ភាគទី«៥៩»

255 47 5
                                    

   «រឿងនេះខ្ញុំបានប្រាប់ម៉ារួចហើយ! បើគាត់ដឹងថាបងថ្លៃសម្រេចចិត្តបែបនេះគាត់ច្បាស់ជាមិនព្រមទេ»គ្រាន់តែដឹងដំណឹងភ្លាម បៀវក៏ប្រាប់ម៉ាភ្លែតមិនចាំយូរ។ ដឹងថាគាត់រំភើបប៉ុណ្ណាទេ? គ្រាន់តែដឹងថាបៀវមានទម្ងន់ក៏ចង់ហោះមកអាមេរិកភ្លាម តែនាងហាម ព្រោះមួយរយៈពេលក្រោយនេះម៉ាមិនស្រណុកខ្លួនទេ។
   «បើគេដឹងគេច្បាស់ជាតាមរឿងមិនខាន ហ៊ឹក»
.....................
   «បងបៃប៊លមិនធ្វើអីបងថ្លៃទេ»
   «ហ៊ឹក! គេស្អប់ខ្ញុំយ៉ាងនេះ បើគេដឹងថាខ្ញុំពពោះកូនរបស់គេ គេច្បាស់ជាធ្វើបាបខ្ញុំមិនខាន »គេស្អប់តាំងពីដំបូង គេធ្វើបាប ចុះទម្រាំដឹងថាពពោះកូនរបស់គេ ពេលកូនកើតគេនឹងយកកូនចេញពីបៀវមិនខាន។បើគ្មានកូន ក៏គ្មានរឿងរកាំរកូសគ្រប់យ៉ាង។
   «បងគិតច្រើនពេកហើយ បងបៃប៊លបៀស្រឡាញ់បងថ្លៃ ហើយពេលនេះគាត់តាមរកបងតែសឹងឆ្កួតហើយដឹងទេ?»
   « គេមិនបានស្រឡាញ់ទេ គេតាមរកព្រោះតែគេខឹង! ខឹងដែលខ្ញុំរត់ចេញមក»
   «ខ្ញុំមិនពន្យល់បងថ្លៃទេ! តែខ្ញុំចង់អោយបងចាំមើលខ្លួនឯង ខ្ញុំមិនបាននៅជាមួយ ខ្ញុំមិនដឹងទេថាបងបៃធ្លាប់ធ្វើដាក់បងយ៉ាងមិចខ្លះ? តែពេលនេះគាត់កែហើយ កែព្រោះតែបង គាត់ត្រូវផឹករាល់ថ្ងៃ ព្រោះមិនចង់គិតពីបង គាត់ខំស្វែងរកបង ទាំងដែលមិនដឹងតម្រុយបន្តិចសោះ ផ្ទះដែលដាក់លក់នោះក៏គាត់ទិញយកមកវិញ របស់របរប្រើប្រាស់ដែលបងថ្លៃមិនបានយកមក ក៏គាត់ទុកដាក់អោយនៅដូចដើមយ៉ាងត្រឹមត្រូវ ឯលិខិតលែងលះក៏គ្មានស្នាមមេដៃរបស់បងបៃប៊លដែល ប៉ុន្នេះតើគេហៅថាស្រឡាញ់ទេ?
   «...»អ្នកខាងនេះបានបានត្រឹមតែស្តាប់ទាំងអួលណែនក្នុងទ្រូង។មិនទាន់ចិត្តទន់ទេ តែលឺពាក្យទាំងនេះហើយ ក៏កាន់តែហូរទឹកភ្នែកឥតឈប់ ។តាំងពីបែកពីគេមក បៀវមិនដែលដឹង មិនដែលសួរនាំគេពីម៉ាឡើយ ព្រោះគិតថានឹងបំភ្លេចអោយបាន តែពេលនេះអារម្មណ៍ដែលធ្លាប់មានពីមុនក៏វិលមកវិញទាំងអស់។
   «គ្រប់យ៉ាងមិនអាក្រក់ដូចបងគិតទេ ឆាប់សម្រាកចុះ ខ្ញុំចេញទៅវិញ»ឃើញបៀវងក់ក្បាលឆ្លើយតបតិចៗ នាងក៏ចេញទៅ ដោយឡែកទុកតែបៀវអោយនៅគិតព្រួយចិត្តឥតល្ហែ ។
