ភាគទី«៧៨»

251 34 4
                                    

   «អោយកូនគេងក្នុងអង្រឹង យប់នេះបងគេងជាមួយអូនដែល»នាយស្តីបន្តើរ ដាក់កូនគេងក្នុងអង្រឹងបន្តើរ  ។គិតរួចហើយថានឹងធ្វើអោយគ្រួសារនេះពេញលេញម្តងបន្តិចៗ បើនៅតែតាមសម្តីម៉ា គ្មានថ្ងៃបានជួបជុំគ្រួសារឡើយ។
   «ឡប់មែន? អ៎េធ្វើអី?ចេញទៅ!!!»គេដើរមកជិត ទើបបៀវត្រូវស្រែកហាមជាថ្មី។
...
   «បៀវកុំនិយាយលឺពេក»គ្រាន់តែនាយចូលមកជិតមិនទាន់ឡើងគ្រែផងម្នាក់នេះក៏ស្រែកដេញខ្លាំងៗបាត់ទៅហើយ ចុះបើម៉ាមកតើគិតយ៉ាងមិច?
   «ចេញទៅ!!ខ្ញុំមិនអោយគេងជាមួយទេ ខ្ញុំគេងពីរនាក់កូន»ស្រដីហើយ ក៏ងើបចេញពីគ្រែ គិតចង់យកកូនពៅកូនពូជ មកគេងវិញ តែមិនទាន់ចុះពីលើគ្រែផុតផង បៃប៊លក៏ឃាំងជាប់ ទោះរើក៏គេមិនលែង។
   «បើបៀវនៅតែបែបនេះ ពេលណាទើបគ្រួសារយើងជួបជុំ?»រាល់ថ្ងៃនេះហាក់ដូចប្រពន្ធផ្សេង ប្តីផ្សឹង សូម្បីតែជួបមុខប្រពន្ធកូនក៏ពិបាក ពេលខ្លះបានជួបហើយ ក៏មិនបានយូរ ព្រោះខ្លាចម៉ាដឹង ណាប្រពន្ធក៏ដេញមិនអោយនៅក្បែរថែមទៀត ដូចពេលនេះជាដើម។
   «ខ្ញុំមិនជួបជុំជាមួយលោកទេ!»
   «បៀវ...»នាយបិទភ្នែកបន្តិច ទប់អារម្មណ៍ស្មុគ្រស្មាញ ហេតុអីបៀវពេលនេះពិបាកនិយាយគ្នាម្លេះ មិនដូចពីមុនដែលធ្លាប់តែស្លូតៗតាមតែចិត្តនាយសោះ។
   «លែងខ្ញុំ!!ហើយចេញទៅវិញទៅ!!!»បៀវរុញគេម្តងទៀត តែនៅដដែល គេមិនលែងចេញទៅណាឡើយ។
   «យប់នេះ បងគេងបន្ទប់នេះ!»
   «អត់!»ថាអត់មួយម៉ាត់បៀវក៏រុញគេចេញ ឯគេក៏ព្រមព្រលែង ទើបបៀវទៅក្បែរអង្រឹងបម្រុងនឹងលើកកូនបីប៉ុន្តែ...
   វ៉ឹប!!
