ភាគទី«២៦»

305 46 6
                                    

«អត់អីទេម៉ា! ខ្ញុំមិនអីទេ»
«មិនអីមិចនឹងកើត! បៃប៊លមិនបានមើលថែចៅបៀវទេហ្អេស៎?»អ្នកដែលម៉ានឹកខឹងដល់គឺបៃប៊ល បើគេយកចិត្តទុកដាក់មើលបៀវបន្តិចប្រហែលវាមិនរើជំងឺលើសដើមបែបនេះទេ!
«គឺ...»
«មិនកើតទេ! យប់នេះទៅគេងបន្ទប់ម៉ា ឈឺបែបនេះបណ្តោយមិនបានទេ ប្តីក៏ពឹងមិនកើតទៀត!! ពេលណាជាចាំត្រឡប់ទៅគេងជាមួយប្តីវិញ!!»
..................................
«ខ្ញុំថាលេបថ្នាំតែបន្តិចជាហើយម៉ា ខ្ញុំមិនចង់រំខានម៉ាទេ!»បៀវបដិសេធ មិនមែនដោយសារចង់នៅក្បែរគេ តែខ្លាចថានឹងត្រូវគេស្តីបន្ទោសថាបៀវទូពិតម៉ាទៅវិញទេ បែបនេះគេមុខជារករឿងទៀតមិនខាន!
«មិនបានទេ! បើរើវិញគិតយ៉ាងមិច? »
«ខ្ញុំប្រហេសខ្លួនឯង បើមិនភ្លេចលេបថ្នាំប្រហែលមិនអីទេ»បៀវរកលេសដោះសារជាមួយម៉ា ក៏មិនមែនដោយសារអត់បានលេបថ្នាំអីដែល តែដោយសារយប់មិញនេះមានមនុស្សរំខាន ធ្វើបាបមិនបានដេកពួន ទើបព្រឹកឡើងទៅជាបែបនេះ។
«នឹងបានថា! ប្រពន្ធឈឺហើយតែបៃប៊លមិនមើលថែទាល់តែសោះ មិនដឹងអីបែបនេះ ចុះបើធ្វើទុក្ខខ្លាំងគិតមិច?»
«គាត់ធ្វើការហត់ខ្ញុំអត់ចង់អោយគាត់ពិបាកទេ»
«ម៉ាមិនដឹងទេ! យប់នេះទៅគេងបន្ទប់ជាមួយម៉ា!»
«...»ប្រកែកមិនឈ្នះទើបបៀវស្ងាត់ តែគិតទៅបើបានគេងបន្ទប់ម៉ាក៏ល្អ! បៀវនឹងបានគេងលក់ស្រួល គ្មានអ្នករំខានឡើយ។
«តោះញុាំបាយទៅ! ពេលញុាំរួចទៅពេទ្យជាមួយម៉ា បណ្តោយមិនបានទេ ទាល់តែពិនិត្យ»
«បាទ...»និយាយដឹងគ្នាហើយម៉ា និងចៅប្រសារក៏បន្តញុាំបាយ។
.....................................
ម៉ោង៧យប់
បន្ទប់ធំទូលាយត្រូវបានរៀបចំគ្រែថែមមួយទៀតឡើងដល់ទៅពីរគ្រែ។ម៉ោងថ្មើរនេះបៀវក៏ត្រូវម៉ាបង្ខំអោយចូលគេងបាត់ទៅហើយ ព្រោះពេលទៅពិនិត្យថ្ងៃមិញពេទ្យក៏ប្រាប់ថារាងតូចសុខភាពខ្សោយ ណាគេងមិនបានគ្រប់គ្រាន់ទៀតនោះទើបត្រូវឈឺបែបនេះ។
ង៉ឺត!!!
