«ហាមមកផ្ទះវិញយប់ទៀត ហើយហាមផឹកស្រវឹងជោកដូចឆ្កែធ្លាក់ទឹកទៀត ពិបាកភ្នែកណាស់»ម៉ាតឿនជាថ្មី ព្រោះមិនចង់អោយចៅផឹកស៊ីស្រវឹងតាប៉ែពេញនឹង ។ រាល់ថ្ងៃនេះអាណិតចៅខ្លាំងណាស់ ព្រោះតែនឹកប្រពន្ធទើបផឹកស្រារាល់ថ្ងៃ តែមនុស្សដូចគ្នា សមតែបែបនេះហើយ ទើបគេរាង។
«បាទម៉ា»
«ទៅធ្វើការចុះ ប្រយ័ត្នខកម៉ោង»
«ក្នុងថងនោះមានអ្វីមែនទេម៉ា»ទើបងាក់ប្រទះភ្នែកនឹងថង់ដាក់ឥវ៉ាន់ មិនដឹងថាវាជារបស់អ្វីទើបអត់សួរម៉ាមិនបាន។
« សម្លៀកបំពាក់កូនក្មេង...»
_______
«ម៉ាទិញធ្វើអី?»ផ្ទះនេះគ្មានក្មេងទេ តើម៉ាទិញមកធ្វើអី? មើលចុះ មិនមែនទិញទេ ឡើង៤;១០ស្បោង ។
«មិនយូរទៀតទេ ផ្ទះនេះនឹងមានទារកតូចមកនៅហើយ ត្រូវតែទិញទុកគ្រប់បែបយ៉ាង ព្រោះខ្លាចខ្វះ»គិតៗទៅ៦ខែទៀតឯណ្ណោះទើបបៀវាសម្រាល តែម៉ានេះ ញ៉ាប់ញ័រចង់ឃើញមុខចៅ ខ្លាំងណាស់ ថ្នាក់ទិញសម្លៀកបំពាក់ទុកទាំងមិនទាន់ដឹងថាចៅស្រីឬចៅប្រុសផង តែបើបានភ្លោះប្រុសស្រីក៏រិតតែល្អ ម្តងបានចៅដល់ទៅ២នាក់។
«កូនអ្នកណា? ព្រោះផ្ទះយើងគ្មានអ្នកណាមានកូនទេ»
«កុំចេះសួរនាំច្រើន ទៅធ្វើការទៅ!!!»
«ម៉ា!!! ម៉ាបណ្តោយអោយអ៊ិនហ្វាមានកូនមែនទេ????»
«ន៎ែ...និយាយស្អី? អ៊ិនហ្វាមិនទាន់មានប្តីអោយមានកូនយ៉ាងមិច?»
«បើមិនមែនជាហ្វា តើជាអ្នកណា?»
«ទៅធ្វើការទៅ!!»
«មិនឆ្លើយបែបនេះមានន័យថាមែនហើយ!! នេះម៉ាបណ្តោយអោយគេមានកូនអត់ប្តីបានយ៉ាងមិច???»នាយផ្តើមស្លន់ភ្លាមៗ ព្រោះថាបើប្អូនមានកូនមែន ច្បាស់ជាមានរឿងធំជាមួយនាយមិនខាន ម៉ាក៏ដូចគ្នា។ខ្លួនជាស្រីមិនទាន់រៀបការ តើអោយមានកូនយ៉ាង ហើយអាម្នាក់ប្រុសនោះជាអ្នកណា? បើដឹងថាធ្វើអោយប្អូនស្រីគេមានកូនបែបនេះនឹងដាល់អោយបែកមុខខ្ទេចតែម្តង!!!
«កាន់តែឡប់មែនទែនហើយ!!! មិចក៏គិតលើប្អូនបែបនេះទៅកើត? »
«ចុះបើមិនមែនប្អូន អីចឹងជាអ្នកណា?»
«កូនឯងទេដឹង?»
«ម៉ាខ្ញុំសួរមែន! កុំប្រាប់ណាថាម៉ាយកកូនគេមកចិញ្ចឹម? »
«និយាយច្រើនណាស់! ពេលខាងមុខគង់តែដឹងខ្លួនឯងទេ ទៅធ្វើការទៅ!!!»សួរច្រើនមែនទែនចៅនេះ ដល់ថ្នាក់ម៉ាធុញទ្រាន់ក៏ទាញស្បោងទាំងនោះយួរទៅខាងលើវិញ។ ខោអាវទាំងនេះមិនមែនទើបតែព្រឹកនេះទេ គឺម៉ាទិញតាំងពី ម្សិលមិញមកម្លេះតែដោយសាររវល់ទើបមិនទាន់បានមើល ហើយក៏មិនមែនពេលទិញមកមិនបានមើលដែល តែម៉ាចង់មើលម្តងទៀត ព្រោះថាឃើញខោអាវទាំងនោះពេលណា ក៏សប្បាយចិត្ត មិនយូរទេនឹងបានបីប៉មចៅតូចៗក្នុងដៃប្រលែងលេងមិនខាន គ្រាន់តែគិតក៏ក្តីសុខបាត់ទៅហើយ។
«...»ឯអ្នកដែលឈរមើលម៉ាឡើងទៅខាងលើ ក៏នៅមានចម្ងល់មិនឈប់ តែសួរក៏មិនប្រាប់ ណ្ហើយ...ដល់ពេលគង់តែដឹងទេ។
...
...អាមេរិច...
