ភាគទី«១០»

271 24 4
                                    

  «មិនអីយ៉ាងមិច ??លើកក្រោយហាមបែបនេះទៀតលឺទេ យ៉ាងណាៗត្រូវខលមកផ្ទះមុនសិន»
  «បាទ ខ្ញុំយល់ហើយ»បៀវញញឹមតប ប្រហែលនេះជាបុណ្យាខ្លួនហើយ ក្រៅពីម្តាយឪពុកក៏មានស្ត្រីចំណាស់ម្នាក់នេះហើយដែលទំនុកបម្រុងស្រឡាញ់បៀវដូចកូនចៅបង្កើត ខ្លួនពិតជាមានអារម្មណ៍ថាមានសំណាងណាស់ សំណាងពិតមែន។
  «ហ៊ឹម!និយាយអីចឹង ទៅល៎ឈុតរៀបការពីយ៉ាងមិចដែល?»
  «...»
...........................
  «យ៉ាងមិចហើយបៀវ??»ឃើញថាបៀវមិនតបទើបគាត់សួរម្តងទៀត។
  «គឺ...មិនអីទេបាទ! ល្អណាស់»ស៊ូកុហកហើយពេលនេះ ។បៀវជ្រើសមិនប្រាប់ព្រោះមិនចង់អោយជីដូននិងចៅគេឈ្លោះគ្នា ណាមួយខ្លួនក៏មិនចង់ត្រូវបៃប៊លធ្វើបាបដូចគ្នា។
  «ក៏ល្អហើយអីចឹង !ចុះឯណារូប?អោយមើលរូបបន្តិចមក »
  «រ...រូបមែនទេ?»
  «មែនហើយ គឺរូប!!! មានបានថតរូបឬអត់?ម៉ាចង់មើល»
  «គឺ...គឺ!អត់...អត់បានថតទេ»បៀវឱនមុខចុះចៀសវាសគាត់ចាប់ពិរុទ្ធបាន មិនគិតសោះថាគាត់នឹងសួរសប់បែបយ៉ាងអីចឹង កុំអីខ្លួនរៀបចំកុហកអោយសមជាងនេះ ខិខិ!
  «មិចក៏ថតអីចឹង? យ៉ាប់ណាស់អាចៅកំហូច មកវិញត្រូវហើយ មិនដឹងចិត្តម៉ាបន្តិចសោះ!!! ចុះទៅហាងណា??»ចង់ឃើញចៅស្លៀកពាក់ឈុយរៀបការគូ តែខ្ចីសូម្បីតែថតអោយមើលបន្តិចគិតហើយម៉ួម៉ៅតែម្តង។
  «!!!»អ្នកដែលគិតថារួចខ្លួនមុននេះ ក៏ត្រូវស្រឡាំងកាំងម្តងទៀត សួររករូបមិនសុខចិត្តនៅសួររកហាងទៀត ចប់មិនខានទេ បៀវអើយ!!!
  «យ៉ាងមិញចៅបៀវ ទៅហាងណា?»ឃើញបៀវភាំងគាត់ក៏ហៅឡើង គឺអ្វីអ៊ីចេះ ឃើញភាំងៗរហូត។
  «ហាង! ហាងមែនទេ??...គឺ!!!គឺហាង...គឺ...ភ្លេចឈ្មោះបាត់ហើយ ហិហិ»បៀវញញឹមធ្វើមុខមិនសម បង្ករអោយមនុស្សចំណាស់ក្បែរទប់សើចនឹងចរិកនេះមិនបាន ។ក្មេងល្ហក់ ក៏ត្រូវការប្តីទៅហើយ តែធ្វើមិចបើចៅគាត់អាយុច្រើនដែលនឹង? ក៏បៀវតែម្នាក់ដែលគាត់ពេញចិត្ត ក្មេងក៏បានអោយតែល្អ។
  «ភ្លេចយ៉ាងមិចបៀវ ផ្លាកហាងប៉ិនណាណី?»
  «អ៊ឹម...ខ្ញុំភ្លេចពិតមែន ព្រោះមិនយកបានចិត្តទុកដាក់ទេ»
  «អា៎ៗ...មិនអីទេ»
  «...»
