ភាគទី«៥១»

270 50 8
                                    

   «ក៏បាន...បើបៀវចង់លែងលះម៉ាក៏ព្រម ប៉ុន្តែមិនមែនពេលនេះ! ចាំទាល់តែដល់កូននោះកើតសិន បើពិនិត្យឃើញថាជាកូនបៃប៊លពិតមែន ម៉ាមិនហាមបៀវទេ »
  «តែខ្ញុំមិនចង់នៅបែបនេះទេ»បៀវឱនមុខចុះ ពោលទាំងអួលទ្រូង បើមិនដោះស្រាយអោយឆាប់ទេ គេធ្វើបាបខ្លួនស្លាប់មិនខាន។
  «ទៅអាមេរិកទៅ! នៅទីនេះម៉ាដោះស្រាយខ្លួនឯង! បៀវនឹងមិនបាច់ហត់គិត!»
........................
   «...»
   «យ៉ាងមិចហើយចៅបៀវ? ទៅអាមេរិកឬអត់?មានចៅអ៊ិនហ្វានៅទីនោះស្រាប់! បៀវមិនបាច់បារម្ភថានៅម្នាក់ឯង ក៏មានអ្នកបម្រើចាំមើលថែ បើម៉ាទំនេរ ចាំម៉ាឆ្លៀតទៅលេង »ម៉ាចង់អោយបៀវទៅកន្លែងដែលចៅប្រុសជើងល្អម៉ាស្មានមិនដឹង អោយគេរកដល់ឆ្កួត ក៏ចង់ឃើញថាគេនៅប្រកាន់ចរិកក្រអឺតក្រទម បានប៉ុន្មានទៀត ?
   «ខ្ញុំចង់នៅជាមួយប៉ាម៉ាក់!»មិនចង់ទៅណាឆ្ងាយទេ ម៉ាក់ប៉ាក៏ចាស់ ខ្លួនក៏មិនទាន់បានសងគុណ គ្រាន់តែពេញកម្លោះក៏យកប្តីបាត់។គិតថាបើលែងលះពីគេដាច់នៅពេលណា ខ្លួននឹងត្រឡប់ទៅរស់នៅដូចដើមវិញ ទោះពិបាកតែមានក្តីសុខ។
   «ចុះបើបៃប៊លទៅតាមរក?»
   «គាត់មិនមកតាមរកខ្ញុំទេ»
   «ដឹងបានយ៉ាងមិញ? ចៅបៀវ ...ម៉ាស្គាល់បៃប៊លច្បាស់! គេស្រឡាញ់ចៅបៀវ តើមើលមិនដឹងទេឬ?គិតថាបើបៀវបាត់ពីផ្ទះគេមិនតាមរក? »
   «មនុស្សស្រឡាញ់គេមិនធ្វើបែបនឹងទេ?»
   «គេមិនខ្វល់! ធ្វើព្រងើយ មិនយកចិត្តទុកដាក់ ព្រោះមិនចង់អោយអ្នកដទៃមើលមកថាអន់ តែតាមការពិតបាត់មួយម៉ោងសឹងតែមិនបានផង»ព្រោះសង្កេតទើបដឹង ចៅម្នាក់នេះមិនចូលចិត្តអោយប្រពន្ធស្និទ្ធជាមួយអ្នកដទៃ សូម្បីតែរៀនក៏អោយប្រពន្ធឈប់ គិតទៅមើលថាបើមនុស្សមិនស្រឡាញ់ គេខ្វាយខ្វល់បែបនេះទេ?
   «...»គិតហើយ គិតទៀត វាក៏ដូចម៉ានិយាយមែន? តែដូចជាមិនទាន់ជឿទេថាគេ ស្រឡាញ់ ព្រោះគេពោលខ្លួនឯង ថា គេទុកគ្រាន់កំដរអារម្មណ៍ ឆ្អែតឆ្អន់ពេលណា បៀវចង់ទៅណាក៏ទៅៗ!!
   «ទៅអាមេរិកអាទិត្យក្រោយនេះ ចាំម៉ាត្រៀមគ្រប់យ៉ាងអោយ»ឃើញថាចៅបៀវ ស្ទាក់ស្ទើទើបម៉ាសម្រេចចិត្តតែម្តងចុះ។
   «តើគិតបែបនេះល្អទេ?»ចុះបើគេតាមទាន់ ឬក៏រកឃើញគេមិនសម្លាប់ខ្លួនហើយទេហ្អេស៎?មនុស្សគេអាក្រក់ណាស់ ម្តងក្តៅម្តងត្រជាក់តាមមិនទាន់ទេ។
   «ល្អជឿម៉ាចុះ!!»
   «បាទ»សម្រេចថាទៅក៏ទៅ សាកតាមម៉ាម្តងចុះ។
...
   ...ពេលយប់ម៉ោង៩យប់...
   ពេលនេះអ្នកខ្លះដែលចេញទៅធ្វើការតាំងពីរព្រឹកក៏មិនទាន់ត្រឡប់មកវិញ។ ដោយឡែកបៀវញុាំអាហារពេលល្ងាចហើយ ក៏ងូតទឹកស្អាតបាត ចូលគេង។ តែពុំបានចូលគេងនោះទេ ព្រោះតែបាត់មុខគេយូរមិនឃើញមកផ្ទះខ្លាចថាគេមានរឿងអី ដែលបៀវមិនដឹង។
