ភាគទី«៦៣»

288 52 7
                                    

  «មិនអីទេ! ចូលរួមបាន»
   «ចាស៎! លោកប្រធាន!»ថាហើយក៏លំទោនខ្លួនបែរចេញទៅវិញ ទុកអោយអ្នកខ្លះស្ងៀមស្ងាត់ដកដង្ហើមធំមិនឈប់សោះឡើយ។
   «គួរអោយធុញណាស់!!!»មនុស្សកំពុងអារម្មណ៍មិនល្អ បែរជាមកមានការងារដល់ណា ដល់ណីទៅកើត! តែ...អ៎េ!!អោយមនុស្សទៅជំនួសក៏បានណ៎ ?
..........
   បែរក្រលេកមកមើល មនុស្សដែលនៅបារាំងឯណ្ណេះវិញ!
   ព្រឹបៗ
   យប់អាទ្រាត ម៉ោងដប់យប់ទៅហើយ ។មនុស្សគ្រប់ប្រាណទាំងឡាយចូលនិទ្រ្ទាអស់គ្មានសល់ នៅឡើយតែមនុស្សពោះប៉ោងដែលគេងលឺគ្រែប្រែចុះប្រែឡើង ម្តងគេងបែរឆ្វេង ម្តងគេងបែរស្តាំ ព្រោះគេងមិនស្រណុក ឯពោះ ក៏ចេះតេឈឺស្គាបៗ ម្តងបាត់ ម្តងឈឺ វាវេទនាខុសពីរាល់ដង។
   «ហ៊ឹក...»សម្លេងយំល្វើយតិចៗ មិនលឺខ្លាំង។ទៀតហើយ! វាចាប់ផ្តើមឈឺទៀតហើយ យប់នេះប្រហែលមិនបានគេងទេ បើឈឺបាត់ៗ បែបនេះ ។ក៏មិនហ៊ានដាស់អ្នកណា ព្រោះមិនចង់រំខាន បន្ទប់នេះក៏មិនមែនគេងតែម្នាក់ឯង គឺមានអ្នកបម្រើម្នាក់មកគេងជាមួយ ។បើប្រាប់ ច្បាស់ជាទាំងម៉ា និងអ៊ិនហ្វា មិនបានគេងដោយសារខ្លួនរំខានមិនខានទេ អីចឹងទ្រាំបន្តិចចុះទម្រាំដល់ព្រឹក។
   «ហ៊ឹកៗ!!!!»តែវាដូចជាមិនបាត់ទាល់តែសោះ គឺមានតែឈឺខ្លាំងឡើងៗ ដល់ម្ចាស់រាងកាយទ្រាំសឹងមិនបាន ទើបបង្កើនសម្លេងយំដោយការឈឺចាប់កាន់តែខ្លាំងជាងមុន ដែលបង្កអោយអ្នកដែលគេងគ្រែក្បែរនោះភ្ញាក់បានសម្រេច។
   «អ្នកប្រុសបៀវ? កើតអីមែនទេ?»
   «ខ្ញុំ...ខ្ញុំឈឺពោះ»
   «ឈឺពោះ?? មិនកើតទេ ចាំខ្ញុំទៅហៅលោកស្រីធំ»លឺថាឈឺពោះក៏ស្វាងងងុយបាត់! បែបនេះត្រូវតែប្រាប់អ្នកគ្រប់គ្នាទើបបាន ។
   «មិនអីទេ...ឈឺបាត់ៗ ប្រហែលជាមិនអីទេ!»
   «មិនបានទេ ទុកយូរច្បាស់ជាមិនល្អទេ អ្នកប្រុសចាំទីនេះហើយ ចាំខ្ញុំទៅលោកស្រីធំ»រកហាមមិនទាន់ ក៏ចេញទៅបាត់។
   កាយតូចដែលនៅតែឯង ក៏បានត្រឹមគេងក្តោបពោះ ព្រោះវាឈឺមិនស្រាកស្រាន្តសោះ ដំបូងក៏ឈឺតិចៗ ក្រោយមកក៏ខ្លាំងទៅៗ សឹងទ្រាំមិនបានទៅហើយ ។
   ក្រាក!!!
   «ចៅបៀវ...»ទ្វាបើកឡើង ទើបបង្កសម្លេងមនុស្សចាស់ឡើងមក។ ម៉ាក៏ចូលមកដោយមានអ៊ិនហ្វាមកជាមួយ ចូលមករកមនុស្សដែលគេងយំលើគ្រែទាំងភ័យព្រួយ។
   «យ៉ាងមិចហើយចៅ?»
   «ខ្ញុំ...ហឹក! ឈឺពោះ!»