  «ព្រឹកមិញម៉ាបានទៅនិយាយរឿងរៀបការជាមួយប៉ាម៉ាក់បៀវ»
  «តើពួកគាត់ថាយើងមិចទៅ??»និយាយដល់ប៉ាម៉ាក់ បៀវកើតអារម្មណ៍មិនល្អភ្លាម ភ្លេចអោយឈឹងទៅថាខ្លួនមិនបានពិភាក្សាជាមួយប៉ាម៉ាក់សោះ រំលងហួសចាស់ទុំទៅកើត!
   «ពួកគេមិនថាអីទេ! ពួកគេស្របតាមបៀវទាំងអស់ »
  «លោកស្រីធំ?»
  «ហ៊ឹម...»
  «លោកស្រីគិតម្តងទៀតបានទេ ខ្ញុំគិតថាវាមិនអាចទៅរួច!!»បៀវខ្លាច ខ្លាចថាថ្ងៃណាមួយគង់តែបែកគ្នាដដែល ការធ្វើអ្វី បើម្នាក់ៗសុទ្ធតែមិនច្បាស់លាស់? បៀវផ្ទាល់ព្រមរៀបក៏ព្រោះតែគុណស្រ័យ! គុណស្រ័យដែលសងមិនងាយអស់! ខ្លួនក៏ចង់សងដោយវិធីផ្សេង តែគាត់ចង់បានបែបនេះ គាត់ក៏ពិបាកនឹងបដិសេធ។
  «ទៅរួច!!!ជឿម៉ាណា៎!បៃប៊លបែបណាម៉ាធ្លាប់ស្គាល់គេច្បាស់ តែកំឡុងពេលនេះបៀវត្រូវអត់ធ្មត់សិន មិនយូរទេ គេនឹងមើលឃើញបៀវ»
   «...»ចុះបើគេកាន់តែស្អប់ ហើយធ្វើបាបខ្លួនរហូតនោះ! តើបៀវអាចនឹងទ្រាំបានទេ? តែយ៉ាងណាក៏បានត្រឹមគិតក្នុងចិត្ត។
  « ទៅរៀបចំខ្លួនទៅអាលចុះមកញុាំអាហារវិញ»
  «បាទ»
  «ហ៉ឺយ...បង្គាប់មិនបានដូចចិត្តពិតមែន!!!»បៀវទៅបាត់ គាត់ពោលម្នាក់ឯងទាំងដកដង្ហើមធំ។នឹកខឹងចៅកំហូចភ្លាមៗ! កុំគិតណាថារឿងឈុតរៀបការគាត់មិនបានដឹង! គាត់ដឹង គឺដឹងមុននេះឯង បៀវចេញពិរុទ្ធប្លែក អត់អោយគាត់សង្ស័យមិនបាន! តែទាំងពីរនាក់គ្មានបានទៅល៎ឈុតរៀបការស្អីទេ។
...
ម៉ោងប្រាំបួនយប់ កាយមាំសង្ហាដើរមកដោយមានអាវធំលើ តម្រង់ឡើងទៅខាងលើ តែក៏ផ្អាក់ព្រោះសម្លេងមួយស្រែកកាត់ ក៏ដឹងថាអ្នកណាមិនបាច់ទាយ។
  «យប់ព្រលប់ថ្មើរនេះហើយទើបតែចូលផ្ទះ?»
  «ម៉ាមិនទាន់សម្រាន្តទេ?»នាយមិនឆ្លើយ តែក៏សួរតប នេះយប់ដែលហើយ មិចក៏ម៉ាមិនទាន់ចូលសម្រាន្ត អ៎...ឬក៏គិតបារម្ភនាយបានជាអង្គុយចាំនៅលើសាឡុងដល់ពេលនេះ ពិតជាយល់ចិត្តចៅពិតមែនបែបនេះហើយទើបនាយស្រឡាញ់ខ្លាំង?
  «ឯងមិនទាន់ឆ្លើយសំណួរម៉ា!!!»
  «អ៎បាទ! នេះគឺម៉ោងប្រាំបួនទេម៉ា ម៉ាបារម្ភធ្វើអី?ចៅម៉ាមិនមែនស្រីឯណា?»នាយញញឹមចូលទៅកៀកកើយញោះលេង អោយគាត់សើច ដឹងថាគាត់បារម្ភទើបខឹងបែបនេះ ទាល់តែលួងហើយទើបបាត់មើលទៅ ម៉ាអើយ។
  «មិចឯងមិនធ្វើតាមម៉ាប្រាប់???»
