ភាគទី«៤៤»

271 38 4
                                    

   «បាទ...»
   «អីចឹងតោះទៅផ្ទះ ម៉ាមានរបស់ផ្ញើច្រើនណាស់»ហត់ក៏ហត់ ឈឺចង្កេះក៏ឈឺ ទើបម៉ា ចង់ទៅផ្ទះតែម្តងទៅ នៅយូរមិនបានទេ។
   «បងបៃប៊ល...»
...................
   មនុសទាំងបីនាក់ងាក់ទៅព្រមគ្នា តែទឹកមុខអ្នកដែលស្លេកស្លាំងជាងគេគឺនាយកម្លោះបៃប៊លនេះឯង។
   «ហ្វាន់នី!!»នាយកម្លោះឧទានឈ្មោះស្រីចំពោះមុខទាំងភ្ញាក់ផ្ញើល ។ ក៏កំពុងភ័យដូចគ្នា មិនដឹងថាគេមកមានបំណងអី ឬក៏ចៃដន្យ? តែពេលនេះម៉ានៅទីនេះ នាយមិនស្រណុកចិត្តសោះ។
   «ជម្រាបសួរម៉ា...»
   «តោះទៅចៅបៀវ...»ម៉ាមិនស្តី បែរងាក់មករកចៅប្រសារ មុននឹងនាំនាយតូចចេញទៅ ក៏មិនខ្វល់ពីបៃប៊លដែល ហត់និយាយ!
    «បងទៅណា?»ឃើញបៃប៊លរកទៅតាម ទើបនាងចាប់ដៃជាប់ មិនអោយទៅ និយាយគ្នាអោយច្បាស់សិន។
   «ម៉ាទៅហើយ គ្មានការងារអីដែលខ្ញុំត្រូវនៅ ហើយកុំប្រាប់ណាថាតាមខ្ញុំមកដល់ទីនេះ!»
   «មិនបានតាម  ខ្ញុំគ្រាន់តែជូនមិត្តឡើងយន្តហោះប៉ុណ្ណោះ»
   «ចុះហៅខ្ញុំមានការអី?ក៏ឆាប់និយាយមក ខ្ញុំប្រញាប់!»មុននេះម៉ាប្រហែលជាខឹងហើយ ទើបមិនមាត់មិនក តែបែបនេះនាយរិតតែបារម្ភព្រោះម៉ាមិនដែលបែបនេះ ឃើញខុសដាក់ផាំងៗ មិនទុកយូរ ។ ម៉ាខឹងក៏ខឹងចុះ តែតិចបំបែកនាយនិងប្រពន្ធទៀតទៅ ?បើអីចឹងមែន អត់លិឌទៀតមិនខាន មួយរយៈនេះឧស្សាហ៍ដាច់ផង។
   «ខ្ញុំទុកពេលអោយបង៣ថ្ងៃទៀត...»
   «៣ថ្ងៃស្អីទៀតហើយ?ខ្ញុំមិនយល់ពីនាង!!»គេកាត់សម្តីនាង គំហកទាំងធុញទ្រាន់ មិនយល់សោះ ថានាង តាមគេជាប់ដល់ម្លឹង នៅមកដាក់កំហិតថែមទៀត។
   «បងបានខ្លួនខ្ញុំហើយ ចង់ដោះដៃមែនទេ?»
   «បានខ្លួន?? នាងគិតឬថាខ្ញុំមិនដឹងអី? នាងធ្វើអីខ្លះនាងដឹងខ្លួនមិនចាំបាច់អោយខ្ញុំនិយាយ! ហើយឈប់មកតាមរញ៉េរញ៉ៃខ្ញុំទៀត!»ថាតែប៉ុន្នេះនាយក៏ចេញទៅ មិនចង់ឃើញមុខនាង ឃើញពេលណាក៏ធុញថប់ ស្មុគ្រស្មាញខ្លាំងឡើង។
   «បងចាំមើលចុះ!!!»នាងក្តាប់ដៃជាប់សម្លឹងទៅឆ្ងាយ ដែលមិនអាចស្មានដឹងថានាងគិតអី...
...
   មកដល់ឡាន នាយកម្លោះ រហ័សឡើងឡាន ព្រោះម៉ាកំពុងអង្គុយចាំក្នុងឡាន ទឹកមុខរាបស្មើស្តែងអោយដឹងតែម្តងថា កំពុងខឹង។
   «អស់ការងារហើយ?»
   «បាទ??»ម៉ាសួរអីក៏មិនដឹង ស្តាប់មិនយល់សោះ។
   «អស់ការងារនិយាយហើយហ្អេស៎? បើថានៅទៅវិញបាន ម៉ាទៅវិញពីរនាក់ចៅបៀវ»ម៉ាមិនសម្លឹងចំងាកទៅផ្សេង ពោលទាំងទឹកមុខស្មើ តែនិយាយមុននេះគឺពិតណា បើថាគេមិនទាន់អស់អីនិយាយទេទៅវិញចុះ តែកុំសង្ឃឹមថាបានក្បែរចៅបៀវរបស់ម៉ាអោយសោះ។
   «អត់ទេ! អត់មានអីនិយាយទេម៉ា...»
   «បើគ្មាន មិចក៏មិនចេញឡានទៅ! ម៉ាហត់ យល់ទេ?»