   ង៉ឺត!!!
   កំពុងតែគិត ក៏មកដល់ល្មម ។សម្លេងឡានបានបញ្ឈប់មុខផ្ទះ លឺខ្ទរពេញអាកាស ហាក់ដឹងពីដួងចិត្តអ្នកបើកថាកំពុងខឹង។
   ព្រឹប៎...
   បៀវបិទអំពូលចោល ចៀសវាងពេលគេចូលមកនឹងរករឿងនឹងខ្លួន មុននឹងខិតទៅម្ខាងនៃគ្រែទុកចន្លោះអោយគេបានគេង រួចបិទភ្នែកសម្ងំគេង ។
   ក្រាក!!!!
   ទ្វាបើកឡើង លិចនូវនូវរាងកាយក្រាស់ក្រែលមកជាមួយ គេដើរចូលមកខាងក្នុង ក្លិនស្រាក៏ប្រហើរឡើងដល់ច្រមុះតូច បណ្តាលអោយគេងបុកពោះភឹបៗ ។រាល់ពេលណាដែលគេស្រវឹង គេតែបំពាន់ធ្វើបាបរហូត តើម្តងនេះ នឹងអាចរួចខ្លួនដែលទេ?
   «ប្រូស៎!!!»បៃប៊លមិនបានបើកភ្លើង ព្រោះវាអាចឃើញព្រឹមៗ ពីពន្លឺរស្មីរបស់ព្រះចន្ទ។ គេដោះអាវធំក្រៅចេញ បោះវាទៅម្ខាង មុននឹងឡើងគ្រែគេងតែម្តង។
   ខ្លួនដល់គ្រែកាលណា ក៏កញ្ឆក់កាយស្តើងទាំងម្រោល អោបជាក្នុងរវល់ដៃ តែអ្នកដែលត្រូវគេអោបក៏ប្រឹងធ្វើខ្លួនធម្មតា កុំអោយគេចាប់បាន តែធ្វើបែបនេះបៃប៊លរិតតែដឹងថាបៀវធ្វើគេងប្រាកដណាស់ មនុស្សគេងឯណា ដែលមិនភ្ញាក់ទាំងដែលមុននេះនាយកញ្ឆក់មួយទំហឹង។
   «...»ដៃរវៀម លើករ៉ាវសព្វសាច់កាយតូចចុះឡើងៗ រងូតដល់បៀវភ័យក៏ត្រូវរើបម្រាស់។
   «ចង់ធ្វើអី?លែងខ្ញុំ»ក្លិនស្រាក៏ស្អុយហួង គេមិនគិតងូតទឹកសិនទេឬ? មកគេងជាមួយគេហើយថែមទាំងរញ៉េរញ៉ៃរកគេងមិនបានទៀត។
   «...»បៃប៊លមិនមាត់ សើយអាវរលោងឡើង ស្ទាបច្របាច់ដើមទ្រូងទាំងពីរតែបៀវចាប់ដៃជាប់។
   «លោកស្រវឹងហើយ គេងទៅ!»
   «...»
   «អា៎!!!»ខ្លួនតូចតែមួយត្រូវគេសង្គ្រប់ពីលើ បៀវស្រែកចាចព្រោះ មិនបានត្រៀម រហូតបបូរមាត់តូចនោះត្រូវគេសង្កត់ជាប់។ដៃដែលចង់លើកទះតបគេ ក៏ត្រូវគេផ្អឹបនឹងពូកជាប់ គិតតែពីសម្រុកថើបញក់ញីតាមចិត្ត។
    ដំបូងក៏លឺសម្លេងរើបម្រស់ប្រតាយប្រតបគ្នា យូរទៅក៏ស្ងាត់ជួសដោយសម្លេងសាច់ប៉ះសាច់ និងសម្លេងយំស៉ឺតសតវិញម្តង។
   «!!!»ដៃតូចក្តាប់ពូកជាប់ មាត់តូចក៏ខ្ចឹបចូលគ្នា ខ្លួនរលាក់តាមកម្លាំងគេសម្រុកឥតឈប់ឈរ ។ខឹងគេណាស់ ស្អប់គេណាស់ គេបំពានទៀតហើយ តើលើកណាដែលថាមិនបង្ខំ!វាញឹកពេកហើយ ។
   អោយរំលងមួយយប់នេះចុះ បណ្តោយគេចុះ ព្រោះយប់បន្ទាប់ៗ គេនឹងគ្មានឱកាសទៀតទេ ។
   «...»ទឹកភ្នែកក៏ស្រកមកតក់ៗ ឈឺហួសនឹងថ្លែងស្អប់សកម្មភាពគេនាពេលនេះណាស់ ។គេចង់បានក៏ត្រូវតែបាន មិនថាបៀវខំបដិសេធយ៉ាងណាក៏គេមិនព្រម ។
   គេមិនបានស្តីអ្វីមួយម៉ាត់ ចង់បានក៏សង្រ្គប់ចាប់បង្ខំតែម្តង ។នៅទីនេះក៏បានត្រឹមជាកញ្ចេះតណ្ហារបស់គេ។ ស្បថថាយ៉ាងណាក៏ត្រូវតែលែងលះអោយដាច់ មិនអោយជាប់ជំពាក់ជំពិនជាមួយគេទៀតទេ។
  
  

អន្ទាក់បេះដូងWhere stories live. Discover now