ភាគទី«៦១»

298 50 5
                                    

   «ខ្ញុំចង់ទៅប្រទេសថៃ តែសុំទៅនៅជាមួយប៉ាម៉ាក់បានទេ?»បែកយូរខែណាស់ រាងតូចនឹកសឹងតែដាច់ខ្យល់ទៅហើយ ។មិនដឹងថាពេលនេះម៉ាក់ប៉ាសុខសប្បាយឬអត់? តែច្បាស់ជាសុខសប្បាយហើយ ព្រោះទទួលបានការមើលថែពីម៉ាយ៉ាងយកចិត្តទុកដាក់ ។ផ្ទះក៏ទិញថ្មី រស់នៅមានអាហារហូបចុកគ្រប់គ្រាន់ លុយចាយក៏មិនដែលខ្វះ គិតទៅក៏ក្រែងចិត្តម៉ាណាស់ !ពេលមានលុយគ្រប់គ្រាន់ពេលណា បៀវនឹងសងវិញ មិនចង់ជំពាក់ម៉ាទេ។
   «ទៅបាន តែត្រូវទៅនៅភូមិគ្រិះ!!»
.........
   «...»បៀវស្រាប់តែស្ងាត់ ទម្លាក់មុខចុះ ។ម្តេចក៏សម្ពាធយ៉ាងនេះ ម៉ាចង់អោយទៅនៅភូមិគ្រិះ បើទៅសិនជាទៅច្បាស់ជាជួបគេមិនខាន! អីចឹងនៅទីនេះក៏ល្អជាង ។
   «យ៉ាងមិចហើយបងថ្លៃ?»
   «ខ្ញុំមិនទៅទេ»
   «គឺ...គឺម៉ាគ្រាន់តែចង់អោយបងរស់សុខស្រួល មានអ្នកមើលថែដិតដល់ បងកុំគិតច្រើនអី»
   «ខ្ញុំយល់មិនអីទេ...»
   «មួយទៀត បងពោះកាន់តែធំហើយ អោយខ្ញុំគេងកំដរឬអត់?»
   «មិនអីកូនក៏មិនបានធ្វើទុក្ខ មិនរករឿង ប្រហែលជាកើតមកស្លូតណាស់»បៀវញញឹមអង្វែលពោះតិចៗ  នឹកដល់កូនពេលណាទុក្ខកង្វល់ក៏រំសាយអស់  មិនគិតច្រើនដូចមុន។
   «លឺម៉ាក់ថាកំណើតបងប៉ៃប៊លក៏បែបនេះ ក្នុងពោះមិនរករឿងទេ ដល់ចេញក្រៅចរិកមហាយ៉ាប់ ហ្អឹសៗ»និយាយផង សើចផង ទើបមិនបានចាប់អារម្មណ៍មនុស្សក្បែរនេះ។
   «...»ទើបក្រលេកឃើញបៀវស្ងាត់ នាងក៏ឈប់សើច ញឹមៗមិនសមមុននឹងនិយាយ...
   «ខ្ញុំ...ខ្ញុំភ្លេចខ្លួនសុំទោសផង!!»
   «មិនអីទេ គ្រាប់តែរឿងបែបនេះខ្ញុំមិនខឹងទេ»
   «ខ្ញុំគិតថាទៅបន្ទប់វិញហើយ នៅបែបនេះនិយាយច្រើនណាស់»
   «បាទទៅចុះ»បញ្ចប់ប្រយោគហ្វាក៏ចេញ ទុកបៀវអិយតែឯង ។កាយតូចដាក់ខ្លួនលើពូក អង្វែលពោះបណ្តើរកែវភ្នែកមុតស្រួចក៏សម្លឹងតាមបង្អួចទៅឆ្ងាយ មិនដឹងគិតអ្វី?
   រហូតឈានដល់បីខែបន្ទាប់ ក្រលេកមកមើលខាងប្រទេសថៃឯណ្ណេះវិញ ។ស្រ្តីចំណាស់ចុះពីលើផ្ទះតម្រង់មកខាងក្រោម ដោយមានចៅប្រុសអង្គុយចុចអាយផេតលើសាឡុង ឯអ្នកបម្រើក៏យួរវ៉ាលី ពីរ បីមកតាមពីក្រោយ បង្ករអោយអ្នកកម្លោះដែលអង្គុយក្បែរនោះផ្តើមងឿងឆ្ងល់។
