«ដល់ទីនោះភ្លាម ប្រាប់ម៉ាលឺទេ?»
«បាទម៉ា...»
«ហ៊ឹម...ទៅចុះចៅ»យាយចៅក៏អោបលាគ្នា រហូតដល់បៀវត្រូវចេញទៅ។
ពីពេលនេះនឹងគ្មានអ្នកណាបង្ខិតបង្ខំដាក់សម្ពាធទៀតទេ សង្ឃឹមថាគេនៅទីនេះនឹងមានក្តីសុខ...
..........
ម៉ោង៨យប់
ពេលនេះអ្នកត្រូវទៅធ្វើការតាំងពីព្រឹកនោះក៏ត្រឡប់មកវិញ។ក៏មិនមែនបៃប៊លមិនខ្លាចម៉ាដែល គឺនាយបានប្រាប់ម៉ាពីព្រលឹមថានាយត្រូវចូលពិធីដេញថ្លៃគ្រឿងពេជ្រអាចនឹងមករៀងយប់បន្តិច ឯម៉ាក៏មិនបានថាអី។
ដំណើរមាំដើរចូលទៅក្នុងភូមិគ្រឹះបណ្តើរ ញញឹមបណ្តើរ ថ្ងៃនេះសប្បាយចិត្តខុសធម្មតា ព្រោះនាយបានដេញថ្លៃបានចិញ្ចៀនពេជ្រមួយវង់យ៉ាងប្រណិត គិតថានឹងយកអោយមនុស្សដែលខឹងង៉ក់ងរមិនស្តីរកនាយ។ ចិញ្ចៀននេះនាយមិនចង់បានណាស់ណាទេ តែក៏នឹកអាណិតដល់រាងតូចដែលតាំងពីរៀបការហើយ គ្មានចិញ្ចៀនពាក់ដូចគេ ក៏មិនមែននាយមិនបានទិញអោយដែល តែកាលនោះនាយទាមទារយកពីបៀវវិញ ហើយពេលនេះក៏មិនដឹងថាភ្លេចយកទៅលាក់ទុកទីណា ព្រោះរកមិនឃើញ ដូច្នេះមើលទៅចិញ្ចៀននេះក៏ចែងចាំងស្អាត សាកសមនឹងបៀវ ទើបនាយដេញថ្លៃយកតែម្តងទៅ ក៏ចង់លួងលួមអោយបាត់ខឹង ព្រោះខឹងនាយពេលណា មុខក៏មិនមើល មិនខ្ចីស្តីរក។
ក្រាក!!!
«...»បើកទ្វាមក បន្ទប់ទាំងមូលក៏ងងឹតសូន្យឈឹង បង្អួចក៏បិទជិត ឯសភាពក៏ហាក់ស្ងាត់ជ្រងុំខុសធម្មតា ទើបនាយកម្លោះប្លែកចិត្តរហ័សទៅបើកអំពូល ។
ព្រឹប៎...
«????»ពន្លឺអំបូលចាំងបំភ្លឺគ្រប់ទិសទីក្នុងបន្ទប់ ទើបនាយអាចមើលឃើញថា ក្នុងនេះគឺមិនមានរាងតូចនៅឡើយ។
«ទៅណាបាត់ហើយ?»បៃប៊លពោល ទើបនាំខ្លួនទៅបើកបន្ទប់ទឹកតែពុំមានមនុស្ស ក្នុងបន្ទប់ទឹកក៏ស្ងួតចេសដូចគ្មានមនុស្សប្រើប្រាស់ពេញមួយថ្ងៃ ទើបនាយដាក់ការសង្ស័យគិតថាបៀវប្រហែលជាទៅគេងបន្ទប់ម៉ាទៀតហើយ។
«ចូលចិត្តតែធ្វើអោយគេរករឿង!»នាយម៉ួម៉ៅម្នាក់ឯង ខឹងបៀវដែលធ្វើចរឹកអោយនាយខឹងរហូត ។មិនមែននាយមិនចង់ធ្វើបាបទេ តែម្នាក់នេះឌឺណាស់ រាល់ពេលដែលធ្វើបាបបៀវម្តងៗ ក៏អាណិតដែល តែចង់ឈ្នះ មិនចង់អោយក្មេងនេះផ្គើនដាក់នាយទៀត ។ពេលនេះក៏ដូចគ្នា អាចរឹក ឌឺ នេះកែមិនឡើង យប់នេះបើនាយរករឿងកុំថានាយខូចអោយសោះ។
តុៗ!!!
ទ្វាបន្ទប់ម៉ាត្រូវបានគោះឡើង ក៏គ្មាននណាក្រៅពីនាយកម្លោះបៃប៊លឡើង។
«ម៉ា...»គោះទ្វាហើយ មិនឃើញម៉ាចេញមកទើបនាយហៅ ពេលនេះម៉ោងទើប៨ម៉ាប្រាកដជាមិនទាន់សម្រាន្តលក់ទេ។
«មករកម៉ាមានការអី?»នេះព្រមបើកទ្វាចេញមកហើយហ្អ៎? តែនាយមិនចាប់អារម្មណ៍នឹងម៉ាទេ ភ្នែករេសម្លឹងទៅខាងក្នុងមិនឈប់។
«ខ្ញុំមកហៅបៀវទៅគេង»
«បៀវមិននៅទេ»
«មិចក៏មិននៅ?អីចឹងគេទៅណា?ក្នុងបន្ទប់ក៏មិនឃើញដែល ម៉ាកុហកខ្ញុំមែនទេ?»ម៉ាចង់លេងអី កុហកនាយមែនទេ? បើបៀវមិននៅទីនេះ តើនៅឯណាវិញ ក្នុងបន្ទប់ក៏មិនឃើញ។
«ម៉ាមិនបានកុហក បៀវមិននៅពិតមែន!»
