«បងប្រហែលមិនបានទៅទេ»គេបដិសេធ មិនព្រមទៅ! ល្ងាចមិញមានរឿងដោយសាររឿងដាច់យប់ បើថ្ងៃនេះនាយបាត់ទៀតម៉ារករឿងស្លាប់មិនខាន!
«បងបៃ! មិចក៏អីចឹង មិត្តអូនខំអញ្ជើញណា»
«បងដឹង! តែបងអត់ទំនេរទេ»
«ទៅៗណា៎! បើបងមិនទៅអូនខ្មាសគេស្លាប់ហើយ»នាងរំអុកតោងដៃតោងជើង អង្វករគេអោយព្រម ឯនាយកម្លោះក៏រេរាលចិត្តបន្តិច!
«បានៗ បងទៅ! ម៉ោងប៉ុន្មាន?»
..........................
«ចាប់ផ្តើមម៉ោង៦ល្ងាចនេះ»
«បាន! ចឹងផ្ញើទីតាំងមក»
«???»
«កើតអីមែនទេ?»គេសួរឡើង ពេលឃើញហ្វាននី ប្រែជាជ្រួញជញ្ចើមហាក់មិនសុខចិត្ត តែនាយមុននេះដូចជាមិនបាននិយាយអ្វីខុស មិនសមគេខឹង!
«យកទីតាំងអីទៅ! ល្ងាចនេះពួកយើងគួរតែជាមួយគ្នា ជាសង្សានឹងគ្នា បើបែបៗនេះគេសើចស្រាប់ហើយ»ហ្វាន់នីចង់អោយគេទៅ តែមិនមែនបែបនេះ គួរតែទៅជាមួយគេ ចង់ទៅបែបផ្អែមល្ហែម នាងក៏ចង់បង្អួតសង្ហាអោយមិត្តបានឃើញបានស្គាល់ដូចគ្នា ចុះបើទៅបែបនេះកុំទៅល្អជាង!
«បងមិនចង់ត្រូវម៉ាចាប់បានទេ!»នៅទាក់ទងជាមួយហ្វាន់នី នៅពិបាក ចុះបើអោយទៅស្អិតរមួតគ្នាបែបនេះ បើម៉ាឃើញគិតយ៉ាងមិច!វាមិនចប់ទៅហើយទេហ្អេស៎?
«អ្នកណាឃើញ បងកុំប្រាប់ទៅ! ហើយវាក៏មិនចៃដន្យអីដល់ថ្នាក់នឹងដែល»
«ហ្វាន់...»
«ល្ងាចនេះទៅយកអូនផង...អូនទៅវិញហើយ!»នាងមិនស្តាប់ និយាយកាត់ រួចក៏ចេញទៅបាត់ ឯអ្នកដែលដែលនិយាយមុននេះបានត្រឹមដកដង្ហើមធំ ហួសចិត្តនឹងមនុស្សម្នាក់ពិតមែន! ចង់អោយនាយទៅ នាយក៏ទៅហើយ នៅមិនសុខចិត្តអីទៀត!
...
ម៉ោងប្រាំពីរយប់
សម្លេងតន្រ្តីលាន់គ្រហឹម អមចម្រុះភ្លើងពណ៌ចិញ្ចែងចិញ្ចាចពាស់ពេញ សណ្ឋាគារ។ កម្មវិធីនេះគែបានធ្វើឡើងនៅសណ្ឋាគារព្រោះអាចផ្ទុកមនុស្សច្រើន ។ គ្រប់មនុស្សកោះករ ជួបគ្នា ផឹកស្រា រាំរែកលេងយ៉ាងសប្បាយ។
«បងបៃប៊ល...»សម្លេងស្រទន់ស្រួយស្រិប ដូចសារិកាបន្លឺឡើង បណ្តាលអោយនាយកម្លោះដែលកំពុងស្រងេះស្រងោយងាក់មើលភ្លាមៗ។
«អ្វីទៅ?»គេសួរទៅកាន់ភេសជ្ជៈ ដែលនាងកាត់មក ក៏ដឹងថាបំណងយកមកអោយគេ តែមើលពុំជាក់ថាវាជាគ្រឿងស្រវឹង ឬក៏ទឹកក្រូច! ក្រែងល. គេយកកូកាកូឡាមកអោយផឹកអីចឹងទៅ ខិខិ
«ស្រា...»នាងហុចអោយបៃប៊ល ញញឹមស្រស់! តែនាយកម្លោះមើលមកយ៉ាងចម្លែក មុននឹង...
«បងអត់ញុាំស្រាទេ»គេរុញដៃនាងចេញបន្តិច បំណងប្រាប់ថា គេមិនបានចង់ផឹក! ពេលនេះធុញមិនចង់នៅ ចង់តែទៅផ្ទះ! ណាមួយបើផឹកក៏មិនថ្វី តែទៅវិញមុខជាត្រូវមាត់ម៉ាមិនខាន! ព្រោះមុនមកក៏ប្រាប់ថា មកខួបមិត្តភក្តិតែមួយភ្លែត អីចឹងនាយក៏ប្រហែលជានៅមិនបានយូរទេ។
«ផឹកតិចទៅ! មិនផឹកមិចនឹងកើត នេះអូនខំយកមកអោយណា»នាងរំអុក នៅតែចចេះ ទោះឃើញគេដកដង្ហើមធំច្រើនសារក៏មិនខ្វល់ ។
«បងអត់ផឹកទេហ្វាន់!!»