បួនខែកន្លងផុត! បន្ទាប់ពីប៉ុន្មានខែនេះកន្លងផុត ពេលនេះទើបរាងតូចបានយល់នូវអារម្មណ៍ម្តាយចំពោះកូន។ ស្តាយណាស់ពេលនោះដែលគិតខុសចង់យកកូនចេញ ទាំងមិនបានគិតវែងឆ្ងាយ រហូតដល់ពេលនេះទើបដឹងថាពោះកាន់តែធំក៏កាន់តែស្រឡាញ់! ស្រឡាញ់កូនក្នុងផ្ទៃ ។
មកដល់ពេលមនុស្សដែលធ្លាប់តែមានផ្ទៃរាបស្មើ ក៏ប្រែជាខ្ទាត់ប៉ោងធំ ។ មិនយូរទៀតទេ ប្រម៉ានជាបីខែជាងទៀតប៉ុណ្ណោះ ខ្លួននឹងបានឃើញមុខកូនហើយ ។ក៏ទើបតែពិនិត្យដឹងថាកូនជាកូនប្រុស សុខភាពក៏ល្អ ពីរខែដំបូងធ្វើបាបម៉ាក់បន្តិចមែន តែបន្ទាប់មកក៏ស្រួលវិញ ញុាំបាន គេងបាន ឡើងម៉ាក់ធាត់ខូចរាងអស់ហើយ។
តើកូនក្នុងផ្ទៃនេះកាត់ទៅនរណាទៅណ៎? មុខដូចប៉ា ‚ម៉ាក់ ឬក៏ដូចម៉ាធំទៅ ? តែសូមអោយដូចម៉ាចុះ ព្រោះខំពពោះ លះបង់ច្រើនណាស់ដើម្បីកូនតែម្នាក់គត់។
រាងតូចឈរក្បែរបង្ហួចដៃអង្អែលពោះតិច មើលទៅផ្ទះខាងក្រៅ នាពេលរាត្រី ពន្លឺភ្លឺ ចម្រុះពណ៌ ឃើញពេលណាក៏ស្រស់ស្រាយពេលនោះ ។
«...»ទឹកមុខដែលស្រស់ស្រាយមុននេះក៏ទម្លាក់ចុះវិញ ។ហេតុអ្វីសុខៗក៏នឹកដល់គេទៀតហើយ ? ឃ្លាតប៉ុន្មានខែនេះបៀវមិនដែលសួរសុខទុក្ខពីគេយ៉ាងណា ទេព្រោះខ្លាចថាម៉ានឹងគិតថាបៀវចិត្តមិនដាច់ពីប្តី។
តុៗ....
«បងថ្លៃខ្ញុំសុំជួបបន្តិចបានទេ?»សម្លេងគោះទ្វាបង្កឡើងដោយអ៊ិនហ្វា ទើបបៀវបង្អាក់ការគិត តម្រង់មកបើកទ្វា ឯហ្វាក៏រហ័សចូលក្នុងភ្លាមព្រោះមានរឿងត្រូវនិយាយច្រើន។
«មានអ្វីមែនទេអ្នកនាងហ្វា?»
«មុននេះម៉ាខលមកខ្ញុំ ហើយផ្តាំខ្ញុំអោយសួរបងថ្លៃ ពីរឿងសម្រាលកូន»
«មានរឿងអីមែនទេ?»
«ម៉ាសួរថាបងចង់សម្រាលនៅទីនេះ ឬក៏ទៅប្រទេសថៃវិញ? ម៉ាអោយគិត មិនអោយហួសពីខែនេះទេ»
«ហេតុអីទៅអ្នកនាងហ្វា?»មិនយល់ពិតមែន ហេតុអីក៏ម៉ាសួររឿងសម្រាលនៅពេលនេះ វានៅយូរទៀតណាស់។
«បើសម្រាលនៅទីនេះក៏មិនអីដែល តែម៉ាសួរក្រែងបងចង់ទៅសម្រាលនៅប្រទេសថៃវិញ ព្រោះថាបើទៅគឺត្រូវទៅពីពេលនេះ ចាំកៀកខែមិនបានទេ ខ្លាចមានបញ្ហាពេលជិះយន្តហោះ»ត្រូវតែគិតគូមុនបែបនេះហើយ ខ្លាចក្រែងបៀវចង់ទៅកើតនៅប្រទេសថៃ ព្រោះនៅទីនោះជាប្រទេសកំណើត យ៉ាងណាក៏មានអារម្មណ៍កក់ក្តៅជាងនៅទីនោះ ។
«ខ្ញុំចង់ទៅប្រទេសថៃ តែសុំទៅនៅជាមួយប៉ាម៉ាក់បានទេ?»បែកយូរខែណាស់ រាងតូចនឹកសឹងតែដាច់ខ្យល់ទៅហើយ ។មិនដឹងថាពេលនេះម៉ាក់ប៉ាសុខសប្បាយឬអត់? តែច្បាស់ជាសុខសប្បាយហើយ ព្រោះទទួលបានការមើលថែពីម៉ាយ៉ាងយកចិត្តទុកដាក់ ។ផ្ទះក៏ទិញថ្មី រស់នៅមានអាហារហូបចុកគ្រប់គ្រាន់ លុយចាយក៏មិនដែលខ្វះ គិតទៅក៏ក្រែងចិត្តម៉ាណាស់ !ពេលមានលុយគ្រប់គ្រាន់ពេលណា បៀវនឹងសងវិញ មិនចង់ជំពាក់ម៉ាទេ។
«ទៅបាន តែត្រូវទៅនៅភូមិគ្រិះ!!»
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?