   «អឹប!!!អ៊ឹម!!!»បៃប៊លទាញវ៉ឹបមកវិញសង្រ្គប៊បបូរមាត់តូចនោះយកតែម្តង។នាយក្រឺតក្នាញ់យូរហើយ តែមិនហ៊ាន ប៉ុន្តែថ្ងៃនេះសុំទោសផងនាយទប់មិនជាប់ពិតមែន។
   «អ៊ឹម...»បៀវរើចេញ តែបៃប៊លក្តោបមុខតូចជាប់ បឺតជញ្ជក់មួយអស់ដៃ ថើបពីខ្លាំងទៅស្រាលៗស៊ីជម្រៅរហូតដល់កាយដែលរើបម្រាស់មុននេះក៏ស្ងៀមទៅតាម។
   យូរៗ កាយទាំងពីរក៏មកដល់លើគ្រែជាស្ថាពរ ។កាយតូចច្រឡឹងត្រូវគេផ្តួលទៅលើពូកឯបបូរមាត់ក៏នៅតែមិនរបេះ។ដៃតូចបន្លាក្រូច ត្រូវគេស៊ូកឡើងហួសក្បាលផ្ទុបជាប់ពូក បែបនេះកាន់តែអេមលើសទៀត ។បើអាចចង់សុំគិតគូ រកមួយពីរ ព្រោះដាច់យូរហើយ តាំងពីអាត្រងោលនៅក្នុងពោះម៉ាក់វាបីខែមកម្លេះ។
   «ជុប*»មួយជុបផ្តាច់ចុងក្រោយ ទើបបៃប៊លដកមាត់ចេញប៉ុន្តែមិនទាន់ងើបទៅណា ព្រោះនៅទាក់ជាមួយនឹងវង់ភក្រ្តាដែលសម្លឹងមកនាយទាំងភ្នែកមូលក្រឡង់។ ជាក់ស្តែងគឺកាយតូវនៅអណ្តែតអណ្តូងនៅឡើយ ព្រោះភ្លាមៗពេកទើបធ្វើអោយខួរក្បាលចាប់ផ្តើមភាំងៗ។
   «គេងទៅ...»បៃប៊លទម្លាក់ខ្លួនចុះ គេងក្បែរបៀវ ទាញកាយតូចចូលរង្វង់ដៃអោបថ្នមៗ។
   «ហ៊ឹស!!!ចេញទៅ!!!»តែកាលដែលដឹងខ្លួនមកវិញ បៀវក៏រើបម្រាស់ច្រានគេចេញពីខ្លួន មុននេះក៏ខ្មាសមិនតិច អារម្មណ៍ចាក់បណ្តោយតាមគេទាំងអស់។
   «បងគេងជាមួយបៀវ!»មួយម៉ាត់ខ្លី រួចក៏បិទភ្នែកគេង ចង់ម្នាក់នេះរើយ៉ាងណាក៏មិនលែងដែល រើកាន់តែខ្លាំងនាយកាន់តែឈ្មុល អោបរិបខ្លាំងៗលើសដើម។
   «ហ៊ើយ...លែងមើលខ្ញុំពិបាកដកដង្ហើម!»
   «អ៉ីចឹងក៏នៅស្ងៀមៗទៅ»បើបៀវមិនរើក៏នាយមិនអោបខ្លាំងៗដែល នេះប្តីខ្លួនឯងសោះធ្វើដូចជាអ្នកដទៃទៅកើត។សំណាងហើយ មិនសុំមួយ ព្រោះយល់ថាកូននៅខ្ចីខែពេក ចាំបានបួនខែ ចាំសរុបតែម្តង។តែមិនបានបារម្ភកូនទេ គឺបារម្ភម៉ាក់វា ព្រះកាលណាតែកូនខ្ចី គឺម៉ាល់វានៅសរសេរខ្ចី អាចនឹងទាស់បាន អីចឹងទ្រាំសិនចុះ បានពេលណានឹងសរុបអោយអស់
   «លែងទៅពិបាកដកដង្ហើមមែនណា!»បៀវឈប់រើងាក់មកចរចារវិញម្តង មិនមែនធ្វើរឹកពារទេ ប៉ុន្តែវាថបដង្ហើមពិតមែន ព្រោះគេឱបបៀតនឹងទ្រូងជាប់។
   «...»ឮបៀវនិយាយបែបនេះ ទើបនាយឱនមើលមុខបៀវ ក៏ពិតមែន បៀវបែកញើសជោគថ្ងាស់ មុខក៏ប្រែជាក្រហមតិចៗ...
   «បងសុំទោសបៀវ»បៃប៊លព្រមព្រលែងសិន ទើបបៀវមានឱកាសខិតឆ្ងាយពីគេ សម្រួលដង្ហើមឡើងវិញ ។
   «...»
   «អូនយ៉ាងមិចហើយ?»
   «អីចឹងគេងទៅយប់ហើយ»និយាយហើយក៏អោបម្តងទៀត តែមិនបានឱបខ្លាំងៗ ព្រោះខ្លាចបៀវថប់ដង្ហើមទៀត ។អ្នកដែលត្រូវគេឱបក៏ស្ងាត់ឈប់រើ ព្រោះមិនឈ្នះ ណាមួយក៏ចង់បានបែបនឹងដែល។
   «អ៎េង៉ា...»តែសុខៗ អាច្រម៉ក់តូចក៏ពេបមាត់យំ!
