ភាគទី«៣៤»

271 32 5
                                    

«ហ៊ឹម...គេងទៅ»ឃើញបៀវមិនមាត់ទើនាយឈប់និយាយ ឱបកាយតូចជាប់ទាំងដែលម្ចាស់ប្រាណយយំឡើងញ័រខ្លួន ។តែទោះជាបៀវយំយ៉ាងណានាយច្បាស់ក្នុងចិត្តហើយថានឹងមិនអោយកាយតូចទៅរៀនទេ ព្រោះអ្នកខ្លះឃើញប្រពន្ធគេមិនបាន ! មិនចេះញញើតសោះដែលញ៉ែប្រពន្ធអ្នកដទៃបែបនេះ ។ ក៏សំណាងហើយដែលល្ងាចមិញនៅសាលា បើនៅទៅណាផ្សេងនាយច្បាស់ជាដាល់អោយបែកមុខមិនខាន។
   ដៃមាំឱបកាយតូចបៀតជាំទ្រូង ឱបដោយភាពកក់ក្តៅ ទោះមានលឺសម្លេងយំពីរាងតូចពិតមែន ប៉ុន្តែនាយនៅតែចង់ឱបកាយក្រអូបទន់ៗមួយនេះពេលមួយយប់ មិនចង់អោយរបេះសោះ។
...............................................
    វិលចុះវិលឡើងក៏ឈានចូលដល់ព្រឹកសារជាថ្មី  ព្រះអាទិត្យផ្តើមរះបំភ្លឺឡើងលោកយ៉ាងចិញ្ចែងចិញ្ចាច  ឯសំណើមក៏ផ្តល់ទៅដល់រុក្ខជាតិបៃតងយ៉ាងស្រស់បំព្រង។
   «បៀវ!!!»សម្លេងមនុស្សដែលគេងលើគ្រែ គ្រាន់តែភ្ញាក់មកភ្លាមក៏មិនឃើញភ្លាម ទើបបៀវគេស្រែករក។ មិនដឹងជាស្អី គឺរាល់លើកវាតែងតែបែបនេះ បៀវតែងតែភ្ញាក់ចោលគេជានិច្ច។
   «ទៀតហើយ!»គេរអ៊ូម្នាក់ឯងតិចៗ ដឹងច្បាស់ថាគេនោះមុខជាងើបទៅធ្វើការហើយ ។ឆ្ងល់ណាស់ ផ្ទះសុទ្ធតែអ្នកបម្រើមិនដឹងថាត្រូវធ្វើអី! គេណាទុកការងារទាំងនោះអោយអ្នកបម្រើ ឯគេគួរតែមកបម្រើថ្នាក់ថ្នមប្តី តែនេះអត់ទេ ព្រលឹមមិនទាន់បាត់មុខទាំងព្រឹក។
   គេស្ងៀមសម្រួលចិត្តខឹងមួយស្របក់ ទើបងើបទាញកន្សែងចូលបន្ទប់ទឹក ។មិនយូរក៏ចេញមកវិញ ហើយក៏រៀបចំខ្លួនបន្តដើម្បីទៅធ្វើការ។
    កាយសង្ហារ ចុះមកជាមួយឈុតរៀបរយ កាន់យួរកាបូបឯកសារ ឯភ្នែករំពៃងាក់ឆ្វេងស្តាំ ឆ្វែលរកមនុស្សខុសខ្នាត មិនដឹងថាបាត់ទៅណាទៀតហើយ គិតទៅម្នាក់នេះក៏រពិសដែល។
   «បៀវបាត់ទៅណា?»គេដាក់ខ្លួនអង្គុយ មុននឹងសួរទៅអ្នកបម្រើ។
   «អ្នកប្រុសបៀវដាំផ្កានៅខាងក្រោយផ្ទះលោកប្រុស»
   «តាំងពីពេលណា?»
   «គឺតាំងពីព្រឹកលឹមមិនទាន់ភ្លឺច្បាស់ម្លេះ»
   «ហ៊ឹស...»គេសើចបន្តិច ម្នាក់នេះពេលខឹងគឺបែបនឹងណ៎ តែក៏មានប្រយោជន៍ណា ! ខឹងប្តីតែទៅជះលើការដៃផ្កា បែបនេះចំណេញណាស់។
   «អ៉ឹម...ថ្ងៃនេះអោយបៀវធ្វើម្ហូបដាក់ទៅអោយផង»
   «ចាស៎លោកប្រុស...»
    បៃប៊លក៏ញុាំអាហារ។ញុាំរួចក៏ឈាងដើរទៅរកមនុស្សដែលដាំផ្កានៅក្រោយផ្ទះ តែដើរមិនទាន់ទាំងដល់ផង គេក៏ដើរគេច។ ឯនាយក៏មិនបានទៅតាមញ៉េះញ៉ោះ ព្រោះគិតថាថ្ងៃនេះគេជៀសគេចមុខនាយមិនរួចដដែល ទើបមិនបានរំខាន រួចចេញមកធ្វើការ។ ធម្មតាគេជាមនុស្សចង់ឈ្នះ តែថ្ងៃនេះមានអារម្មណ៍ចម្លែកទើបមិនរករឿងនាយតូចម្តងចុះ។
