ភាគទី«៤៦»

262 44 5
                                    

«ហ៊ឹស!!»បៀវបេះដៃដែលគេអោបចេញ ខិតទៅម្ខាង មិននៅជិតទៀតទេ គេម្នាក់នេះសុាំច្រើនណាស់ ពីមុនក៏មិនដែលបែបនេះ ចុះឥឡូវក៏និយាយច្រើនម្លេះ ចង់ដេកពួនក៏មិនបាន គេរករឿងមិនឈប់។
«ក៏បានៗ...គេងក៏បាន»ចប់សម្តី គេទាញកាយតូចមកអោបជាថ្មី មុខតូចច្រមិច ជ្រប់នឹងទ្រូងមាំ ដកដង្ហើមវែងៗ សម្ងំគេង ក៏មិនបានរើបម្រាស់ការអោបរបស់គេដែល។
................................................
ជាថ្មី នាពេលរសៀល ដែលពេលនេះកន្លងផុតបីថ្ងៃទៀតហើយ។ក្នុងភូមិគ្រិះទាំងហាក់ស្ងប់ស្ងាត់ចម្លែក បណ្តាលអោយឃើញស្តី្រចំណាស់កំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវ អមដោយរាងតូចនៅជាប់ជានិច្ច ។ទឹកមុនគ្រប់គ្នាហាក់ស្រពាប់ស្រពោនចម្លែក ពិសេសរាងតូចនេះឯង។ ទាំងម៉ាទាំងចៅគឺកំពុងចាំនាយកម្លោះបៃប៊លនេះឯង ពេលនេះផ្តើលពេញបណ្តាញសង្គមធ្លាយរូបក្តៅសាច់រវាង នាយកម្លោះបៃប៊ល និង កញ្ញាហ្វាន់នី ដែលបណ្តាលអោយគ្រប់អ្នកសារពត៌មានខលមកគ្រប់ទិសទី ។ពេលនេះចាំតែបៃប៊លទេថាវាពិតឬអត់? ព្រោះសម័យនេះទំនើប ពួកឆ្លៀតឱកាសចង់កែកុនរូបយ៉ាងមិចក៏បាន! បើមិនពិតក៏ល្អ តែបើវាជាការពិត ម៉ានឹងមិនបណ្តោយអោយចៅប្រសាររស់នៅជាមួយចៅប្រុសគាត់ទៀតទេ នៅធ្វើអី បើគេមិនស្រឡាញ់ មិនអោយតម្លៃដដែល។
«មិនអីមែនទេ?»មានសួរ ព្រមទាំងក្តោបដៃចៅថ្នមៗ មិនដឹងថាក្នុងទ្រូងទៅជាយ៉ាងណាទៅហើយតែពេលនេះម៉ាក៏ឈឺមិនចាញ់ចៅឡើយ។
«...»ដើម.កហាក់ស្តីលែងចេញ រាងតូចបានត្រឹម ឱនមុចចុះគ្រវីក្បាលតតាត់ថាមិនបានកើតអី តែវាមិនដូច្នេះទេ។
«ម៉ា...»ភ្លាមនោះសម្លេងមនុស្សដែលម៉ាកំពុងចាំក៏មកដល់ ។គេក៏ទើបតែដឹងដូចគ្នា ទើបរហ័សមកវិញ ព្រោះដឹងថាម៉ាប្រាកដជាខឹងនាយនឹងរឿងនេះ។
«មកនេះមក!»ម៉ាហៅបៃប៊លទៅជិត នាយក៏ធ្វើតាម ដើរទៅក្បែរបៀវ ប្រុងនឹងដាក់បង្គុយក្បែរនោះ តែសាមីខ្លួនស្តីមុន....
«ខ្ញុំសុំទៅខាងលើសិនហើយ...»បៀវសុំម៉ាតែមិនហ៊ានប្រសព្វភ្នែកជាមួយគេ ។ក៏មិនចង់នៅត្រង់នេះ មិនចង់ឮអ្វីទាំងអស់ រឿងនេះជារឿងបៃប៊លនិងសង្សារបស់គេ ខ្លួនអ្នកដទៃ មិនចង់ដឹងរឿងរបស់គេទេ ពេលនេះក៏ប្រហែលជាដល់ពេលហើយ។
«ទៅចុះចៅ...»ម៉ាអនុញ្ញាត បៀវក៏ចេញទៅ អ្នកក្បែរនោះក៏តាមមើលមុខប្រពន្ធ រៀបនឹងដើរទៅតាមតែម៉ាហៅមុន។
«អង្គុយចុះមក!»