   តើអ្វីដែលហ្វានិយាយមិននេះជាការពិតទេ ?ឬក៏នាងគ្រាន់តែនិយាយដើម្បីអោយបៀវស្រួលចិត្ត ? ពេលនេះបេះដូងតូចមួយនេះ កំពុងតែវេទនា ណាស់ដឹងទេ! គិតហើយក៏ឈឺចាប់ ឆ្អែតរាល់ទង្វើពាក្យសម្តីរបស់ណាស់។
...
   ប្រទេសថៃ
   មួយខែជាថ្មី អ្វីៗហាក់លឿនរហ័ស ពេលវេលាចេះតែរំកិលទៅមុខជារើយៗ មិនបានចាំមនុស្សា ទាំងឡាយណាដែលមិនខិតខំ ប្រឹងប្រែងដើម្បីជីវិតឡើយ។
   ក្រលេកមើលក្នុងបន្ទប់ទូរលាយ ឃើញថាមានរាងក្រាស់កំពុងរៀបចំកាយាដើម្បីធ្វើការនាថ្ងៃនេះ ស្តែងអោយឃើញនូវទឹកមុខស្រងូតស្រងាត់ មិនខុសពីរាល់ដងឡើយ។
   «ហ៊ឹស...»បៃប៊លដកដង្ហើមធំកាលដែល ទាញក្រវ៉ាត់កមកចង។រាល់ពេល រាល់ថ្ងៃ ពេលងូតទឹក ពេលគេង ពេលផ្លាស់សម្លៀកបំពាក់ គឺតែងនឹកស្រម៉ៃដល់រាងតូចជានិច្ច។ នឹកដៃតូចៗ ដែលដាក់លេវអាវ ចងក្រវ៉ាត់ក អោយនាយ  នឹកមនុស្សដែលនាយធ្លាប់បេះបោចនៅពេលងូតទឹក នឹកមនុស្សដែលអោយនាយអោបរឹបនៅពេលគេង នឹក! នឹកណាស់!!! នឹកគ្រប់យ៉ាង ពេលខ្លះក៏ចង់អោយវេលាដើរបកក្រោយតែមិនអាច។
    «...»នាយាម្រួលការគិតឡើងវិញ រួចរាល់អស់ហើយ ក៏ត្រូវចុះទៅក្រោម ព្រោះប្រញាប់ទៅធ្វើការ។
   «ទៅណា??»ចុះមកដល់ក្រោមសម្លេងមានអំណាចក៏បន្លឺឡើង គឺគ្មានអ្នកណាក្រៅពីម៉ាទេ។ម៉ាអង្គុយលើសាឡុង លើកពែងកាហ្វេអកតិចៗ មុននឹងបាញ់ក្រសែភ្នែកទៅរកបៃប៊ល។
   «ខ្ញុំទៅធ្វើការម៉ា»សម្លេងគ្មានជាតិ គ្មានកម្លាំង ស្តាប់ក៏អាចដឹងថាម្ចាស់វាមិនចង់សូម្បីតែហើបបបូរមាត់នេះនិយាយផង ។
   «ហាមមកផ្ទះវិញយប់ទៀត ហើយហាមផឹកស្រវឹងជោកដូចឆ្កែធ្លាក់ទឹកទៀត ពិបាកភ្នែកណាស់»ម៉ាតឿនជាថ្មី ព្រោះមិនចង់អោយចៅផឹកស៊ីស្រវឹងតាប៉ែពេញនឹង ។ រាល់ថ្ងៃនេះអាណិតចៅខ្លាំងណាស់ ព្រោះតែនឹកប្រពន្ធទើបផឹកស្រារាល់ថ្ងៃ តែមនុស្សដូចគ្នា សមតែបែបនេះហើយ ទើបគេរាង។
    «បាទម៉ា»
    «ទៅធ្វើការចុះ ប្រយ័ត្នខកម៉ោង»
    «ក្នុងថងនោះមានអ្វីមែនទេម៉ា»ទើបងាក់ប្រទះភ្នែកនឹងថង់ដាក់ឥវ៉ាន់ មិនដឹងថាវាជារបស់អ្វីទើបអត់សួរម៉ាមិនបាន។
    « សម្លៀកបំពាក់កូនក្មេង...»
    
  
  
  
  

អន្ទាក់បេះដូងWhere stories live. Discover now