«ច...ចុះគេទៅណា?»នាយឆ្លេឆ្លាភ្លាមៗ មនុស្សបាត់មួយទាំងមូលមិចក៏ម៉ានៅស្ងៀមៗ ធ្វើដូចមិនដឹងរឿងទៅកើត។
«ចូលមកក្នុងសិនមក!»ស្តីចប់ម៉ាក៏ចូលទៅមុន ឯបៃប៊លក៏រហ័សចូលទៅតាមក្រោយ។
«!!!»ចូលដល់ខាងក្នុង គេស្ទុះស្ទា បើកវាំងនន បើកបន្ទប់ទឹកមើល ក្រែងលមនុស្សជើងខ្លះអ្នកលួចមកពួននាយនៅទីនេះ។តែអត់ឃើញសោះ គឺមានម៉ាតែម្នាក់។
«ម៉ាប្រាប់ហើយអីតើថាចៅបៀវមិននៅ?»
«គេមានប្រាប់ម៉ាអត់ ថាគេទៅណា ?ខ្ញុំក៏គេមិនប្រាប់មួយម៉ាត់ !»
«មិនប្រាប់ទេ!គឺចេញទៅតាំងពីម៉ោង៨ព្រឹក»
«តាំងពីម៉ោង៨ព្រឹក មិចក៏ម៉ាមិនសួរគេ?»
«រឿងអ្នកដទៃ ម៉ាមិនហ៊ានសួរនាំទេ! តែមុននឹងបៀវចេញទៅនោះ ក៏មានរបស់ទុកផ្ញើណា»
«...»នាយវ៉លអស់ហើយ តើបៀវនៅទីណាអោយប្រាកដ? ចេញពីផ្ទះមែនឬអត់? ឬក៏ទៅផ្ទះប៉ាម៉ាក់? ឬក៏ម៉ានិងបៀវកហុកនាយ ?
«នេះ!!!របស់នេះដែលចៅបៀវទុកអោយ មើលអោយច្បាស់ណាចៅសម្លាញ់!»
«????»
«យ៉ាងមិចហើយចៅបៃប៊ល មិចក៏ភាំងអីចឹង ឬក៏រំភើបអរខ្លាំងពេក»
«ល៎...លិខិតលែងលះ!»
«ត្រូវហើយលិខិតលែងលះ! មើលមិនច្បាស់មែនទេ?នេះណា មើល! មើលដោយយកចិត្តទុកដាក់ណាចៅ!»ម៉ាលើកលិខិតលែងលះ បង្ហាញអោយចំពីមុខ តិចថាមើលមិនច្បាស់អីទៅ ? នេះមានទាំងឈ្មោះ ហត្ថលេខា និង ស្នាមមេដៃរបស់បៀវដែលចុះជាស្រេច ទុកចន្លោះខ្លះសម្រាប់អោយបៃប៊លបំពេញបន្ថែម ។ហើយបើបៃប៊លហ៊ានផ្តិតមេដៃនៅពេលនេះ គឺទំនាក់ទំនងប្តីប្រពន្ធនឹងដាច់ស្រេចត្រឹមនេះដូចគ្នា។
«ម៉ាចង់លេងអី? បៀវនៅពួនក្នុងនេះតើមែនទេ?»
«មានភ្នែកអត់ប្រស្រីពិតមែន! បៀវចេញពីទីនេះបាត់ហើយ បើមិនជឿម៉ា ម្តេចក៏មិនមើលសម្ភារៈប្រើប្រាស់ក្នុងបន្ទប់!!»
«ខ្ញុំឃើញនៅមាន»
«មានតែរបស់ចាស់ៗ យកទៅមិនកើតទើបទុកចោល»
«គ្មានហេតុផលអីដែលបៀវសុំលែង ខ្ញុំគិតថាគេមិនបានទៅណា! គេប្រាកដជាលាក់ខ្លួននៅទីនេះ!»
«បៀវមិននៅ! ហើយបើមិនដឹងថាបៀវលែងព្រោះហេតុផលអី ទៅដេកគិតខ្លួនឯងទៅ ថាចៅបានធ្វើអីដាក់ចៅបៀវខ្លះ!»
«...»ដល់ត្រឹមនេះនាយក៏ស្ងាត់ ម៉ាមិនបាននិយាយលេងមែនទេ? បៀវពិតជាចេញទៅពិតមែនឬ? ហេតុអីក៏ចិត្តដាច់យ៉ាងនេះ? ខឹងអីហេតុអីក៏មិននិយាយគ្នា មិនសម្រួលគ្នា ធ្វើបែបនេះតើបានអីមកវិញ?
«បើមិនស្រឡាញ់ មិនផ្តល់តម្លៃ ក៏លែងលះអោយចៅបៀវទៅ! មនុស្សអស់ទ្រាំទើបចេញ! បៀវក៏ដូចគ្នា ប្រហែលជាអស់ទ្រាំហើយ ទើបសុខចិត្តចាកចេញ!!ពេលនេះដូចអ្វីដែលចៅចង់បានតាំងពីដំបូង ម៉ាមិនហាមទេ! »
«...»ហេតុអី?ហេតុអីក៏មានអារម្មណ៍ថាស្គៀបទ្រូងខាងឆ្វេង! តើនាយកើតអី? កើតអីទៅនាយមិនយល់ទេ។
«ផ្តិតមេដៃរួចយកមកអោយម៉ា! ហើយចៅស្រឡាញ់អ្នកណា ចង់បានអ្នកណា ក៏រើសទៅ ម៉ាតាមគ្រប់យ៉ាង!»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?