធ្វើការបានទេ»នៅសរសៃខ្ចីណាស់ ធ្វើការមិចនឹងបានទៅ ហ៊ានតែប្រហែសខ្លួនដាច់ថ្នេររបួសមិនខានទេ។
«...»ម្នាក់នេះ មិនមាត់មិនខ្វល់ ក៏ទាញកន្រ្ទក់នោះតម្រង់ទៅរកបន្ទប់ទឹក។
«ចុះបើកូនយំនោះបៀវ?»
«...»ឮគេនិយាយបៀវឈប់ ក៏ងាក់ទៅរកកូនដែលកំពុងគេង។ ក៏ដឹងថាកូនតូចនេះទុកចោលមិនបាន ត្រូវយំក៏ស្រែកយកៗ បើបណ្តោយគេអោយមើលកូនក៏មិនទុកចិត្ត!
«ក្រែងអូននៅមិនទាន់ញុាំអាហារមែន? អីចឹងអូនញុាំចុះ នឹងបានមើលកូនផង»
«...»
«មោះ...ទុកអោយបងជាអ្នកបោកវិញ...»បៃប៊លចូលមកដកកន្ទ្រក់នោះចេញពីបៀវ ឯបៀវក៏មិនបានថាអី។
«...»
«អូនទៅញុាំបាយចុះ!»គេបញ្ជាក់ម្តងទៀត ខ្លាចថាប្រពន្ធរវល់តែមើលកូនមើលមិនបានអាហារ។
«បោកដៃមិនប្រើម៉ាស៊ីន»វាជាកន្ទបនឹងខោអាវកូនតូចៗ ស្តើងៗ ខ្លាចថាបោកម៉ាស៊ីនវានឹងរសាត់ ឬរហែកខោអាវកូនអស់ ទើបត្រូវបញ្ជាក់គេអោយដឹង គេមិនដែលធ្វើផង តិចធ្វើមិនបានទេដឹង!
«មិនអីទេ បងធ្វើបាន»បៃប៊លញញឹមតប មានអីពិបាកគ្រាន់បោកខោអាវកូន ប៉ុណ្នឹងស្រួលដូចបកចេក ជ្រលក់លើកៗក៏ស្អាត មិនមែនខោអាវមនុស្សចាស់ផង។
«...»បៀវមិនតប ដើរទៅគ្រែវិញ ឯបៃប៊ល ក៏ទុកកន្រ្ទក់ខោអាវម្តុំសិន មុននឹងលើកអាហារយកមិនអោយបៀវដល់កន្លែង ។រួចរាល់ក៏ត្រឡប់ទៅទាញកន្រ្ទក់នោះ យកទៅបោក។
«អ្វី!អ្វីលឿងៗនេះ?»ពេលយកពីបៀវក៏មិនបានមើល ទើបក្រឡេកចំនេះឯង ចាប់អារម្មណ៍ថាមានស្តីលឿងៗប្រឡាក់កន្ទបកូន។
«...»បៀវលឺហើយក៏សម្លក់គេ! ឡប់មែន អត់ស្គាល់លាមក គិតថាគ្នាក្មេងមិនចេះជុះលោមឬយ៉ាងមិច?
«គឺ...គឺបងគ្រាន់តែឆ្ងល់!»ឃើញបៀវសម្លក់ទើបនាយ ញីញ័រ ញឹមៗតបទៅបៀវ។
«លោកឡប់ឬយ៉ាងមិញ? ក្មេងក៏ចេះ ជុះនោមដូចមនុស្សដែល!!! បើធ្វើមិនបាន មិនបាច់ធ្វើទេ!!» ចង់បានកូនរកស្លាប់ស្អីបើមិនដឹងខ្យល់ស្អីបែបនេះ គិតហើយគួរអោយខឹង!
«ចុះ! ចុះមិនស្លៀកខោទឹកនោមទេហ្អ៎?»ឃើញថាក្មេងទូទៅគេប្រើខោទឹកនោមទើបនាយឆ្ងល់ ។
«កូនទើបកើតបានមួយអាទិត្យជាង ស្លៀកខោទឹកនោមយ៉ាងមិចកើត? បើលោកមិនដឹងអីបែបនេះ មិនបាច់ធ្វើឪពុកគេទេ!!!!»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?