   «ប...បាទ»ម៉ាញ៉េញពិតមែន ខ្មើតទៀតផង ខ្លាចតែចៅប្រសារកាត់តាមទេតើ បើមែនក៏មិនអាចដែល នាយនឹងបំបាក់មុនមិនអោយកាត់តាមម៉ាទេ។
   ឡានក៏បរចេញទៅ អ្នកខ្លះក៏ក្រឡេកលួចសម្លឹងបៀវតាមកញ្ចក់ឥតដាច់ ព្រោះរាងតូចហាក់ល្អិតល្អៃចំឡែក មិនមាត់មិនក ឯម៉ាក៏បានសួរច្រើន ។
   រហូតមកដល់ភូមិគ្រិះ ឡានក៏បង្អងឈប់ងក់ នាយកម្លោះរហ័សចុះមុនមកបើកទ្វាឡាអោយម៉ានិងបៀវ។
   «ចៅបៀវមិនស្រួលខ្លួនមែនទេ?»ឃើញស្រងូកស្រងាត់យូរហើយ តែម៉ាមិនបានសួរ ណាក៏ហត់ទៀតនោះ ទើបមិនបានសួរនាំ ដេញដោលច្រើន។
   «អត់អីទេម៉ា ...»បៀវញឹមៗតប ខ្សោះគ្មានជីវជាតិ
ម៉ាក៏ឈប់សួរច្រើន។
   «មិនអីល្អហើយ ...អីចឹងចូលក្នុងទៅ »ម៉ា និង ចៅប្រសារក៏ចូលទៅក្នុង នៅឡើយតែមនុស្សម្នាក់ក្បែរនេះដែលគេមិនខ្វល់ បានត្រឹមមុខក្រម៉ូវបន្តិច មុននឹងយួរឥវ៉ាន់ទៅតាមក្រោយ។
   មកដល់ខាងក្នុង ក៏មិនបានទៅណាទៀត ក៏នៅទទួលទានអាហារសិន ។អ្នកបម្រើក៏រៀបចំអាហារត្រៀបត្រាលើតុ ព្រោះបានធ្វើទុកត្រៀមចាំលោកស្រីធំនេះឯង។
    មិនយូរអាហារពេលល្ងាចក៏បានបញ្ចប់ បៀវនិងបៃប៊លក៏ទៅបន្ទប់ ឯម៉ាក៏ទៅបន្ទប់គាត់ ។ដំបូងក៏ថាក៏ចង់អោយចៅប្រសារគេងជាមួយ តែប្តីគេមិនព្រម ទើបមិនចង់ឈ្នះតាមដំណើរនឹងចុះ។
   «ហ៊ឹម...ក្តៅណាស់!»មកដល់បន្ទប់ គេដោះអាវចេញ គ្រវែងទៅម្ខាង ព្រលែងទ្រូងហាប់ណែបកណ្តាលវាល បង្អួតភ្នែកបៀវ អោយលួចចោលភ្នែក សម្លឹងមើល ។
   «...»បៀវមិនបានខ្វល់ ក៏គេចទៅបើកទូររៀបចំសម្លៀកបំពាក់អោយគេទុកផ្លាស់ពេលងូតទឹករួច តែមិនខ្វល់បែបនេះគេរិតតែខ្នាញ់ ចង់តែចាប់គ្រញិចអោយណាណីទេ។
   «តោះទៅងូតទឹក»
   «លោក!!! ធ្វើអី? លែង...»សុខៗ គេក៏មិនអោបចង្កេះពីក្រោយជាប់ ភ្ញាក់ព្រឺត ក៏ក្រញែងខ្លួនចេញ តែនាយកម្លោះមិនបានលែង អោបរិតតែជាប់ប្រកៀកប្រកិត ស្អិតជាប់ មិនអោយបេះចេញ។
   «នៅស្ងៀម!! រើខ្លាំងពេក កាំភ្លើងយើងខឹង ដឹងឬអត់?»
   «លោក...លោកមានកាំភ្លើងមែនទេ?»បៀវភ័យ ឈប់រើ ពេលលឺនិយាយពីកាំភ្លើង តែពុំបានដឹងថាគេនិយាយក្នុងន័យអ្វី គឺគិតថាគេចង់យកកាំភ្លើងមកបាញ់ខ្លួន។
   «មាន...កេះកៃរួចទៀតផង!  ចាំតែបាញ់ទេ!»គេព្រានដាក់ នៅមកឱនថើបថើរៗក្បែរត្រចៀក បណ្តាលអោយរាងតូចញ័រភ្លាមៗ។
   «នៅឯណា?»
   «នៅនេះ!!!»គេញ៉ុល របស់ខ្លះ មកប៉ះត្រគៀកបៀវ ជួយមិនបាន អោបធម្មតាតើ តែម្នាក់នេះបែរជារើខ្លាំងៗ រហូតដល់អារបស់ខ្លះក៏ងើបឆ្ងក់ មិនអោយដំណឹង គិតទៅខឹងលឿនពិតមែនកូនប៉ា។
   «លែងខ្ញុំទៅ ...»បៀវ រើចេញ ទើបតែយល់ភាសារបស់គេ ដឹងច្បាស់ថាគេគិតអី ក៏ប្រឹងបេះដៃគេចេញតែគេអោបជាប។
   «ទៅងូតទឹកពីរនាក់ ចាំប្តីដុះខ្លួនអោយ»

  
  

  

អន្ទាក់បេះដូងWhere stories live. Discover now