«ចៅហ្វា!!!»ម៉ារហ័សមករកចៅឃើញហើយក៏អោប ក្រឹប សែននឹករលឹកពេកក្រៅ។
«នឹកម៉ាណាស់»
«ម៉ាក៏នឹកចៅដូចគ្នា»
«ម៉ាអត់ប្រាប់បងប៊ៃអោយដឹងទេមែនទេ?»
«ប្រាប់ធ្វើអី ? ចាំបៀវមើលឃើញប្រុសថ្មីចាំប្រាប់»
............
«ម៉ាប្រុងធ្វើមែនទែនហ្អ៎?»
«បើបៀវមើលឃើញអ្នកណា ម៉ាក៏ព្រមតាម»
«បងបៃប៊លច្បាស់ជាមិនព្រមដាច់ខាត! ព្រោះគាត់ស្រឡាញ់បងថ្លៃហើយ»
«ស្រឡាញ់តែឡេឡឺមិនដឹងខ្យល់អី បានហើយឈប់និយាយនាំក្តៅក្រហាយ តោះទៅផ្ទះ»ចប់សម្តីម៉ាក៏ទៅមុនព្រោះមិនចង់និយាយច្រើននៅទីសាធារណៈ ។ឯហ្វាឃើញបែបនេះក៏ទៅតាមក្រោយ...
...
«ចៅបៀវ...»មកដល់ក៏ស្រូតចូលទៅក្នុង ប្រទាក់ភ្នែកនឹងមនុស្សពោះធំអង្គុយលើសាឡុងមើលទូរទស្សន៍ទើបម៉ារហ័សទៅជិត ឯអ្នកជាចៅប្រសារក៏រំភើបត្រេកអរ។
«ម៉ា...»បៀវញញឹមសប្បាយអរ តែមិនបានឆ្លេឆ្លាងើបទៅរកម៉ា ព្រោះពិបាកងើប។
«សុខសប្បាយទេចៅ?»ម៉ាដាក់ខ្លួនអង្គុយជិត អង្វែលខ្នង អង្វែលក្បាលចៅប្រសារតិចៗ ។ក៏ភ្លេចសួរសុខទុកចៅដែល តែតាមមើលរូបរាងច្បាស់ជា សុខសប្បាយហើយ ព្រោះថាឥឡូវឡើងម៉ាប់ៗដល់ហើយ។
«ខ្ញុំសុខសប្បាយទេ ចុះម៉ាវិញ?»
«ម៉ាក៏សុខសប្បាយ»
«ម៉ាស្អាតជាងមុន»
«ចេះថាហើយ ម៉ាចាស់ទៅៗហើយ អោយស្អាតទៅណាទៀត!»
«បែកយូរមើលទៅស្អាតជាងមុន»
«ពូកែបញ្ជោរណាស់យើងនឹង! និយាយអីចឹង កៀកថ្ងៃកើតហើយមានពិបាកទេចៅ?»
«គឺពិបាកគេង ញុាំច្រើនមិនបាន អង្គុយក៏ពិបាក ដើរក៏ពិបាក ធ្វើអីក៏ពិបាកដែល»បៀវរៀបរាប់ មិនមែនចេះតែត្អូញត្អែរតែវាពិបាកពិតមែន ពោះក៏ធំខ្លាំង អង្គុយ គេង ក៏ទើសពោះពិបាក នៅមានស្ពឹកដៃ ស្ពឹកជើងញឹកញាប់ទៀត គិតទៅតែមួយនេះក៏វេទនាប៉ុណ្ណឹងហើយ។
«មិនអីទេចៅ ជិតដល់ថ្ងៃកើតហើយ »
«បាទម៉ា...»
«ហើយចុះមានគិតដាក់ឈ្មោះកូនឬនៅ?»បើថានៅទេចាំម៉ាជួយដាក់ យកអាឈ្មោះស្រដៀងៗម៉ា។
«មានទាន់គិតទេម៉ា ចាំពេលកើត! មិនឃើញមុខមិនដឹងថាដាក់ឈ្មោះបែបណា!»
«មិនបាច់គិតច្រើនទេ មុខគ្មានទៅណាឆ្ងាយទេ ច្បាស់ជាស្រដៀងៗម៉ានឹង»
«អឺ...បាទៗ...»បៀវញឹមៗមិនសូវសម ក្រោយពីលឺសម្តីម៉ា។កូនកើតចេញពីពោះម៉ាក់បែរជាមុខដូចម៉ាណ៎! ហើយចុះឈ្មោះគួរដាក់បែបណាទៅ ដូចម៉ាឬក៏ដូចម៉ា?
«ឈ្មោះដាក់ស្រដៀងៗម៉ាទៅ អោយចួនគ្នា! មុខស្រដៀងគ្នា ឈ្មោះក៏ត្រូវតែស្រដៀងគ្នាត្រូវទេចៅបៀវ?»