«...»កែវភ្នែកនៅតែសម្លឹងទៅទិសដៅដែលប្រពន្ធបានទៅ ចង់ទៅតាម ទៅបកស្រាយប្រាប់គ្រប់យ៉ាង តែម៉ាសម្លឹងមកភ្នែកកាចៗហើយ ទើបនាយកម្លោះត្រូវដាក់ខ្លួនអង្គុយចុះតាមសម្តីម៉ា។
«ពិតឬអត់?»ម៉ាលើករូបមកបង្ហាញ សួរថាវាពិតឬអត់? ឬក៏ជារូបកាត់ត។
«ពិតបាទ...»
«បៃប៊ល!!!»ម៉ាកំហកទាំងហួសចិត្ត ភ្ញាក់ផ្អើលមិនស្ទើ នេះគេមានប្រពន្ធហើយនៅទៅខូចខិលខាងក្រៅទៀតឬ?
«រូបពិត! តែអ្វីៗមិនដូចក្នុងរូបនេះទេ»
«មានន័យថាមិច?ម៉ាមិនយល់»
«ថ្ងៃនោះខ្ញុំប្រហែលជាត្រូវថ្នាំ គឺចាំអ្វីមិនបាន ខ្ញុំក៏មិនអាចទៅធ្វើរឿងបែបនោះកើតដែល»
«អោយម៉ាជឿឯងយ៉ាងមិច? ឯងទាក់ទង ស្រឡាញ់គ្នាតាំងពីនៅអាមេរិច ហើយពេលនេះក៏បែកធ្លាប់រូបបែបនេះទៀត អ្នកណាគេជឿនោះ»
«ខ្ញុំមិនបានស្រឡាញ់នាងទេម៉ា រឿងដែលទាក់ទងនោះខ្ញុំគ្រាន់តែចង់បាំងមុខ មិនចង់អោយម៉ាបង្ខំរៀបការប៉ុណ្ណោះ»ដូចដែលថា ម៉ាធ្លាប់និយាយរឿងប្រពន្ធកូនតាំងពីនាយនៅអាមេរិចម្លេះ បែបនេះហើយទើបនាយចង់យកហ្វាន់នីមក ព្រោះមិនចង់អោយម៉ាបង្ខំ តែចុងក្រោយក៏បដិសេដមិនបានដែល។
«អ៎...បែបនេះហ្អ៎? អីចឹងពេលនេះសមបំណងហើយ លែងលះអោយចៅប្រសារម៉ាផង»
«ម៉ា អត់ទេ!»
«ម៉ាខំប៉ុណ្ណឹងដែលចៅនៅតែមិនស្រឡាញ់ចៅបៀវ! មិនអីទេ បៀវក៏នៅក្មេងមិនទាន់ខកពេល អាចរកប្រុសល្អៗជាងនេះបាន»
«ខ្ញុំអត់ទាន់ថាលែងលះទេ»មិចក៏ម៉ាគិតដល់រឿងលែងលះ នាយមានទាន់និយាយឯណា! កុំប្រាប់ណាថាចង់បំបែកបំបាក់ប្តីប្រពន្ធគេ! អោយរៀបការនាយក៏ការតាមហើយ បើចង់បង្ខំអោយលែងវិញ មិនព្រមដាច់ខាត!!!