ឡានសេរីទំនើបចត់ពីមុខភូមិគ្រិះមុននឹងម្ចាស់វាចុះមកតម្រង់ចូលមកខាងក្នុង។គេមិនបានញុាំអាហារព្រោះញុាំពីខាងក្រៅរួចទើបតម្រង់ឡើងទៅលើតែម្តង។
ដំណើរមាំទាំដើរផងហួចផង មិនដឹងថាសប្បាយចិត្តរឿងអី គេដើរចូលបន្ទប់ តែមិនឃើញបៀវ នាយក៏មិនខ្វល់គិតថាបៀវចូលបន្ទប់ទឹក ទើបទម្លាក់ខ្លួនគេងលើពូកចុចទូរស័ព្ទលេងធ្វើមិនដឹង។
«ចូលទៅធ្វើស្អីយូរម្លេះ?»នាយចាំមួយស្របក់ មិនឃើញចេញមក ទើបអត់នឹងលបរអ៊ូមិនបាន។ គេងើបចេញពីលើពូកតម្រង់ទៅមុនបន្ទប់ទឹក មុននឹងគោះទ្វា តែគ្រាន់តែរប៉ះបន្តិចវាក៏របើកចេញខ្លួនឯង។
«!!!»នាយក្រលេកមើលទៅខាងក្នុង ប៉ុន្តែមិនឃើញ ទើបនាយចូលទៅរកតែពុំបានឃើញ។
«ធ្វើស្អីនៅឯណា បានពេលនេះហើយមិនទាន់មកទៀត»នាយខឹង គិតថាបៀវផ្គើនឃើញនាយហើយ បែរជាមិនមកបម្រើប្តី នៅសម្ងំនៅឯណាក៏មិនដឹង តែឃើញដឹងតែត្រូវហើយ។
នាយកម្លោះចុះមកក្រោម មកដល់ក៏មិនឃើញ ទើបបន្តរកនៅផ្ទះបាយក្រែងបៀវឃ្លាន តែមកក៏ឃើញដូចគ្នាធ្វើអោយនាយម៉ួម៉ៅមួយរំពេច។
«មករកអ្វីមែនទេលោកប្រុស?»ភ្លាមៗនោះ អ្នកបម្រើម្នាក់ក៏ចូលមកល្មម។
«បៀវនៅឯណា?»គេសួរទាំងសម្លេងរឹងកំព្រឹស ព្រោះកំពុងម៉ួម៉ៅ កំពុងខឹង។
«ចាស៎ អ្នកប្រុសបៀវនៅបន្ទប់របស់លោកស្រីធំ »
«គេទៅធ្វើអី?»
«ខ្ញុំក៏មិនដឹងដែលលោកប្រុស...»
«...»គេមិនតប ក៏ដើរវាងចេញ ឡើងទៅខាងលើ ហួសទៅរកបន្ទប់ម៉ា តែទៅដល់ក៏ឃើញទ្វាបិទជិតបាត់ហើយ។
តុៗ
«ម៉ា...»នាយគោះទ្វា មុននឹងហៅម៉ា ប្រហែលម៉ោងនេះមិនទាន់សម្រាន្ត ។ ដូចគិតពិតមែន គ្រាន់តែនាយគោះទ្វាភ្លាម ម៉ាក៏ចេញមកភ្លែត!
«មករកអី?»
«គេនៅទីនេះមែនទេ?»នាយសួរឯភ្នែក ឡេឡង់ក្រលែករកក្នុងបន្ទប់ តែម៉ាឃើញក៏ពាំងជិត ទើបបង្កអោយនាយធ្វើខ្លួនមិនត្រូវ។
«គេ? ឯងចង់និយាយអ្នកណា?»នៅដល់ក៏សួរកំបុត មិនដឹងមុខក្រោយទើបម៉ាសួរវិញ ! មិនមែនម៉ាមិនដឹងថាចៅគាត់មករកអ្នកណា តែគ្រាន់តែធ្វើពើប៉ុណ្ណោះ។
«ប...បៀវ គេនៅនឹងមែនឬអត់?អ្នកបម្រើប្រាប់ខ្ញុំថាគេនៅទីនេះ!»