«គឺ...គឺប្រហែលហើយម៉ា»ក៏ឆ្លើយទាំងហួសចិត្ត អោយតែរួចៗ ខ្លាចថាម៉ាអន់ចិត្ត ព្រោះតាំងពីដំបូងគិតថាបើកូនកើតនឹងដាក់ឈ្មោះអោយស្រដៀងៗបៀវ ដល់ឥឡូវលឺម៉ានិយាយបែបនេះប្រហែលត្រូវតាមម៉ាហើយមើលទៅ។
«ប្រាកដជាស្អាតដូចម៉ាហើយ...»មនុស្សចំណាស់ពោលផង ញញឹមផង គ្រាន់តែស្រមៃឃើញមុខចៅក៏ដឹងថាស្អាត ហើយស្អាតក៏ប្រាកដជាស្អាតមិនធម្មតា ដូចជាម៉ាចំតែម្តង។
«...»ឯអ្នកដែលអង្គុយស្តាប់ ទាំងអ៊ិនហ្វា ទាំងបៀវ មើលមុខគ្នាទាំងហួសចិត្ត តែមិនអាចនិយាយបាន។ ម៉ាអើយម៉ា! កូនកើតចេញពីពោះគេ ចង់អោយដូចម៉ាបានយ៉ាងមិច!
....
...ប្រទេសថៃ...
បួនប្រាំថ្ងៃដែលម៉ាចេញទៅផុត បៃប៊លក៏មិនសូវដែលនៅផ្ទះព្រោះធុញថប់។ រាល់លើក គ្មានម៉ានៅក៏មានប្រពន្ធម្នាក់បានញ៉ោះលេងមិនស្ងាត់ផ្ទះ ដល់ពេលនេះម៉ាទៅអាមេរិកបាត់ ក៏គ្មានអ្នកណានៅផ្ទះ នៅតែអ្នកបម្រើ ស្ងាត់ឈឹង ទើបនៅសម្ងំតែកន្លែងធ្វើការ ដល់យប់ទើបទៅផ្ទះ។
«...»ក្នុងបន្ទប់ការងារ កន្លែងការងារ តែអ្នកខ្លះមិនធ្វើការបែរជាអង្គុយអង្អែលរូបថតប្រពន្ធ ស្រងោកស្រងាត់តែម្នាក់។
ធ្មេចបើកៗ ក៏កន្លះឆ្នាំជាងហើយ ប្រពន្ធក៏បាត់គ្មានដំណឹង ទោះប្រឹងអោយមនុស្សស៊ើបយ៉ាងណាក៏គ្មានតម្រុយសូម្បីតែបន្តិច។ មនុស្សដែលបាត់ទៅ ទោះចង់ជួបមុខយ៉ាងណាក៏មិនអាចជួប បានត្រឹមតែផឹកស្រាបំភ្លេចមុខមូលក្រឡង់នោះ។ នឹកណាស់ ចង់ជួបណាស់ ចង់អោប ចង់ថើប តែគ្មានមនុស្សអោយនាយនែបនិត្យទៀតទេ គឺមានតែរូបថត ដែលបានត្រឹមមើលបំបាត់ចិត្តនឹកស្អិតពេញទ្រូង...
តុៗ...
«សុំអនុញ្ញាតលោកប្រធាន»
«ចូលមក!!»កាត់ចង្វាក់អស់! សម្លេងគោះទ្វាដាស់អោយមនុស្សដែលភ្លឹកមុននេះទាញរូបថតប្រពន្ធទុកទៅម្ខាង មុននឹងអនុញ្ញាត អោយអ្នកម្ខាងទៀតចូលក្នុង! ដោយឱនគោរពតាមទម្លាប់មុននឹងពោល...
«លោកប្រធាន គឺលោកហេម៊េក បានណាត់មកថាសុំអោយលោកប្រធានចូលរួមប្រជុំការបើកគម្រោងសាងសងអគារថ្មី»លេខាស្រី
«នៅឯណា?»
«គឺនៅអាមេរិក»
«...»នាយស្ងាត់ ដកដង្ហើមធំ ព្រោះមិនចង់ទៅណា ធុញទ្រាន់ពិតមែន ការងារក៏លែងចង់ធ្វើហើយ តែទុកចោលមិនបាន បើមិនដូច្នេះបាស់ជើងមិនខាន។
«លោប្រធានបានចូលរួមឬអត់??»
«មិនអីទេ! ចូលរួមបាន»
«ចាស៎! លោកប្រធាន!»ថាហើយក៏លំទោនខ្លួនបែរចេញទៅវិញ ទុកអោយអ្នកខ្លះស្ងៀមស្ងាត់ដកដង្ហើមធំមិនឈប់សោះឡើយ។
«គួរអោយធុញណាស់!!!»មនុស្សកំពុងអារម្មណ៍មិនល្អ បែរជាមកមានការងារដល់ណា ដល់ណីទៅកើត! តែ...អ៎េ!!អោយមនុស្សទៅជំនួសក៏បានណ៎ ?
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?