   ថ្ងៃត្រង់
   តុៗ...
   «ចូលមក...»សម្លេងអនុញ្ញាតពីអ្នកខាងក្នុង ទើបបណ្តាលអោយអ្នកគោះទ្វាមុននេះចូលមក។
   «!!!!»
   «អឺគឺ...អ្នកប្រុសបៀវគាត់មិនមកទេ លឺប្រាប់ថាមិនស្រួលខ្លួន»អ្នកបម្រើរៀបរាប់ទាំងរដាក់រដុប ដឹងច្បាស់ថាចៅហ្វាយកំពុងខឹង ព្រោះអ្នកប្រុសបៀវមិនមក តែអោយបង្ខំក៏មិនបានព្រោះលឺត្អូញមកថាមិនស្រួលខ្លួន។
   «យកទៅវិញ ហើយអោយគេមកខ្លួនឯង!»
   «តែ...»
   «ទៅអោយលឿន!!! ដាច់ខាតគេត្រូវតែមក បើយកគេមកមិនបានទេ ត្រៀមខ្លួនទៅ។
   «យ...យល់ហើយលោកប្រុស»ថាហើយអ្នកបម្រើសក៏ឱនគំនាបចេញទៅ ព្រោះថាបើនៅបន្តិចមិនកើតទេ ច្បាស់ជាចៅហ្វាយឆេះដុំមិនខាន។
   ឯអ្នកដែលអង្គុយលើនៅតុការងារឯណេះវិញ បង្ហាញមុខមាំដូចដែកថែប នឹកក្នក់ក្នាញ់នឹងរាងតូចមិនស្ទើរ ។គេឥឡូវរឹងណាស់ហើយ អាងនាយមិនមាត់ ទើបចេះរឹងរូសបែបនេះ ចាំមើលណា៎ ហ៊ានតែមកដល់ដល់នាយនឹងចាប់បឺតជញ្ចក់អោយរីកមាត់មិនខាន!
   នាយអង្គុយចាំ ចាំរហូតជាងកន្លះម៉ោងទៅហើយ នៅតែមិនទាន់ឃើញមកដល់ ពេលនេះឃ្លានសឹងដាច់ក្រពះទៅហើយ មិនដឹងថាពេលណាទើបមកដល់ទេ។
   តុៗ...
    សម្លេងគោះទ្វាបង្ករលឺឡើងម្តងទៀត ទើបណ្តាលអោយនាយញញឹមឡើង មុននឹង...
   «ចូលមក...»គេអនុញ្ញាតអោយអ្នកខាងក្រៅចូលមក មុននឹងរៀបរឹកពារឡើងវិញ ធ្វើទឹកមុខស្មើៗ មិនញញឹមអរដូចមុននេះ។
  «បងបៃ...»
  «!!!!!»
  «នឹកបងដល់ហើយ...»ឃើញបៃប៊លស្រឡាំងកាំង ហ្វាន់នីមិនខ្វល់រហ័សចូលមក ចង់ចូលទៅអោបកាយមាំ តែគេទប់ចេញមិនអោយអោបបាន។
   «ហ្វាន់មកធ្វើអី?»
   «ហេតុអីក៏មកមិនបាន?»
   «ហ្វាន់នី...»
   «នឹកប្តី គ្រាន់តែមកលេង...»
   «មិចក៏និយាយអីចឹង អ្នកដទៃលឺមិនល្អទេណា»
   «ខ្លាចអីព្រោះអនាគត ពួកយើងក៏នឹងក្លាយជាប្រពន្ធដែល»នាងនាងនិយាយ ប៉ុន្តែក៏ឆ្លៀតនាំកាយខ្លួនឯង មកអង្គុយលើភ្លៅ នាយកម្លោះ រកហាមមិនទាន់។
   «ហ្វាន់...ចេញពីបង»បៃប៊លបង្ហាញទឹកមុខធុញថប់ រុញគេចេញពីខ្លួនតែគេមិនចេញ តោងស្អិតរកបេះមិនបាន ។
   «បងដេញប្រពន្ធហ្អ៎...»
   «បងប្រាប់ហើយថាកុំនិយាយបែបនេះ»
   «មិនចង់អោយអូននិយាយ ថើបសិនមកចឹង»នាងមិនត្រឹមតែនិយាយ លោកមុខទៅរកគេពិតមែន ឯសាមីខ្លួនក៏ព្យាយាមទប់។
    ក្រាក....
    «បៀវ...»
   
  

អន្ទាក់បេះដូងWhere stories live. Discover now