   «ម៉ាទៅណា?»អត់មិនសួរមិនបាន ព្រោះរាល់ដងមុនទៅណា ម៉ាតែផ្តាំមុន តែលើកនេះឃើញថាមិនបានផ្តាំអ្វីទេ។
   «ទៅអាមេរិក»ម៉ាមកដល់ដាក់ខ្លួនអង្គុយលើសាឡុងនៅម្ខាងពីចៅ មុននឹងឆ្លើយ។
   «ទៅលេងអ៊ិនហ្វាមែនទេ?»
   «មែនហើយ»
   «ទៅយូរទេ ម៉េចក៏យកសម្លៀកសំពាក់ទៅច្រើនយ៉ាងនេះ?»ម៉ាកាលីប ហៃសូ ទាន់សម័យ តែក៏មិនសមណាទៅមួយរយៈតូចម៉ាយកសម្លៀកបំពាក់ទៅច្រើនយ៉ាងនេះដែល ។អាមេរិកក៏មិនខ្វះកន្លែងលក់សម្លៀកបំពាក់ ឯម៉ាក៏មិនមែបមនុស្សត្បិតត្បៀត សម្លៀកបំពាក់បន្ថែមអាចទិញនៅអាមេរិកបានអីតើមិចក៏ចាំបាញ់យកទៅច្រើនយ៉ាងនេះ!
   «មិនមែបរបស់ម៉ាតែម្នាក់»
   «ជារបស់អ៊ិនហ្វាមែនទេ?»
   «...»ជារបស់ចៅ! គឺចៅទួតដែលជិតនឹងដល់ថ្ងៃកើត គិតទៅមិនយូរទៀតទេ នៅតែមួយអាទិត្យជាងទៀតទេ បៀវត្រូវកើតហើយ ទើបម៉ាទៅពីពេលនេះ ខ្លាចថាបៀវនឹងលេចកូនមុនថ្ងៃ។ឯ ឃើញវ៉ាលីពីរបីបែបនេះ របស់ម៉ាមិនប៉ុន្មានទេ សម្បូរតែរបស់ចៅ ដែលម៉ាទិញទុក ព្រោះដឹងធុរៈ ដឹងពីអ្វីដែលត្រូវប្រើនៅពេលសម្រាល ។របស់ទាំងនោះចង់ទិញនៅអាមេរិកក៏បាន តែម៉ារចើបរំជួលទើបទិញទុកមុន។ក៏មិនបានឆ្លើយសំណួរចៅមុននេះ ព្រោះធុញទ្រាន់ មិនចង់និយាយច្រើន។
   «ម៉ាទៅយូរបន្តិចហើយ មិនកំណត់ថ្ងៃទេ ហាមដើរយប់ព្រលប់ឮទេ?»
   «បាទ...ចាំខ្ញុំជួនម៉ាទៅព្រលាន»
   «មិនបាច់ទេ ម៉ាទៅខ្លួនបាន ទៅអីក៏ធ្វើចុះ!»ស្តីចប់ត្រឹមនេះម៉ាក៏ងើបចេញ ឯអ្នកបម្រើក៏យួរវ៉ាលីទៅតាមក្រោយ។
...
   _អាមេរិក_
   «ម៉ា!!!!ម៉ា!!!»សម្លេងស្រែកលាន់ទ្រហឹងមុខព្រលាន បណ្តាលអោយគ្រប់គ្នាដែលនៅក្បែរនោះតាមមើលព្រោងព្រាត។ សម្លេងមួយនេះក៏គ្មានអ្នកណាក្រៅពីអ៊ិនហ្វាដែល ។នាងចាំម៉ាមុខព្រលាន មកតែម្នាក់ឯងព្រោះបៀវមកមិនកើត។នាងឃើញម៉ាក៏រហ័សលើកដៃស្រែកហៅ ខ្លាចថាម៉ាមិនដឹង ទើបគ្រប់គ្នាតាមមើលស្រីស្អាតចរិកក្មេងមិនឈប់។
   «ចៅហ្វា!!!»ម៉ារហ័សមករកចៅឃើញហើយក៏អោប ក្រឹប សែននឹករលឹកពេកក្រៅ។
   «នឹកម៉ាណាស់»
   «ម៉ាក៏នឹកចៅដូចគ្នា»
   «ម៉ាអត់ប្រាប់បងប៊ៃអោយដឹងទេមែនទេ?»
   «ប្រាប់ធ្វើអី ? ចាំបៀវមើលឃើញប្រុសថ្មីចាំប្រាប់»
 

អន្ទាក់បេះដូងWhere stories live. Discover now