  «???»មនុស្សដែលញញឹមមុននេះក៏ធ្លាក់ទឹកមុខវិញ ស្មើធេង។
  «ឯងមិនបាននាំចៅបៀវទៅល៎ឈុតរៀបការ!!!»ប្រាប់តាមសម្រួលមិនធ្វើតាម បែបនេះប្រហែលត្រូវចាត់ចែងខ្លួនឯងហើយមើលទៅ!
  «វាប្រាប់ម៉ាមែនទេ?»គេក៏ខឹង ខឹងសឹងចេញផ្សែងតាមត្រចៀកទៅហើយ នាយចង់តែទៅចាប់ហែកនាយតូចជាជម្រៀកទេ មិនគិតសោះថាគេហ៊ានបែបនេះ? ហ៊ានទូលពិតម៉ាគេផងឬ? នាយស្លូតពេកទើបបៀវមិនខ្លាច? តែនាយមិនបានដឹងឡើយថាមនុស្សដែលនាយខឹង គុំគួនមិនបានដឹងអ្វីសោះ។
  «កុំហៅបៀវថាវា!!!»
  «ខ្ញុំមិនយល់ហេតុអីក៏ម៉ាលើកដង្កើនគេសម្បើមម្លេះ? ទាំងការរស់នៅ ទាំងការរៀន នៅផ្គុំអោយគេរៀបការជាមួយខ្ញុំទៀត!!!ម៉ាដឹងទេថាខ្ញុំមិនបានស្រឡាញ់គេ ?ខ្ញុំស្អប់គេ!!!»
  «ម៉ាមើលឃើញល្អទើបម៉ាស្រឡាញ់ គេនៅទីនេះយូរហើយម៉ាដឹងថាគេបែបណា គេមិនដែលអាក្រក់ចង់បានទ្រព្យអ្នកណា! ដូចអ្វីដែលឯងគិតឡើយ!!»គាត់ដឹងថាបៃប៊លគិតអី!! មិនទាន់ដឹងអ្វីផងវាយតម្លៃមនុស្សបែបនេះទៅហើយ គាត់នឹងចាំមើលថារៀបការរួចចិត្តដូចបែបនេះដល់ពេលណា?
  «តែខ្ញុំមិនបានស្រឡាញ់!»ម៉ាស្រឡាញ់ក៏ស្រឡាញ់ចុះ ហេតុអីក៏ចាំបាច់ចាប់រៀបការ គិតឬថានាយអាចស្រឡាញ់មនុស្សបែបនេះ កុំសង្ឃឹម!! អោយស្លាប់ទៀតក៏ស្រឡាញ់មិនរួចដែល!!!
  «យូរទៅក៏គង់តែស្រឡាញ់!»
  «មិនអាចទេ! ខ្ញុំស្អប់គេ!!!»
  «ម៉ាមិនប្រកែក! យ៉ាងណាឯងត្រូវរៀបការនៅពីរអាទិត្យខាងមុខទៀតនេះ»គិតរួចហើយថាកាន់តែឆាប់ គឺកាន់តែល្អ។
  «ហេតុអីក៏លឿនយ៉ាងនេះ??»បៃប៊លប្រកែកងាង ការរៀបការ មិនមែនលេងសើច ហេតុអ្វីម៉ានាយគិតងាយយ៉ាងនេះ ?
  «ម៉ាមិនចូលចិត្តមនុស្សមិនស្តាប់បង្គាប់ មនុស្សផ្គើន!!!យ៉ាងណាឯងត្រូវត្រៀមខ្លួនចូលរោងការពីរអាទិត្យទៀតនេះ!គ្រប់យ៉ាងម៉ានឹងចាត់ចែងខ្លួនឯង»ថាហើយគាត់ក៏ដើរចេញ ទុកតែមនុស្សមុខមិនរីកអោយឈរខឹងដល់ម្នាក់នោះតែម្នាក់ឯង ។
ពេលនេះកែអ្វីលែងកើតហើយមានតែតាមដំណើរ ចុះ ទោះនាយចង់ប្រកែកថាមិនព្រមក៏មិនអាច ។ បាន!!! នាយរៀបការបាន ទៅពេលខាងមុខយ៉ាងណានាយមិនដឹង ព្រោះម៉ាបង្ខំគេខ្លួនឯង។

អន្ទាក់បេះដូងWhere stories live. Discover now