   «ឈឺខ្លាំងទេចៅ?»ម៉ាសួរអោយដឹង ថាឈឺតិចឬឈឺខ្លាំង ។ ព្រោះជិតដល់ថ្ងៃកើតគឺបែបនេះហើយ ពេលខ្លះក៏ឈឺស្ទៀបតិចៗ ជាប្រចាំ តែបើបៀវឈឺខ្លាំងច្បាស់ជាកូនចង់ចេញហើយ។
   «ឈឺខ្លាំង ហ៊ឹក!!!»
   «ឆាប់នាំគ្នារៀបចំឥវ៉ាន់ទៅ! ត្រូវតែទៅពេទ្យឥឡូវនេះ!»
   «ចាស៎ម៉ា...»ហ្វាក៏រហ័សទៅបន្ទប់ រៀបសម្លៀកបំពាក់របស់ម៉ា ឯអ្នកបម្រើ ក៏ប្រញាប់រៀបសម្លៀកបំពាក់របស់បៀវ នឹងសម្ភារៈប្រើប្រាស់ពេលសម្រាលខ្លះ ពេលប្រញាប់បែបនេះ មិនអាចរៀបចំទាំងអស់បានទេ ។ រួចរាល់ពេលណា ត្រូវចេញដំណើរទៅបន្ទីពេទ្យភ្លាមជាប្រញាប់...
   +មន្ទីពេទ្យ
    ដំណើរញាប់ៗ មនុស្សទាំងហ្វូង អមចោមរោម លើគ្រែអ្នកជំងឺ ដែលគ្រូពេទ្យកំពុងរុញតម្រង់ទៅរកបន្ទប់វះកាត់។
   «ហ៊ឹក ម៉ា! ខ្ញុំឈឺពោះណាស់!!!»
   «មិនអីទេចៅ! ដល់មន្ទីពេទ្យហើយអស់អីហើយណា...»
   «សាច់ញាតិសូមរងចាំខាងក្រៅ!»ដល់បន្ទប់វះកាត់ ទើបម៉ាត្រូវឈប់ត្រឹមនេះអនុញ្ញាតអោយគ្រូពេទ្យនាំបៀវចូលក្នុងទាំងអារម្មណ៍ភិតភ័យ។
   បៀវត្រូវសម្រាលតែម្នាក់ឯង ដោយមានតែគ្រូពេទ្យ ពុំមានអ្នកនៅក្បែរ ចាំលើកទឹកចិត្ត។ ម៉ាក៏មិនអាចចូលបាន ព្រោះបៀវមិនបានកើតធម្មជាតិ គឺត្រូវវះកាត់  បើអោយទៅឃើញរូបភាពទាំងនោះម៉ាច្បាស់ជាស្លន់គាំងបេះដូងមិនខាន។
  ...
   «អឹង៎ង៉ា...ង៉ាៗ!!!»មួយស្របក់ក៏លឺសម្លេងយំ បណ្តាលអោយម៉ានិងហ្វា កាន់តែឆ្លេឆ្លាលើសដើម។
   «ចៅហ្វាៗ កើតហើយៗ! ចៅទួតរបស់ម៉ាកើតហើយ!»ទាំងម៉ាទាំងចៅ រំភើបអរពន់ពេក អប់អរអំណរ ដល់សមាជិកថ្មីដែលទើបតែចេញមក ។ មិនដឹងមុខខ្ជូតយ៉ាងណាទៅណ៎? គ្រាន់តែគិតក៏ដឹងថាចៅទួតម៉ាប្រាកដជាកាត់មករកម៉ាទាំងស្រុងមិនខាន។
   ក្រាក!!
   ទ្វាមន្ទីពេទ្យបើកឡើង អ្នកគ្រូពេទ្យក៏រុញរទេះក្មេង ចេញ អ្នកគ្រប់គ្នាដែលឈរទន្ទឹងរងចាំ ក៏ចូលទៅចោមរោមភ្លែត។
   «ចូលរួមអប់អរផង! ទារកគឺជាក្មេងប្រុស»
   «ចៅហ្វា...មើលចុះ! មុខដូចម៉ាដល់ហើយ»ម៉ាញញឹម មើលទារកតូចមិនដាក់ភ្នែក! កាន់តែមើល កាន់តែដូច! គឺដូចម៉ាគ្មានចន្លោះ។
   «ខ្ញុំថាដូចបងបៃច្រើនជាង!»មិនចេះតែថា គឺដូចគ្នា មែន! ចេញមកពុម្ភតែមួយ ដូច copy ហើយ past អីចឹង ដូច សឹងតែគ្រប់យ៉ាង មិនកាត់ទៅម៉ាក់ៗ បន្តិចសោះ។
   «កុំចេះតែថា! ចៅបៀវនៅជាមួយម៉ាច្បាស់ជាដូចម៉ាហើយ !!!»

អន្ទាក់បេះដូងWhere stories live. Discover now