«ផឹកតិចទៅណា! បងបៃណា៎...»នាងមិនព្រមនៅតែអង្វរ អង្វរសុំអោយគេផឹក ផឹកតែមួយកែវនេះក៏បាន មិនបាច់ផឹកច្រើនទេបើមិនចង់! តែសុំអោយតែវាអស់តែមួយកែវនេះបានហើយ! មួយកែវនេះវាគ្រប់គ្រប់គ្រាន់ហើយ! ព្រោះត្រឹមតែមួយកែវគេនឹង ស្រវឹងងើបលែងរួចមិនខាន ព្រោះវាពិសេសជាងស្រាដទៃ។
«...»គេមិនតប មុននឹងដកដង្ហើមធំមួយឃូស រួចក៏ទាញយកកែវស្រាមកអក! អកទាំងអស់មិនអោយសល់មួយតំណក់ មិនអោយនៅសុាំញុាំច្រើន រួចគេហុចកែវអោយទៅហ្វាន់នីវិញ។
«លឿនណាស់»នាងសើចស្ងេញមុននឹងទទួលកែវស្រាពីដៃគេ។
«បងថា បងចង់ទៅវិញហើយ!»
«ឥឡូវនេះហ្អេស៎?»
«មែនហើយ!»គេតបហីៗ ព្រោះកំពុងមានអារម្មណ៍ថាធុញទ្រាន់ជាមួយបរិយាកាសបែបនេះ។
«ចឹងចាំបន្តិចអូនទៅលាមិត្តអូនសិន!»
«ហ្វាន់ទៅតាមក្រោយក៏បានមិនអីទេ»
«អត់ទេ អូនក៏ធុញថប់ដែល! អីចឹងទៅតែម្តងទៅ»ហ្វាន់នីថាហើយ បៃប៊លក៏យល់ព្រមទើបនាង រហ័សទៅរកមិត្តភក្តិដើម្បីលា។
បន្តិចក្រោយ ទាំងពីរនាក់ក៏ដើរចេញមកពីកម្មវីធីទន្ទឹមគ្នា។ មនុស្សដែលធ្លាប់តែមាំទាំប្រែជាលើកដៃទប់ក្បាល ញីក្បាលមិនឈប់ រហូតដើរៗក៏ឈប់មួយកន្លែង។
«បងបៃប៊ល...កើតអីមែនទេ?»
«អត់អីទេ បងគ្រាន់តែវិលមុខហើយងងុយគេង»វាទើបតែបែបនេះ ភ្លាមៗនឹងឯង សុខៗក៏ងងុយគេង ហើយធីងធោងវិលមុនចម្លែក!បែបនេះឬគេស្រវឹងទេដឹង? តែមិនអាចទេ ព្រោះគេផឹកតែមួយនឹង!
«បងទៅរួចអត់?»
«មិនអីទេ»
«ចាំខ្ញុំជួយ»ថាហើយនាងក៏ចូលទៅគ្រាគេ ទោះជាបៃប៊លមិនព្រមក៏ដោយ ។
មកដល់ឡាន នាងក៏ដាក់គេអោយអង្គុយទៅម្ខាងដាក់ខ្សែក្រវ៉ាត់អោយ ឯម្ខាងទៀតទុកនាងជាអ្នកកាន់ចង្កួត ព្រោះពេលនេះគេកំពុងតែដេកផ្លឹងបាត់ទៅហើយ។នាងបើកឡានចេញទៅតែមិនមែនតម្រង់ទៅរកភូមិគ្រិះ តែវាបែរជាខុនដូរបស់នាងទៅវិញ។
ង៉ឺត!!
មកដល់នាងរហ័សចុះពីលើឡាន បើកទ្វាឡានដោះខ្សែក្រវ៉ាត់អោយគេ ហៅគេ តែគេត្រឹមដឹងខ្លួនមីងមាំងតិចៗ ទើបនាងត្រូវគ្រាគេចូលទៅខាងក្នុងតម្រង់រកបន្ទប់នាងតែម្តង។
ផឹប!
«អឺយ...ធ្ងន់ដល់ហើយ»មកដល់នាងក៏ទម្លាក់ គេលើពូក ដកដង្ហើមហត់គឃូស ។នេះមិនតិចគីឡូទេ នាងខំមកគ្រាតែពីណាពីណីមក ដឹងទេថាហត់បុណ្ណា?
«បងបៃ...»នាងដាក់ខ្លួនអង្គុយជិតទៅមនុស្សដែលដេកមិនដឹងខ្យល់អី នាងញញឹម អង្អែលថ្ពាល់គេតិចៗ ហៅគេទាំងសម្លេងស្រទន់។ ភត្រាមួយនេះ រាងកាយមួយនេះ ត្រូវតែជារបស់នាងតែម្នាក់គត់ ។
«អូនសុំទោសណា៎... តែអូនចាំទៅមិនបានទេ»នាងដឹងថាខុស តែសុំទោស នាងមិនអាចចាំទេ គេរៀបការហើយ ក៏មិនងាយលែងលះគ្នាដែល ។អីចឹងសុំលេងផ្លូវកាត់ហើយ មិនខាតទេមានតែចំណេញ ។
ម្រាមដៃស្រទន់លើកដោះលេវអាវគេចេញ ពីមួយគ្រាប់ទៅមួយគ្រាប់ ឯម្ចាស់វាក៏ញញឹមឥតឈប់ ! ព្រោះចាប់ពីស្អែកទៅអ្វីៗនឹងផ្លាស់ប្តូ....
YOU ARE READING
អន្ទាក់បេះដូង
Humorត្រឹមជាងក្មេងក្រីក្រម្នាក់ហេតុអីធ្វើអោយគេម្នាក់នោះស្អប់យ៉ាងនេះ អ្នកក្រមិនមែនជាងមនុស្សទេឬ?