«ស្រឡាញ់ឬអត់? បើអត់ទេ លែងលះតែម្តងទៅ ម៉ាក៏ឈប់ឃាំងឃារចៅទៀតហើយ ស្រឡាញ់បែបណា ចូលចិត្តបែបណា រើសខ្លួនឯងទៅ ម៉ាឈប់ខ្វល់ទៀតហើយ»មិនស្រដីលេង តែម៉ានិយាយពិត ផ្សំផ្គុំគិតថាគេនឹងស្រឡាញ់ ចុះបើគេនៅតែបែបនេះដដែល លែងលះតែម្តងទៅ ដើម្បីអនាគតរាងខ្លួន ក៏មិនខកពេលតទៅមុខទៀត។
«...»លឺសំណួរម៉ា បៃប៊លក៏ខ្ជឹបមាត់ ព្រោះមិនដឹងឆ្លើយបែបណា ។និយាយអោយត្រង់ គឺនាយមានអារម្មណ៍ល្អចំពោះបៀវពិតមែន ប៉ុន្តែមិនដឹងថាវារាប់ជាការស្រឡាញ់អត់? ឬមួយនាយគ្រាន់តែចូលចិត្តមនុស្សដែលមានអត្តចរិកស្លូតបូតដូចជាបៀវ!
«ឆ្លើយមិនបាន! មានន័យថាមិនបានស្រឡាញ់? »
«ខ្ញុំ...មិនដឹងទេ»
«មិនដឹង? និយាយដូចមិនដែលស្រឡាញ់អ្នកណា! ទាំងដែលពីមុនស្រីរាប់ភ្លេច »
«ពីមុនមិនបានស្រឡាញ់ គ្រាន់តែលេងសើច»ធម្មតានាយសង្សា ស្រីៗតាមចែគគោក បើបដិសេដក៏មិនបាន ក៏យកពីរ បីកំដរអារម្មណ៍លេងប៉ុណ្ណឹងឯង។
«អីចឹងចៅបៀវក៏លេងសើចដែលមែនទេ?»
«អ...អត់ទេ!»
«មិនយល់ពីខ្លួនឯង!!! ម៉ាមិនបង្ខំទេ គិតខ្លួនឯងចុះ បែបណាល្អក៏សម្រេចតាមនឹងទៅ»ថាត្រឹមនេះ ម៉ាក៏ឡើងទៅខាងលើ ទុកគេនៅម្នាក់ឯង។
រឿងសំខាន់ពេលនេះតើនាយត្រូវដោះស្រាយបែបណា ឆ្លើយប្រាប់គ្រប់គ្នាបែបណា ក៏ច្បាស់ណាស់ថាគ្មានអ្នកជឿ អ្នកដែលនាយត្រូវដោះស្រាយជាមួយមុនគេនោះគឺហ្វាន់នី!
ប៉ុន្តែពេលនេះត្រូវទៅរកអ្នកខ្លះសិន ព្រោះឃើញច្បាស់ថាមុននេះប្រាកដជាអន់ចិត្តមិនខាន ទើបបណ្តាលអោយនាយកម្លោះតម្រងទៅខាងលើរកប្រពន្ធតែម្តង។
ក្រាក!
ទ្វាបន្ទប់បើកឡើង បណ្តាលអោយឃើញកាយតូចច្រឡឹងកំពុងគេងលើពូក ។នេះម៉ោងទើបបីរសៀលទេតើ មិចក៏បៀវគេង ឬមិនស្រួលខ្លួនទេដឹង! ទើបបណ្តាលអោយនាយកម្លោះកើតចិត្តបារម្ភប្រញាប់ទៅក្បែរភ្លាមៗ។
«កើតអី?»នាយសួរព្រោះបៀវមិនបានគេងលក់
«...»
«មិនស្រួលខ្លួនមែនទេ?»
«...»
«ដូចជាមិនក្តៅទេ»ឃើញបៀវមិនតប ទើបនាយលូកដៃទៅស្ទាបថ្ងាស់សរលោង ។
«!!!»ដៃតូចក៏វាស់ដៃគេចេញ បែរខ្លួនទៅម្ខាង ។
«???»បៀវកើតអីនាយមិនដឹង? តើមិចក៏ប្លែកៗអីចឹង? ឃើញបែបនេះនាយក៏មិនសួរច្រើន ទើបដាក់ខ្លួនគេងតាម មុននឹងអោបកាយតូច តែត្រូវម្ចាស់ខ្លួនគេបេះដៃចេញ ឯនាយចង់ឈ្នះ នៅតែប្រឹងអោយជាប់រហូត...
«ហ៊ឹស!!!ឌឹបៗៗ...»បៀវខឹង បែរខ្លួនមករកគេ មុននឹងគក់ទ្រូងមាំពីរបីដៃ ។

អន្ទាក់បេះដូងWhere stories live. Discover now