«នៅហើយយ៉ាងមិច??»
«ខ្ញុំមកហៅគេទៅគេង»
«ម៉ោងប៉ុន្មានហើយ?»ម៉ាសួរបន្ត ទើបនាយត្រូវឈ្ងោកមើលទៅនាឡិកាលើដៃវាទើបតែម៉ោង៧ទេ ម៉ាសួរធ្វើអី?
«ម...ម៉ោង៧ម៉ា»នាយទាក់ទើរ ព្រះមិនយល់ថាម៉ាគិតអី តែតាមមើលទឹកមុខក៏មិនស្រួល។
«ឯងចេញពីធ្វើការម៉ោងប៉ុន្មាន?»
«ម៉ោង៤ល្ងាច»
«រវល់ធ្វើស្អី បានជាពេលនេះទើបតែមក?»ម៉ាសួរ សួរអោយជាន់កែង មិនអោយរើរួច អោយចាំថ្ងៃក្រោយកុំចេះតែធ្វើអីតាមចិត្ត! ពេលនេះមានប្រពន្ធ មិនមែនខ្លួនមួយទេ!
«គឺ...មិត្តហៅជួបជុំគ្នាណាម៉ា ទើបត្រូវខកបែបនេះ ម៉ាកុំចាប់កំហុសចៅពេកបានទេ!»នាយលន់តួ ចូលទៅអោបដៃជើងម៉ា យកចិត្តតែម៉ារុញចេញ មុននឹងពោល...
«ជួបជុំរាល់ថ្ងៃអីចឹងហ្អេស៎? បើបែបនេះហើយ ទៅដេកជាមួយមិត្តភក្តិទៅ! ប្រពន្ធឈឺមិនគិត គិតតែរឿងមិត្តភក្តិ! អីចឹងក៏ទៅៗ ក្រឹប!»ថាហើយម៉ាក៏បិទទ្វាក្រឹបរកតែនាយតបមិនទាន់។ ក៏ខឹង! ប្រពន្ធឈឺតែប្តីបែរជារវល់ផឹកស៊ី! ចាំមើលណា៎ បំបែកមួយខែតែម្តង អោយរាងថ្ងៃក្រោយកុំអោយតែចេះហ៊ាន!
«ម៉ា...»
«ចេញទៅអោយផុសទៅ កុំមកស្រែកមុខបន្ទប់នេះ ប្រយ័ត្នអន់មិនបាន ត្រូវថ្មោងរបស់យើង!»អោយទៅស្រួលបួលមិនទៅ! តិចថាម៉ាអត់មិនបាន ថាម៉ាចិត្តអាក្រក់ឥឡូវហើយ មនុស្សម៉ានិយាយពិតធ្វើពិត!
«...»អ្នកខ្លះក៏ស្ងាត់ម៉ាត់ជ្រាប ដើរចេញមកទឹកមុខមិនអំណោយផង ក៏ហួសមមកបន្ទប់ខ្លួនឯង ស្រូតរហ័សងូតទឹកដើម្បីអោយច្រជាក់ចិត្ត! នាយមិនបានខឹងម៉ា តែកំពុងខឹងរាងតូចទៅវិញទេ មិនដឹងថានិយាយអួតម៉ាអ្វីខ្លះបានជាគាត់ខឹងបែបនេះ ចាំមើលណា៎ ស្អែកត្រូវមិនខាន។
គេចេញពីបន្ទប់ទឹក ជួតខ្លួនស្អាត ទើបតម្រង់មកគេងលើគ្រែ។
មួយស្របក់!
ផឹបៗ!
កាយមាំ គេងប្រែចុះឡើងៗ ម្តងបែរឆ្វេង ម្តងបែរស្តាំ ហាក់រសាប់រសល់ចម្លែក ។
«កើតស្អីអីចេះ?»


អន្ទាក់បេះដូងWhere stories live. Discover now