   «...»ទើបទាំងគូត្រូវងាក់ទៅរកប្រភពសម្លេងទាំងព្រម មុននឹងសម្លឹងមុខគ្នាឡេឡង់ មុននឹងងើបមកទាំងគូ ម្នាក់ឆុងទឹកដោះគូ នឹងម្នាក់ទៀត ទៅបីកូន។
   បៀវជាអ្នកបីកូនលើករលាក់ ទះកូនទិញកុំអោយយំឯបៃប៊លជាអ្នកចាត់ចែង ឆុងទឹកដោះគោអោយគាត់ បើចាំតែម្នាក់ៗច្បាស់ជាមិនទាន់ទេ អាច្រម៉ក់នេះច្បាស់ជាយំគាំងមិនខាន។
    ពេលដាក់ដាក់ទឹកដោះគោចោលមាត់ហើយក៏ប្រឹងបឺតយកៗ ។បៀវជាអ្នកបញ្ចុកកូន ឯបៃប៊លក៏មិនបានទៅណាឆ្ងាយ នៅជិត បិចថ្ពាល់បិចច្រមុះកូនលេង ព្រោះគួរអោយស្រឡាញ់ថ្ពាល់ប៉ោងៗ មាត់ប្រឹងបឺតស្រួចៗ មួយម៉ាក់ៗមិនខុសទេ។
   «ខ្ញុំញិតថាកូនមិនចេះគេងលើអង្រឹងទេ!»
   «ហេតុអីបៀវ?»
   «មុននេះពេលគេងលើគ្រែមិនអីផង តែពេលដាក់លើអង្រឹងបានតែមួយភ្លែតក៏យំភ្លាម»បៀវអង្វែលកូនថ្នមៗ បើគេងបែកកូនច្បាស់ជាគេងមិនលក់ទេ ណាមួយកូនក៏ប្រហែលជាមិនចេះគេងលើអង្រឹងថែមទៀត ព្រោះបៀវមិនដែលទម្លាប់កូនតាំងពីកើតមកម្លេះ ព្រោះកូនគេងលើគ្រែជាប្រចាំ។
   «ដាក់អង្រឹងខ្លះទៅបៀវ »កូនអោយគេងអង្រឹងខ្លះក៏បាន តែនាយដេកលើសាឡុងយូរហើយ មិនគិតបារម្ភប្តីបន្តិចទេឬ?
   «តែខ្ញុំមិនទម្លាប់គេងបែកកូនទេ»រាល់ដងក៏គេងអោបកូន បើអោយគេងបែកក៏មិនទម្លាប់ ។
   «ណាបៀវ អោយកូនគេងលើអង្រឹងទៅ ក៏គេងនៅជិតនេះឯង មិនមែននៅឆ្ងាយឯណា»អង្រឹងក៏ដាក់នៅកៀកគ្រែអត់មានអីគួរអោយបារម្ភទេ ។
  «...»បៀវមើលមុខកូនបន្តិច គិតសិនថាគួរដាក់អង្រឹងអត់ តែចិត្តនៅតែអាណិតកូនដូចដើម។
   «មោះចាំបងបញ្ចុកទឹកដោះគោកូនអូនសម្រាកចុះ »ឃើញបៀវរេរាទើបបៃប៊លយកចិត្ត យកកូនពីបៀវបមបីបំបៅទឹកដោះគោ បើមិនយកចិត្តទេ បៀវច្បាស់ជាគេងជាមួយកូនទៀតមិនខាន បែបនោះមិនបានទេ នាយមិនព្រម។
   «...»បៀវមើលមុខបៃប៊លបន្តិច ខ្លាចថាគេមិនចេះមើលកូន។
   «មិនអីទេបៀវបងក៏ធ្លាប់រៀនពីរបៀបមើលក្មេងដែល»ឃើញបៀវមិនទុកចិត្តទើបនាយប្រាប់ ។ការពិតនោះនាយក៏ធ្លាប់រៀនខ្លះៗពីរបៀបមើលក្មេងតាំងពីកូនទើបកើតដំបូងមកម្លេះ តែមិនសូវមានឱកាសបានបង្ហាញ ព្រោះមិនសូវមានពេលបានជួបប្រពន្ធកូន។
   ឮបែបនេះបៀវក៏ឡើងទៅគេងមុន ទុកបៃប៊លមើលថែកូន។មិនយូរបៀវក៏គេង កូនក៏មឹមអស់ទើបនាយដាក់កូនក្នុងអង្រឹងបំពេរអោយគេងលក់មុននឹងឡើងគ្រែគេងជាមួយប្រពន្ធ។
    «ដេកអង្រឹងចុះអាច្រម៉ក់...»
   ....
    រហូតក៏ឈានចូលដល់ព្រឹកព្រលឹមសារជាថ្មី!
   ក្រាក...
   «បៃប៊ល!!!!»
 

អន្ទាក់បេះដូងWhere stories live. Discover now